ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​និយាយ​លែង​ចេញ​ហើយ ប្រពន្ធ​ស្លា.ប់​ដោយ​ស្នាដៃ​ខ្លួន​បែប​នេះ

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ត្រូវជា​ប្តី​កំពុង​តែ​កាប់​ដើមឈើ​មិន​បាន​មើល​ជុំវិញ​ក្បែរ​ខាង ស្រាប់តែ​រលំ ត្រូវ​ចំ​ក្បាល​ប្រពន្ធ​យ៉ាងធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ បុរស​កាប់​ដើមឈើ រលំ​ត្រូវ​ក្បាល​ប្រពន្ធ​ស្លាប់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២ និង​៣០​នាទី ថ្ងៃ​សុក្រ ២​រោច…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ត្រូវជា​ប្តី​កំពុង​តែ​កាប់​ដើមឈើ​មិន​បាន​មើល​ជុំវិញ​ក្បែរ​ខាង ស្រាប់តែ​រលំ ត្រូវ​ចំ​ក្បាល​ប្រពន្ធ​យ៉ាងធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ បុរស​កាប់​ដើមឈើ រលំ​ត្រូវ​ក្បាល​ប្រពន្ធ​ស្លាប់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២ និង​៣០​នាទី ថ្ងៃ​សុក្រ ២​រោច ខែមាឃ ឆ្នាំ រកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខ​កុម្ភៈ ឆ្នាំ​២០១៨ ត្រង់​ចំណុច​អូរ​ល្អះ​តូច ស្ថិត​នៅ​ភូមិ​៥ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។

ប្រភព​ពី​សមត្ថកិច្ច​ស្រុក​កូន​មុំ​បានឱ្យ​ដឹង​ថា ស្រី្ត​រង​គ្រោះ​មាន ឈ្មោះ មេ​ង រឹម អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ​។ បុរស​ត្រូវជា​ប្តី​ដែល​ជា​អ្នក​កាប់​ដើមឈើ​រលំ បណ្តាល​ឱ្យ​មាន គ្រោះថ្នាក់​ដល់​ប្រពន្ធ​រហូត​ដល់​ស្លាប់​នោះ​មានឈ្មោះ នួន អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កើតហេតុ ខាងលើ​។ តាម​ការ​រៀបរាប់​របស់​ប្តី​ជន​រង​គ្រោះ​ប្រាប់​ដល់​សមត្ថកិច្ច​ថា រូប​គាត់​កំពុង​តែ​កាប់​ដើមឈើ មិន​បានដឹង​ថា​ប្រពន្ធ​មក​ឈរ​ក្បែរ​នោះ​ទេ លុះដល់​ពេល​ដើមឈើ​រលំ​ទៅ​ហើយ ទើប​ដឹង​ថា​ប្រពន្ធ​នៅ​ក្បែរ ហើយ​រង​គ្រោះ​រហូត​ដល់​ស្លាប់​បែប​នេះ​។ សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រួចរាល់​ក៏​បាន​ប្រគល់​សាកសព ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ