រៀបគ្រឿងសំណែន និងការជូនពរខ្លួនឯងដើម្បីបង្កើនសិរីសួស្ដី នាំលាភសំណាង ធ្វើឲ្យចម្រុងចម្រើន និងមានអាយុវែង លោកអ្នកគួររៀបចំដូចខាងក្រោម ៖
១-គ្រឿងសែនសិរីមង្គលចំនួន៩មុខ ៖ នឹងធ្វើឲ្យជីវិតចម្រុងចម្រើនរុងរឿងចែកជា៣ប្រភេទដូចជា ផ្លែឈើ អាហារ និងនំគួររៀបតាមលំដាប់ដូចជា ៖

– ផ្លែឈើ៣មុខ មានចេកនឹងជួយទាក់ទាញលាភសំណាង ។ ក្រូចពណ៌មាស មានសិរីមង្គលមហាសាល និងទំពាំងបាយជូរផ្ដល់នូវសុភមង្គលដ៏វិសេសវិសាល ។
– អាហារ៣មុខ មានមាន់ផ្ដល់ការរីកចំរើនផ្នែកការងារ ។ ជ្រូកបង្ហាញពីភាពឧត្តុង្គឧត្តម សំបូរសប្បាយ និងត្រីមានហូបចុកសំបូរហូរហៀរ ។

– នំ៣មុខ មាននំគម ឬប្រភេទនំផ្ដល់រសជាតិផ្អែមតម្រូវឲ្យមានលក្ខណៈស្រស់ស្រាយក្នុងជីវិត។ នំបារាំងនឹងធ្វើឲ្យវង្សត្រកូលឡើងខ្ពស់ និងនំពាជីវិតមានសេចក្ដីសុខជារៀងរហូត ។

២-ប្រសិនជាគ្មានពេលត្រៀមទុកអាហារទាំង៩មុខ ៖ លោកអ្នកគួរត្រៀមអាហារមានលក្ខណៈងាយស្រួលរបស់មនុស្សសម័យថ្មី មិនផ្អូមក្នុងលក្ខណៈជាកាដូនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ដូចជាទឹកត្រចៀកកាំសុទ្ធមានន័យជ្រៅ ដបពណ៌ក្រហមមានសិរីមង្គលក្នុងពេលបុណ្យចូលឆ្នាំចិន-វៀតណាម ។
៣-អាថ៌កំបាំងនៃការជូនពរដល់ខ្លួននឹងធ្វើឲ្យមានលាភសំណាងពេញមួយឆ្នាំ ៖ ជនជាតិចិនរមែងទទួលទានទឹកត្រចៀកកាំ ដើម្បីជួយដល់សុខភាព ជួយផ្លូវដង្ហើម លាងសួត មានអាយុវែង និងពណ៌សំបុរស្រស់ស្រាយ ។ ការបានទទួលទានទឹកត្រចៀកកាំរួមគ្នាជាមួយពុកម៉ែ បងប្អូនប្រៀបដូចជាការជូនពរដល់ខ្លួនឯង និងក្រុមគ្រួសារ ៕
ចែករំលែកព័តមាននេះ