ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីរាជការ​ត្រូវ​បង្កើន​ធនធានមនុស្ស​ទើប​បម្រើ​សេ​វ៉ា​កម្ម​ទាន់​ពេល

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីរាជការ​ត្រូវ​បង្កើន​ធន​ធាតុ​មនុស្ស​ទើប​បម្រើ​សេ​វ៉ា​កម្ម​អោយ​បាន​ទាន់​ពេល និង​បំណាច់​ឆ្នាំ​ត្រូវ​មាន​រង្វាន់​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លើក​ឡើង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ។   លោក…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីរាជការ​ត្រូវ​បង្កើន​ធន​ធាតុ​មនុស្ស​ទើប​បម្រើ​សេ​វ៉ា​កម្ម​អោយ​បាន​ទាន់​ពេល និង​បំណាច់​ឆ្នាំ​ត្រូវ​មាន​រង្វាន់​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លើក​ឡើង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ។

 

លោក អោម ច​ន្ថា អភិបាលរង​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​រាយ​ការ​ថា ការងារ​អភិ​វឌ្ឍន៍​ធនធានមនុស្ស​ខេត្តបន្ទាយមានជ័យ​គឺ​មាន​មន្ត្រីរាជការ​សាលាខេត្ត​មាន​ចំនួន​១២៤​នាក់ ស្រី​៣២​នាក់ ហើយ​ត្រូវ​បាន​តែងតាំង​ប្រគល់​ភារកិច្ច​ឆ្នាំ​២០១៧-២០១៨​នេះ​បាន​ចំនូ​ន​៣១​នាក់​ស្រី​៤​នាក់ តំឡើង​ថ្នាក់​១៥០​នាក់ ស្រី​៤៤​នាក់ តំឡើង​ឋានន្តរសក្តិ​១២​នាក់ ជ្រើសរើស​មន្ត្រី​ថ្មី​១៦​រូប ស្រី​០៦​រូប ជ្រើសរើស​មន្ត្រី​ពន្ធនាគារ​៤០​រូប ស្រី​០៥​នាក់ ផ្តល់​គ្រឿង​ឥស្ស​រិយ​យស​មេដាយ​ការងារ​១៩០​រូប​ស្រី​២០​រូប បណ្តុះបណ្តាល​២៨​វគ្គ​មាន​រយះ​ពេល​៩៤​ថ្ងៃ​អ្នកចូលរួម​២,៨២៧​នាក់​ស្រី​៧១០​នាក់​ ។

លោក អ៊ី ឡុ​ង សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ​ទទួល​បាន​ភាព​ជោគជ័យ​គឺ​ការងារ​អភិវឌ្ឍន៍​នៅ​ធនធានមនុស្ស ត្រូវ​បំរើ​សេ​វ៉ា​កម្ម​អោយ​បាន​ទាន់​ពេល​និង​ទាន់​វេលា​ទទួល​ការ​កោត​ស​សើរ​ពី​សំណាក់​មហាជន​ទើប​ជា​មន្ត្រី​ល្អ​ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​មន្ត្រីរាជការ​ដែល​បំរើ​រា​ស្គ្រ​និង​សង្គម ហើយ​នៅ​បំណាច​ឆ្នាំ​ត្រូវ​គឹ​ត​គូរ​និង​មាន​រង្វាន់​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​នេះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ