ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​តូប​លក់​ចាប់ហួយ ខណៈ​ម្ចាស់​ចាក់សោ​ចោល

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ម្ចាស់​តូប​លក់​ចាប់ហួយ​នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ ត្រូវ​ភ្លើង​ឆេះ​អស់​ស្ទើរ​ទាំងស្រុង ខណៈ​ម្ចាស់​បាន​ចាក់សោ​ចោល​ចេញ​ទៅ​ក្រៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ដឹង​ដល់​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ពុំ​មាន​គ្រោះថ្នាក់ ឬ​បាត់បង់​អាយុជីវិត​ដល់​មនុស្ស​ទេ ។…

ខេត្តសៀមរាប ៖ ម្ចាស់​តូប​លក់​ចាប់ហួយ​នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ ត្រូវ​ភ្លើង​ឆេះ​អស់​ស្ទើរ​ទាំងស្រុង ខណៈ​ម្ចាស់​បាន​ចាក់សោ​ចោល​ចេញ​ទៅ​ក្រៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ដឹង​ដល់​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ពុំ​មាន​គ្រោះថ្នាក់ ឬ​បាត់បង់​អាយុជីវិត​ដល់​មនុស្ស​ទេ ។ ហេតុការណ៍​ឆេះ​តូប​នោះ​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៦ កាលពី​វេលា​ម៉ោង​២៣​និង​០០​នាទី​យប់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ភ្នំ​លៀប ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាប់​ព្រំប្រទល់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

លោក​វរៈសេនីយ៍ឯក ជី បេង​ជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់ បាន​ប្រាប់​ថា ដោយ​មាន​ពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ថា មាន​ករណី​អគ្គិភ័យ​បាន​កើតឡើង បណ្តាល​ឱ្យ​ឆេះ​តូប​ជាងក្រឡឹង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ស្ថិត​នៅ​ខាងជើង​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ភ្នំ​លៀប ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាប់​ព្រំប្រទល់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

ក្នុង​ករណី​អគ្គិភ័យ​នេះ​ដែរ លោក​ក៏​បាន​បញ្ជា​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់​របស់​ខេត្តសៀមរាប ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ទៅ​ជួយ​អន្តរាគមន៍​ចំនួន​១​គ្រឿង ដោយ​មាន​កិច្ចសហការ​ណ៍រ​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ចំនួន​១​គ្រឿង នោះ​ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់ ថ្ងៃ​ដដែល ។ មូលហេតុ​ទុ​ស្សេ​ខ្សែភ្លើង​ម្ចាស់​មិន​នៅ​ចាក់សោ​ចោល ។

លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែរ​ជា​ម្ចាស់​តូប​មានឈ្មោះ រឿ​ន សំ​បាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សួ សារី អាយុ​២៣​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្មី ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ បណ្តាល​ឱ្យ​ខូចខាត​សម្ភារ​ប្រមាណ​ជា​៧០% ហើយ​មិន​ទាន់​ដឹង​ថា សរុប​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​នៅឡើយ​នោះ​ទេ ហើយ​ករណី​អគ្គិភ័យ​នេះ​ពុំ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់ ឬ​បាត់បង់​អាយុជីវិត​ដល់​មនុស្ស​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ