ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ព្រមាន​ប្រឆាំង​រាល់​ភាព​ទន់ខ្សោយ​ប្រឈម​មុខ​បណ្តា​សត្រូវ​

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្នុង​សុន្ទរ​កថាមុខ​សភា​ស្តី​ពី​សភាព​របស់​សហរដ្ឋ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​៣០ មក​រា បាន​ព្រមាន​ប្រឆាំង​រាល់​ភាព​ទន់ខ្សោយ​ប្រឈម​មុខ​នឹង​បណ្តា​សត្រូវ​របស់​សហរដ្ឋអាមេរិក និង​បណ្តា​របប​ខិលខូច ពិសេស​កូរ៉េ​ខាងជើង​ដែល​បណ្តា​មី​ស៊ី​ល​នុយ​ក្លេ​អ៊ែ​រ​របស់​ប្រទេស​នេះ​អាច​គំរាមកំហែង​អា​មេ​រិ​ក​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ។…

សហរដ្ឋអាមេរិក ៖ ក្នុង​សុន្ទរ​កថាមុខ​សភា​ស្តី​ពី​សភាព​របស់​សហរដ្ឋ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​៣០ មក​រា បាន​ព្រមាន​ប្រឆាំង​រាល់​ភាព​ទន់ខ្សោយ​ប្រឈម​មុខ​នឹង​បណ្តា​សត្រូវ​របស់​សហរដ្ឋអាមេរិក និង​បណ្តា​របប​ខិលខូច ពិសេស​កូរ៉េ​ខាងជើង​ដែល​បណ្តា​មី​ស៊ី​ល​នុយ​ក្លេ​អ៊ែ​រ​របស់​ប្រទេស​នេះ​អាច​គំរាមកំហែង​អា​មេ​រិ​ក​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ។

ក្នុង​សុន្ទរកថា​នេះ លោក​ត្រាំ ថ្លែង​ថា ជុំវិញ​ពិភពលោក យើង​ប្រឈម​មុខ​នឹង​បណ្តា​របប​ខិលខូច បណ្តា​ក្រុម​ភេរវកម្ម ព្រមទាំង​បណ្តា​គូប្រជែង​ដូច​ជា​ចិន និង​រុ​ស្ស៊ី ដែល​គំរាម​កំហែង​ដល់​បណ្តា​ផលប្រយោជន៍​របស់​យើង សេដ្ឋកិច្ច​យើង និង​បណ្តា​តម្លៃ​របស់​យើង។

ដោយ​ពុំ​និយាយ​ច្រើន​ពី​ទំនាក់ទំនង​ច្របូកច្របល់​ជាមួយ​ក្រុង​មូ​ស្គូ ពេល​មានការ​សង្ស័យ​​ពី​ការ​ឃុបឃិត​គ្នា​រវាង​ក្រុម​ឃោសនា​របស់​លោក និង​វិមាន​ក្រឹម​ឡាំង​របស់​លោក​​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ក្នុង​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ដែល​នាំ​ឱ្យ​លោក​ឈ្នះ​ចូល​កាន់កាប់​សេត​វិមាន​កាលពី​១​ឆ្នាំ​មុន លោក​ត្រាំ ផ្តោត​លើ​បណ្តា​មធ្យោបាយ ដើម្បី​ធានា​ដល់​អនុភាព​របស់​សហរដ្ឋ​អា​មេ​រិ​ក ។

លោក​ត្រាំ ស្នើ​ដល់​សភា​ឱ្យ​អនុម័ត​ថវិកា​ដែល​ចាំបាច់​សម្រាប់​កងទ័ព​អា​មេ​រិ​ក ពិសេស​ដើម្បី​ធ្វើ​ឱ្យ​ទំនើប ហើយ​កសាង​ឡើង​វិញ​អាវុធ​នុយក្លេអ៊ែរ​របស់​យើង​ក្នុង​បំណង​ធ្វើ​ឱ្យ​យើង​ខ្លាំង និង​មាន​អនុភាព​បំផុត ដែល​នឹង​អាច​ប្រឈម​មុខ​ទល់​នឹង​រាល់​ការ​ឈ្លាន​ពាន។

លោក​ត្រាំ ចាត់​ទុក​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ថា​ជា​ការ​ប្រឈម​ទី​មួយ​របស់​អន្តរជាតិ និង​របស់​រដ្ឋការ​លោក ។

ក្រោយ​ពី​បរិហារ​សត្រូវ​ឯទៀត​ៗ ដូច​ជា​វេ​ណេ​ស៊ុ​យ​អេ​ឡា​របស់​ប្រធានាធិបតី​នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ រហូត​គុយ​បា​មក​ដល់​អ៊ីរ៉​ង់ លោក​ត្រាំ និយាយ​ថា អា​មេ​រិ​ក​ឈរ​នៅ​ខាង​ប្រជាជន​អ៊ីរ៉ង់​ក្នុង​ការ​តស៊ូ ដើម្បី​សេរីភាព ហើយ​ក្រោយ​ពី​គូសបញ្ជាក់​ថា លោក​មាន​កិច្ចការ​ជា​ច្រើន​ត្រូវធ្វើ ប្រឆាំង​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អ៊ី​រ៉ា​ក់ និង​នៅ​ស៊ី​រី លោក​ត្រាំ និយាយ​យ៉ាង​វែង​ពី​វិបត្តិ​កូរ៉េ​ខាងជើង ។ លោក​ថា គ្មាន​របប​ណាមួយ​គាបសង្កត់​ពលរដ្ឋ​ខ្លួនឯង​យ៉ាង​សាហាវ ដូច​របប​ផ្តាច់​ការ​កូរ៉េ​ខាងជើង​ឡើយ ។

លោក​ថា ការ​រីក​ចម្រើន​ប្រកបដោយ​គ្រោះថ្នាក់​នៃ​មី​ស៊ី​ល​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​អាច​គំរាមកំហែង​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ចំពោះ​ដែនដី​យើង ហើយ​គេ​ត្រូវ​តាម​មើល​លក្ខណៈសម្បត្តិ​ពិសពុល​របស់​កូរ៉េ​ខាងជើង ដើម្បី​យល់​ពី​ទំហំ​នៃ​ការ​ប្រឈម ។ លោក​រំលឹក​ថា យើង​បាន​ធ្វើ​យុទ្ធនាការ​គាបសង្កត់​យ៉ាង​ខ្លាំង​បំផុត ដើម្បី​ចៀសវាង​កុំឱ្យ​រឿង​នេះ​កើត​មានបាន ។ លោក​យល់​ថា ភាព​ទន់ខ្សោយ​ជា​ផ្លូវ​យ៉ាង​ច្បាស់​បំផុត​ទៅ​រក​ជម្លោះ ។ លោក​ព្រមាន​ប្រឆាំង​ការ​លេងសើច និង​បណ្តា​សម្បទាន ដោយ​សន្យា​មិន​ឱ្យ​មានការ​ខុសឆ្គង​នានា​ដូច​បណ្តា​រដ្ឋការ​អា​មេ​រិ​ក​មុន​ៗ​កើត​មាន​ទៀត ។ លោក​ចោទ​រដ្ឋការ​មុន​ៗ​ថា បិទ​ភ្នែក​យូរ​ពេក ទើប​អាច​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង​ជំរុញ​ការ​ប្រណាំងប្រជែង​គ្រាប់​បែក​នុយក្លេអ៊ែរ ។

នា​យប់​ថ្ងៃ​ទី​៣០ មក​រា នៅ​មុខ​សភា លោកត្រាំ អំពាវនាវ​ឱ្យ​មានការ​រួបរួមសាមគ្គី​គ្នា​ក្រោយ​មួយ​ឆ្នាំ​នៃ​ការ​កាន់​អំណាច​របស់​លោក ដែល​ពោរពេញ​ដោយ​ការ​បែកបាក់ និង​សង្គ្រាមប៉ា​កា ព្រមទាំង​រឿងអាស្រូវ ។ លោក​ថា យើង​រួម​គ្នា​កសាង​អា​មេ​រិ​កមួយ ដែល​មាន​ភាព​ប្រាកដប្រជា​ខ្លាំង ហើយ​មាន​មោទនភាព ។ ប្រ​ធានា​ធិ​បតី​អាយុ​ជាង​៧០​ឆ្នាំ​រូប​នេះ ដែល​តែងត្រូវ​គេ​ចោទ​ថា បង្កើន​ភាព​តានតឹង​តាម​រយៈវោហា​សាស្ត្រ​ចាក់​ដោត​នានា​រហូត​ដល់មើលងាយមើលថោក និង​ប្រើ​វោហា​សាស្ត្រ​ដុត​រោល ពេល​នេះ​អះអាង​ថា យប់​នេះ​ខ្ញុំ​ចង់និយាយ​ចំពោះ​លោក​អ្នក​ពី​ប្រភេទ​នៃ​ប្រទេសមួយ​ដែល​យើង​នឹង​ត្រូវ​ប្រែក្លាយ ។ យើង​គ្រប់​គ្នា​រួបរួម​ដូច​ជា​ក្រុម​តែ​មួយ ប្រជាជន​តែ​មួយ និង​គ្រួសារ​​អា​មេ​រិ​ក​តែ​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ