ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វាយ​បំផ្លាញ​កញ្ចក់​ទ្វារផ្ទះ ដើម្បី​ស្រាយ​កំហឹង

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​រយៈពេល​ចុងឆ្នាំ​២០១៧ និង​ដើមឆ្នាំ​២០១៨​កន្លង​មក​ថ្មី​ៗ​នេះ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​បាន​នាំ​គ្នា​ត្អូញត្អែរ​ធុញទ្រាន់​ទៅ​នឹង​លំហូរ​ចូល​នៃ​ជនជាតិ​ចិន​មក​ស្នាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ កាន់តែ​មាន​ចំនួន​កើន​ឡើងជា​បន្តបន្ទាប់ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែមករា…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​រយៈពេល​ចុងឆ្នាំ​២០១៧ និង​ដើមឆ្នាំ​២០១៨​កន្លង​មក​ថ្មី​ៗ​នេះ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​បាន​នាំ​គ្នា​ត្អូញត្អែរ​ធុញទ្រាន់​ទៅ​នឹង​លំហូរ​ចូល​នៃ​ជនជាតិ​ចិន​មក​ស្នាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ កាន់តែ​មាន​ចំនួន​កើន​ឡើងជា​បន្តបន្ទាប់ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល ។

ការ​ត្អូញត្អែរ និង​ភាព​ធុញទ្រាន់​ដោយ​ក្តី​កង្វល់​របស់​ពួក​គាត់​មាន​ដូច​ជា ការ​បង្ក​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កចលាចល​មិន​មាន​សណ្តាប់ធ្នាប់​រំខាន​ដល់​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ឬ​មន្ត្រីរាជការ​ដែល​មាន​លំនៅ​ដ្ឋា​ន​នៅ​ជិតខាង តាម​កន្លែងផ្ទះ​ដែល​ជនជាតិ​ចិន​ជួល​ស្នាក់​នៅ ។

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​មាន​លំនៅ​ដ្ឋា​ន​នៅ​ក្នុង​បុរី​( B.S)​ស្ថិត​ក្នុងភូមិ​០៥ សង្កាត់​លេខ​០៤​ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជាក់ស្តែង​ក្នុង​ករណី​ជនជាតិ​ចិន​យក​ដែក​វាយ​បំផ្លិចបំផ្លាញ​សម្ភារ​នៅ​ក្នុងផ្ទះ និង​វាយ​បំបែក​កញ្ចក់​ទ្វារផ្ទះ​ជួល​ទាំង​រំលង​អា​ធ្រា​តុ​បង្ក​ការ​សម្រាក​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិតខាង នៅ​ចំណុច​ផ្ទះ​ជួល​ជា​កម្ម​សិទ្ធ​ឈ្មោះ ហ៊ឺ សេង ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ដែល​មាន​ទីតាំង​ចំណុច​ខាងលើ​នេះ ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​០៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ករណី​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ជួល និង​កញ្ចក់​ទ្វារផ្ទះ​ឲ្យ​រង​ការ​ខូចខាត​អស់​ជា​ច្រើន​ផ្ទាំង​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន ឈ្មោះ អា​គ័​រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ប្រកប​របរ​បើក​អាហារ​ដ្ឋា​ន ក្នុង​ទីតាំង​ផ្ទះ​ជួល​ខាងលើ ។
ប្រភព​ខាងលើ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ប្រពន្ធ​ជនជាតិ​ចិន​ខាងលើ មូលហេតុ​ឈាន​ដល់​ប្តី​របស់​គាត់​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ហាង និង​វាយ​កម្ទេច​ទ្វារ​កញ្ចក់ ដោយសារ​តែ​ប្តី​គាត់​ខឹង​ច្រឡោត​ជាមួយ​កូនប្រុស​ម្ចាស់ផ្ទះ ដែល​កន្លង​មក​តែងតែ​បង្ក​ជា​ជម្លោះ​ពាក្យ​សម្តី​ជា​ញឹកញាប់​រួច​មក​ហើយ លុះដល់​វេលា​ខាងលើ​ប្តី​គាត់​បាន​ផឹកស្រា​ស្រវឹង ហើយ​បញ្ចេញ​កំហឹង​ដោយ​បាន​យក​កាំបិត​វាយ​បំបែក​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ហាង​និង​កញ្ចក់​ទ្វារផ្ទះ​អស់​ជា​ច្រើន​ផ្ទាំង ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុស​ហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ម្តងទៀត និង​បាន​ឃាត់ខ្លួន​ជន​ជាតិចិន​បង្កហេតុ​ខាងលើ​យក​មក​ស្នងការដ្ឋាន ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ