ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​ស្រៀវ​ខ្លាំង​ណាស់ គេច​ខ្លា​ជួប​ក្រពើរ គេច​កុងតឺន័រ​ពន្លះ​ឡាន​លាយ​បេតុង​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ដឹក​ឥដ្ឋ​ពេញ​ទ្រុង ហើយ​ខណៈ​ពេល​កំពុង​បើកបរ​លឿន​ផង មិនដឹង​ថា អ្នកបើកបរ​រវល់​តែ​ងាក​ទៅ​ណា ឬ​ងងុយដេក​នោះ​ឡើយ បាន​វាក់​ជាមួយ​រថយន្ត​ដឹក​ទូ​កុងតឺន័រ​១​គ្រឿង​ទៀត ដែល​កំពុង​បើកបរ​ឆ្លងផ្លូវ ពេល​នោះ​បាន​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ​បាត់បង់​ម្ចាស់​ការ​បាន​ខំ​បើក​គេច​ចេញពី​រថយន្ត​កុងតឺន័រ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ដឹក​ឥដ្ឋ​ពេញ​ទ្រុង ហើយ​ខណៈ​ពេល​កំពុង​បើកបរ​លឿន​ផង មិនដឹង​ថា អ្នកបើកបរ​រវល់​តែ​ងាក​ទៅ​ណា ឬ​ងងុយដេក​នោះ​ឡើយ បាន​វាក់​ជាមួយ​រថយន្ត​ដឹក​ទូ​កុងតឺន័រ​១​គ្រឿង​ទៀត ដែល​កំពុង​បើកបរ​ឆ្លងផ្លូវ ពេល​នោះ​បាន​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ​បាត់បង់​ម្ចាស់​ការ​បាន​ខំ​បើក​គេច​ចេញពី​រថយន្ត​កុងតឺន័រ ហើយ​ក៏​បាន​ជ្រុល​ទៅ​ក្នុង​ចំណែក​ផ្លូវ​ម្ខាង​ទៀត រួច​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​បេតុង​១​គ្រឿង​ពេញទំហឹង ក្នុង​ខណៈ​ពេល​កំពុង​បើក​ក្នុង​ទិស​ដៅ​ច្រាស់​គ្នា​យ បណ្ដាល​ឲ្យ​ក្រពឹត​រួញ​កាប៊ី​ន​ខ្លួន​ទាំងស្រុង ។

ចំ​ណែ​រថយន្ត​លាយ​បេតុង​រង​ការ​ខូចខាត​ស្រាល​ជាង ហើយ​សំណាងល្អ​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង មិន​បាន​គ្រោះថ្នាក់​នោះ​ឡើយ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ត្រង់​ចំណុច​ភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​មាន​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ឥដ្ឋ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ក 7522 ភព​3 បើកបរ​ដោយ​យុវជន​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បាន​វាក់​ជាមួយ​រថយន្ត​កុងតឺន័រ​១​គ្រឿង កំពុង​បើកបរ​ឆ្លង​ផ្លួ​វ​ពី​កើត​ទៅ​លិច ។ ខណៈនោះ​រថយន្ត​ដឹក​ឥដ្ឋ​បាន​គេច​ពី​រថយន្ត​កុងតឺន័រ ហើយ​ក៏​ជ្រុល​ទៅ​បុក​បះ​ជាមួយ​រថយន្ត​លាយ​បេតុង​ពេញទំហឹង​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ធ្វើការ​ចាស់​វែង ហើយ​ឲ្យ​ភាគី​ទាំង​២​ដោះស្រាយ​គ្នា​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ