ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ រួច​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​បើករថយន្ត​ឡិច​ស៊ី​ស​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ខ្ទាត​ទៅ​ផ្លូវ​ម្ខាង រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​អាយ​ខុន​មួយ​គ្រឿង ជិះ​ដោយ​បុរស​២​នាក់​ដួល​រង​របួសស្រាល ហើយ​រថយន្ត​បង្ក​ជ្រុល​ទៅ​បុក​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​បាក់​អស់​មួយ​ផ្ទាំង ទើប​រថយន្ត​ដាច់​កង់​មុខ​ខាងឆ្វេង​ទៅ​មុខ​លែង​រួច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​បើករថយន្ត​ឡិច​ស៊ី​ស​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ខ្ទាត​ទៅ​ផ្លូវ​ម្ខាង រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​អាយ​ខុន​មួយ​គ្រឿង ជិះ​ដោយ​បុរស​២​នាក់​ដួល​រង​របួសស្រាល ហើយ​រថយន្ត​បង្ក​ជ្រុល​ទៅ​បុក​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​បាក់​អស់​មួយ​ផ្ទាំង ទើប​រថយន្ត​ដាច់​កង់​មុខ​ខាងឆ្វេង​ទៅ​មុខ​លែង​រួច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី នៅ​ចំណុច​ក្តាន់​ពីរ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ រដ្ឋ​17 2-0220 បើកបរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន មិនដឹង​ថា​ទើបតែ​ចេញ​មកពីណា​នោះ​ទេ បានជា​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បង្ក​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់​វៀច​អស់​មួយ​កង់ ហើយ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​នោះ​ទេ ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អាយ​ខុន ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​១BK-៥៣៣៣ ជិះ​គ្នា​២​នាក់ បណ្ដាល​ឲ្យ​ដួល សំណាងល្អ​អ្នក​ទាំង​២​នាក់​នោះ​រង​របួសស្រាល ឬ​ឯ​រថយន្ត​នៅ​តែ​មិន​ទាន់​អស់​ល្បឿន​ទៀត បាន​បន្ត​ទៅ​បុក​ទ្វាររបង​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​បាក់​អស់​មួយ​ផ្ទាំង​ទៀត ចំណែកឯ​រថយន្ត​វិញ​ដាច់​កង់​ខាងឆ្វេង​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ និង​បែក​កញ្ចក់​ខាង​មុខ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក រួម​និង​ម៉ូតូ​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ