ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មិនមែន​ជា​បញ្ហា​ទេ​ ក្នុង​ការ​ស្វែងរក​ការិយាល័យ​ថ្មី​

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ កាលពីមុន នៅ​ពេល​ដែល​តម្លៃ​ជួល​អគារ​ការិយាល័យ​ក្នុង​ទីក្រុង​បាងកក​កើនឡើង​យ៉ាង​ខ្លាំង ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​តំបន់​សំខាន់​ៗ​នឹង​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​កាន់​អគារ​ផ្សេង​ៗ​ទៀត​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ ។ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ តម្លៃ​ជួល​បន្ត​កើនឡើង ក៏​ពួក​គេ​មិន​រើ​ទីតាំង ដោយសារ​កង្វះ​ការិយាល័យ​ដែល​មាន​ទីតាំង​ល្អ​ៗ…

ទីក្រុង​បាងកក ៖ កាលពីមុន នៅ​ពេល​ដែល​តម្លៃ​ជួល​អគារ​ការិយាល័យ​ក្នុង​ទីក្រុង​បាងកក​កើនឡើង​យ៉ាង​ខ្លាំង ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​តំបន់​សំខាន់​ៗ​នឹង​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​កាន់​អគារ​ផ្សេង​ៗ​ទៀត​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ ។ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ តម្លៃ​ជួល​បន្ត​កើនឡើង ក៏​ពួក​គេ​មិន​រើ​ទីតាំង ដោយសារ​កង្វះ​ការិយាល័យ​ដែល​មាន​ទីតាំង​ល្អ​ៗ ។

ការិយាល័យ​ទាំងអស់​ក្នុង​ទីក្រុង​បាងកក​បាន​ទំហំ​៨,៩​លាន​ម៉ែត្រការ៉េ ។ ក្នុង​ចំណោម​នេះ មាន​៣,២​លាន​ម៉ែត្រការ៉េ ស្ថិត​ក្នុង​អគារ​កម្រិត​ល្អ​និង​មាន​អត្រា​ជួល​រួច​ប្រមាណ​៦% មាន​ន័យ​ថា ការិយាល័យ​ដែល​នៅ​សល់​មាន​តែ​១៩២.០០០​ម៉ែត្រការ៉េ​ប៉ុណ្ណោះ ។

ទំហំ​នេះ​រួម​មាន ការិយាល័យ​តូច​ៗ​ស្ថិត​នៅ​ជាន់​ខុស​ៗ​គ្នា ។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធំ​ៗ​ពិបាក​ក្នុង​ការ​ពង្រីក​ការិយាល័យ​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ពួក​គេ​ផ្លាស់​ប្តូរ​ការិយា​ល័យ​ទៅ​កាន់​អគារ​ផ្សេង​ៗ​ដែល​មាន​ទំហំ​នៅ​សល់​ធំ​ជាង​។

និន្នាការ​នេះ​ត្រូវ​បាន​គិត​ថា នឹង​បន្ត​រហូត​ដល់​ឆ្នាំ​២០២១​យ៉ាងតិច ព្រោះ​ពេល​នោះ​មាន​ការិយាល័យ​ប្រមាណ​២៨៦.០០០​ម៉ែត្រការ៉េ​ទៀត​នឹង​សម្រេចការ​សាងសង់ និង​ជួយ​កាត់​បន្ថយ​បញ្ហា​កង្វះ​ការិយាល័យ​ក្នុង​បាងកក ។

យោង​តាម Thailand Property Intelligence Centre​របស់​ក្រុមហ៊ុន​JLL​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​ប្រមាណ​៥៥៤.០០០​ម៉ែត្រការ៉េ​នឹង​សម្រេចការ​សាងសង់​ក្នុង​កំឡុង​ឆ្នាំ​២០១៨​​ដល់​២០២១​ឬ​ជា​មធ្យម​ស្មើ​១៨៥.០០០​ម៉ែត្រការ៉េ​ក្នុង​១​ឆ្នាំ ។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ដែល​ចង់​បង្កើន​ចំនួន​បុគ្គលិក​បន្ថែម និង​ស្ថិត​ក្នុង​ការិយា​ល័យ​ដដែល នឹង​មិន​មាន​ជម្រើស​ផ្សេង​ក្រៅពី​ងាក​ទៅ​ការ​ប្រើប្រាស់​មធ្យោបាយ​ខុស​ៗ​គ្នា​ដូច​ជា ការ​កាត់​បន្ថយ​ទំហំ​កន្លែងធ្វើការ​សម្រាប់​បុគ្គលិក​, កាត់​បន្ថយ​ចំនួន​ការិយា​ល័យ​ឯកជន បន្ទប់​ប្រជុំ ឬ​កន្លែង​ប្រជុំ​, ការ​ប្រើប្រាស់​កន្លែង​ស្តុក​អីវ៉ាន់​នៅ​ខាងក្រៅ​ការិយាល័យ​ជាដើម ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ