ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​អះអាង​ថា ក្នុង​រយៈពេល​២០​ខែ​ទៀត តំបន់​រង្វង់​មូល​ចោម​ចៅ និង​តំបន់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​មិន​មានការ​កកស្ទះ​ច​រាចរណ៍​ទៀត​ទេ បន្ទាប់​ពី​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោមដី​ចោម​ចៅស្ថាបនា​រួច ។ លោក…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​អះអាង​ថា ក្នុង​រយៈពេល​២០​ខែ​ទៀត តំបន់​រង្វង់​មូល​ចោម​ចៅ និង​តំបន់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​មិន​មានការ​កកស្ទះ​ច​រាចរណ៍​ទៀត​ទេ បន្ទាប់​ពី​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោមដី​ចោម​ចៅស្ថាបនា​រួច ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ស្ថានភាព​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ ​។ ម្យ៉ាងទៀត ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤ លេខ​៣ និង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ចូល​មក​រាជធានី​ភ្នំពេញ ក៏​មានការ​កកស្ទះ​ច្រើន​ដែរ ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ត្រៀម​រៀបចំ​ស្ថាបនា​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​រង្វង់​ចោម​ចៅ ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នេះ ។

លោក​បន្ត​ថា ដើម្បី​បន្ត​គិតគូរ​ទៅ​លើ​ការ​ស្ថាបនា​ស្ពាន​អាកាស​ចោម​ចៅ ដែល​បាន​សិក្សា​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​នោះ ពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​គម្រោង​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អា​កាស​និង​ផ្លូវ​ក្រោម​ដី​ចោម​ចៅ ឲ្យ​បាន​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឬ​ក្នុង​ខែមេសា​ខាង​មុខ​នេះ បន្ទាប់​ពី​កិច្ចប្រជុំ​ពិភាក្សា​បាន​ឯកភាព​ជ្រើស​យក​ក្នុង​ចំណោម​គម្រោង​ចំនួន​៧ ដែល​មាន​ផល​ប៉ះពាល់​តិចតួច​បំផុត​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ចំណែក​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ស្ពាន​អាកាសនិង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោម​ចៅ នឹង​ស្ថាបនា​ក្នុង​រយៈពេល​ប្រមាណ​១៨​ខែ​អាច​រួចរាល់ ខណៈ​ដែល​កំណាត់​មហាវិថី​សហ​ព​ន្ធ័​រុ​ស្ស៊ី ចាប់ពី​ផ្លូវ​លេខ​២០១១ ដល់​រង្វង់​មូល​ចោម​ចៅ ត្រូវ​បាន​ពង្រីក​បន្ថែម​ទទឹង​ឲ្យ​ធំ​ទូលាយ អាច
ឲ្យ​​រថយន្ត​ធ្វើ​ចរាចរណ៍​៣​គន្លង​ចូល​ក្នុង​ក្រុង និង​៤​គន្លង​ចេញ​ក្រៅ​ក្រុង មាន​សួនច្បារ​កណ្តាល ដោយ​ដាក់​ប្រព័ន្ធ​លូ​២​ខ្សែ គឺ​១​ខ្សែ​នៅ​ចំ​កណ្តាល​សួន​ទំហំ​៨​តឹក និង​១​ខ្សែ​ទៀត​ដាក់​នៅ​ចិញ្ចើម​ផ្លូវ​មាន​ទំហំ​១,៥​ម៉ែត្រ បាន​ស្ថាបនា​រួច​ហើយ ។

គួរ​រំលឹក​ថា តាម​រយៈ​ការ​សិក្សា​ស្វែង​យល់​យ៉ាង​ល្អិតល្អន់​ដោយ​មន្ត្រី​ជំនាញ អាជ្ញាធរ​រាជធានី​ភ្នំពេញ​យល់​ឃើញ​ថា រាល់​រង្វង់​មូល​ដែល​ជា​ចំណុចប្រសព្វ​នៃ​លំហូរ​ចរាចរណ៍​ផ្លូវ​ខ្វែង គឺជា​មូលហេតុ​បង្ក​ឲ្យ​កើត​មាន​ការ​កកស្ទះ​ចរាចរណ៍យ៉ាង​ខ្លាំង ។ ប៉ុន្តែ​បើ​ដាក់​ភ្លើងស្តុប ឬ​ក៏​ស្ថាបនា​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ជំនួស​វិញ គឺ​នឹង​ទទួល​បានការ​ដោះស្រាយ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​មាន​ប្រសិទ្ធភាព ។ ជាក់ស្តែង អតីត​រង្វង់​មូល​ស្ទឹង​មាន​ជ័យ រង្វង់មូល​ក្បាលថ្នល់ រង្វង់​មូល​កាំ​កូ​ស៊ី​ធី និង​រង្វង់​មូល​ទួល​គោក​ជាដើម បន្ទាប់​ពី​ស្ថាបនា​ស្ពាន​អាកាស និង​កែ​លម្អ​ដោយ​ប្រ​ព​ន្ធ័​ភ្លើងស្តុប​រួច លំហូរ​ចរាចរណ៍​មាន​ភាព​ប្រសើរ​ឡើង ៕

អត្ថបទសរសេរ ដោយ