ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​រៀប​អភិសេក​របស់​ព្រះ​នាង​ម៉ា​កូ​ ​ត្រូវ​ពន្យារពេល

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ ម្ចាស់​ក្ស​ត្រី​Mako និង​លោក​Kei Komuro ជា​គូ​ដណ្ដឹង​បាន​សម្រេចចិត្ត​ពន្យារ​ថ្ងៃ​ភ្ជាប់ពាក្យ រួម​ទាំង​ពិធី​រៀប​អភិសេក​រហូត​ដល់​ឆ្នាំ​២០២០ ក្រោយ​ពី​មុន​នេះ​គ្រោង​នឹង​រៀបចំ​នៅ​ចុងឆ្នាំ​២០១៨ ដោយសារ​តែ​ពួក​គេ​នៅ​មិន​ទាន់​ត្រៀមខ្លួន ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ ម្ចាស់​ក្ស​ត្រី​Mako និង​លោក​Kei Komuro ជា​គូ​ដណ្ដឹង​បាន​សម្រេចចិត្ត​ពន្យារ​ថ្ងៃ​ភ្ជាប់ពាក្យ រួម​ទាំង​ពិធី​រៀប​អភិសេក​រហូត​ដល់​ឆ្នាំ​២០២០ ក្រោយ​ពី​មុន​នេះ​គ្រោង​នឹង​រៀបចំ​នៅ​ចុងឆ្នាំ​២០១៨ ដោយសារ​តែ​ពួក​គេ​នៅ​មិន​ទាន់​ត្រៀមខ្លួន ។ កាលពីមុន​នេះ​ពិធី​ភ្ជាប់ពាក្យ​គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៤ មីនា​២០១៨ ចំណែក​ពិធី​រៀប​អភិសេក​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា​២០១៨ ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ចុង​ក្រោយ​របស់​ព្រះ​នាង Mako និង​គូ​ដណ្ដឹង​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ បញ្ជាក់​ថា «​ក្រោយ​ពី​គិតគូរ​ឡើង​វិញ​ពី​ការ​រៀប​អភិសេក​ឃើញ​ថា ពួក​យើង​នៅ​មិន​ទាន់​ព្រមព្រៀង ហើយ​ក៏​មាន​អារម្មណ៍​ខកចិត្ត​ពី​បញ្ហា​នេះ​យ៉ាង​ខ្លាំង ។ ពួក​យើង​បាន​រូតរះ និង​ត្រូវការ​ពេលវេលា​ច្រើន​ជាង​នេះ​ក្នុង​ការ​រៀបចំ​ពី​អនាគត​» ។ ព្រះ​នាង​បាន​បញ្ជាក់​ទៀត​ថា «​ខ្ញុំ​ចង់​គិតគូរ​លើ​រឿង​រៀប​អភិសេក​ឲ្យ​កាន់តែ​សី​ុ​ជម្រៅ​ជាង​នេះ និង​ផ្ដល់​ពេល​សម្រាប់​ត្រៀមខ្លួន​ក្នុង​ការ​រៀប​អភិសេក និង​នៅ​ក្រោយ​ពេល​រៀប​អភិសេក​ឲ្យ​បាន​ច្រើន​ជាង​នេះ​» ។

តាម​ទំនៀមទម្លាប់​ដែល​មាន​រយៈពេល​ជា​ច្រើ​រយ​ឆ្នាំ​របស់​ជប៉ុន ការ​រៀប​អភិសេក​ជាមួយ​ជន​សាមញ្ញ​នឹង​តម្រូវ​ឲ្យ​ព្រះ​នាង​Mako​ត្រូវ​ដកខ្លួន​ពី​សមាជិក​រាជវង្ស​ជប៉ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ