ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រស់​ស្អាត​ម៉្លេះ ! អគារ​បូកគោ​ចំណាស់​អាយុ​ជិត​១០០​ឆ្នាំ​មួយ​នេះ​កែ​លម្អ​ថ្មី

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សណ្ឋាគារ​ឡឺ​បូកគោ​ផា​ឡេ​ស ដែល​រចនា​ម៉ូ​ដ​ដោយ​វិស្វករ​បារាំង និង​អ៊ី​តា​លី នៅ​ក្នុង​សម័យកាល​ប្រទេស​បារាំង​ធ្វើ​អាណាព្យាបាល​មក​លើ​ប្រទេស​កម្ពុជា ដែល​បើក​សម្ពោធ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩២៥ និង​លើក​ទី​២ ក្នុង​សម័យ​សម្ត​ច​ព្រះ​បរម​កោ​ដ​នរោត្តម​សីហ​នុ ឆ្នាំ​១៩៦២…

ខេត្តកំពត ៖ សណ្ឋាគារ​ឡឺ​បូកគោ​ផា​ឡេ​ស ដែល​រចនា​ម៉ូ​ដ​ដោយ​វិស្វករ​បារាំង និង​អ៊ី​តា​លី នៅ​ក្នុង​សម័យកាល​ប្រទេស​បារាំង​ធ្វើ​អាណាព្យាបាល​មក​លើ​ប្រទេស​កម្ពុជា ដែល​បើក​សម្ពោធ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩២៥ និង​លើក​ទី​២ ក្នុង​សម័យ​សម្ត​ច​ព្រះ​បរម​កោ​ដ​នរោត្តម​សីហ​នុ ឆ្នាំ​១៩៦២ និង​បាន​បោះបង់​ឬ​ទុក​ចោល​វិញ​ក្នុង​សម័យ​សង្គ្រាម ថ្មី​ៗ​នេះ​ត្រូវ​ធ្វើការ​កែ​លម្អ​លាបថ្នាំ និង​តុបតែង​ឡើងជា​ថ្មី អស់​រយៈពេល​អស់​ជា​ច្រើន​ខែ​កន្លង​ទៅ​គ្រោង​បើក​ដំណើរ​លើក​ទី​៣ ទទួលភ្ញៀវ​ទេសច​ជាតិ និង​អន្តរជាតិ​ជា​ថ្មី នា​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​សុខា​អូ​តែ​ល កាលពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឱ្យ​ដឹង​ថាស​ណ្ឋ​គារ​ឡឺ​បូកគោ​ផា​ឡេ​ស (Le Bokor Palace) សាងសង់​លើ​ផ្ទៃដី​ជាង​១​ហិ​កតា មាន​កម្ពស់​៤​ជាន់​ស្មើនឹង​៣៦​បន្ទប់ ដែល​មាន​អាយុកាល​ជិត​១០០​ឆ្នាំ (១៩២៥-២០១៨) មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​តំបន់​ព្រៃ​ត្រូពិច និង​ឆ្នេរសមុទ្រ​បៃតង លើ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ ក្បែរ​ក្រុង​កំពត សម្រាប់​បម្រើ​ជូន​រាជវង្សានុវង្ស និង​អភិជន​ជា​ច្រើន​ទសវត្សរ៍ ។ សណ្ឋាគារ​ត្រូវ​បាន​បើក​ឡើង​វិញ​នៅ​ដើមឆ្នាំ​១៩៦២ ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហ​នុ ដែល​ផ្តល់​សេវាកម្ម​ជូន​មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និង​ពាណិជ្ជករ​ដែល​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ហើយ​វា​ក៏​ជា​កន្លែង​វិស្សម​កាលដែល ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ ចូល​ចិត្តជា​ទីបំផុត ។

លោក FRUGERE F. Philippe អ្នកគ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ​ឡឺ​បូកគោ​ផា​ឡេ​ស បាន​មាន​ប្រសាសន៍​ថា ៖ «​ឡឺ​បូកគោ​ផា​ឡេ​ស ជា​សណ្ឋាគារ​ប្រវត្ដិសាស្ត្រ និង​ជា​រតនសម្បត្ដិ​របស់​ប្រទេស​យើង ។ ក្រុមហ៊ុន​បាន​ជួសជុល​សំណង់​អគារ​នេះ​សារ​ជា​ថ្មី ដោយ​រក្សា​ទុក​នូវ​លក្ខណៈ​ពិសេស​របស់​វា និង​បង្កើត​ឡើង​វិញ​នូវ​រចនា​បទ​ផ្ទៃ​ខាងក្នុង​បែប​អាណានិគម ជាមួយនឹង​គ្រឿង​បំពាក់​បន្ទប់ទឹក​ដែល​នាំ​ចូល​មក​ពី​ប្រទេស​អ៊ី​តា​លី និង​ឥដ្ឋការ៉ូ​ដ៏​ប្រណិត​ដែល​នាំ​ចូល​ពី​ប្រទេស​អេ​ស្ប៉ា​ញ​» ។

លោក​បន្ត​ថា ក្រោយ​ពី​ជួសជុល​រួចរាល់ សំណង់​អគារ​អាណានិគម​ដ៏​ធំ​ស្កឹមស្កៃ​នេះ នឹង​ត្រូវ​បាន​បើក​សម្ពោធ​ជា​ថ្មី​ម្តងទៀត​នា​ពេល​ខាង​មុខ​នេះ មាន​បន្ទប់​ស្នាក់​នៅ​នឹង​បន្ទប់​ស្វី​ត​ដ៏​ប្រណិត​ចំនួន​៣៦​បន្ទប់​ភោជនីយដ្ឋាន​ចំនួន​២ ដែល​បង្ហាញ​នូវ​ប្រណិត​ភាព នៃ​សណ្ឋាគារ​នេះ​នា​សម័យ​អតីតកាល ចុងភៅ​ស្វី​ស និង​ខ្មែរ​បាន​រៀបចំ​នូវ​មុខម្ហូប​កាលពី​១០០​ឆ្នាំ​មុន និង​ម្ហូបអាហារ​គ្រួសារ​រាជវង្ស​ខ្មែរ ជាមួយនឹង​បន្លែ​សរីរាង្គ និង​គ្រឿងផ្សំ​ថ្មី​ស្រស់ ដែល​ដាំ​នៅ​ក្បែរ​ចំការ​បន្លែ ។ ឈ្មោះ​សណ្ឋាគារ​ឡឺ បូកគោ​ផា​ឡេ​ស ត្រូវ​បាន​រក្សា​ទុក​ក៏​ដូច​ជា​ការ​រក្សា​ទុក​នូវ​ប្រវត្តិសាស្ត្រ នៃ​អាណានិគម និង ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ ។

សំណង់​អគារ​អាណានិគម​សេសសល់ ដែល​នៅ​តែ​អាច​មើលឃើញ នា​ពេល​បច្ចុប្បន្ន រួម​មានផ្ទះ​ជប៉ុន ព្រះ​វិហារ​កាតូលិក វត្ត​សំពៅ​ប្រាំ ដំណាក់​ស្លា​ខ្មៅ ដំណាក់​ស្តេច សាលាក្រុង និង​សំណង់​អគារ​អាណានិគម​ជា​ច្រើន​ទៀត ដែល​មាន​ស្ទើរតែ​គ្រប់​ទីកន្លែង និង​តែងតែ​ត្រូវ​បាន​គ្របដណ្តប់​ដោយ​អ័ព្ទ ។ ទន្ទឹម​នឹង​នេះ​ភ្ញៀវ​ទេសចរ​ដែល​ស្នាក់​នៅ​សណ្ឋាគារ​ឡឺ​បូកគោ​ផា​ឡេ​ស ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​រមណីយដ្ឋាន​សុខភាព​បែប​ធម្មជាតិ ក៏​អាច​ទៅ​ទស្សនា​បឹង​លើ​ភ្នំ​ដ៏​ស្រស់​ត្រកាល ទឹកជ្រោះ​ពពក​វិល​ដ៏​ស្រស់​ស្អាត​ថ្ម ដែល​បង្កើត​ជា​រូបរាង​ខុស​ៗ​គ្នា​ជា​ច្រើន​នៅ​វាលស្រែ​១០០ និង​រូបរាង​ដ៏​អស្ចារ្យ នៃ​និមិត្តរូប​ច្រក​ទ្វារ​រវាង​ឋានសួគ៌ និង​ឋានមនុស្ស ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន សណ្ឋាគារ​ឡឺ​បូកគោ​ផា​ឡេ​ស ស្ថិត​នៅ​ច្រាំង​ថ្ម​ចោត នៃ​កំពូលភ្នំ​បូកគោ សណ្ឋាគារ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ផ្តល់​នូវ​ទេសភាព​ដ៏​ស្រស់​ត្រកាល ដែល​ត្រូវ​បាន​ជនជាតិ​បារាំង​ហៅ​ថា ឆ្នេរសមុទ្រ​បៃតង ។ អាកាសធាតុ​នៅ​លើ​កំពូលភ្នំ​បូកគោ​មាន​ចន្លោះ​ពី​១៧​ដល់​២៤​អង្សា​សេ ពេញ​មួយ​ឆ្នាំ ។ ភ្នំ​បូកគោ​មិន​ត្រឹមតែ​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​បុ​ណ្ណ៉ោះ​ទេ ហើយ​វា​ក៏​ជា​រមណីយដ្ឋាន​សុខភាព ដែល​ព្យាបាល​ដោយ​ធម្មជាតិ រួម​មាន​ឥទ្ធិពល​ទៅ​លើ​សួត ការ​ដកដង្ហើម សារធាតុចិញ្ចឹម ប្រព័ន្ធ​ប្រសាទ​ការ​ស្តារ​ឡើង​វិញ នៃ​ចលនា​ឈាម និង​ការ​បង្កើន​កម្លាំង ។ សណ្ឋាគារ​ឡឺ​បូកគោ​ផា​ឡេ​ស គឺជា​អគារ​បួន​ជាន់​ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ល្អិតល្អន់ ជាមួយនឹង​វត្តមាន​ដ៏​មាន​អានុភាព មាន​រានហាល និង​ជណ្តើរ​ថ្មើរជើង​បែប​អ៊ី​តា​លី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ