ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាស្នាដៃ​អ្នកម្តាយដ៏មានគុណរូបនេះ ចង់រស់ៗ ចង់ឱ្យស្លា.ប់គឺត្រូវតែ​ស្លា.ប់

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ពិតជា​គួរ​ឱ្យ​សង្វេគ ​និង​រន្ធត់​ចិត្ត​ពន់ពេក​ណាស់ ​ដែល​ក្មេង​ប្រុស​២​នាក់​បងប្អូន​ត្រូវ​ស្លាប់​ដោយ សារ​តែ​ស្ត្រី​ជា​ម្តាយ លាយថ្នាំ​ពុល​ក្នុង​បាយ​ឱ្យ​ហូប ហើយ​ស្ត្រី​ជា​ម្តាយ​ខ្លួនឯង​ក៏​ហូប​ជាមួយ​គ្នា​ដែរ ដែល​ជា​ការ​ប៉ង​ធ្វើ​អត្តឃាត​ទាំង​ម្តាយទាំង​កូន​ឱ្យ​ផុត​ពូជ​ដោយសារ​តែ​មាន​ជម្លោះ​ជាមួយ​ប្តី ។…

ខេត្តកំពត ៖ ពិតជា​គួរ​ឱ្យ​សង្វេគ ​និង​រន្ធត់​ចិត្ត​ពន់ពេក​ណាស់ ​ដែល​ក្មេង​ប្រុស​២​នាក់​បងប្អូន​ត្រូវ​ស្លាប់​ដោយ សារ​តែ​ស្ត្រី​ជា​ម្តាយ លាយថ្នាំ​ពុល​ក្នុង​បាយ​ឱ្យ​ហូប ហើយ​ស្ត្រី​ជា​ម្តាយ​ខ្លួនឯង​ក៏​ហូប​ជាមួយ​គ្នា​ដែរ ដែល​ជា​ការ​ប៉ង​ធ្វើ​អត្តឃាត​ទាំង​ម្តាយទាំង​កូន​ឱ្យ​ផុត​ពូជ​ដោយសារ​តែ​មាន​ជម្លោះ​ជាមួយ​ប្តី ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក​អធិការ​ស្រុក​អង្គរ​ជ័យ បាន​រាយការណ៍​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃ​ទី​៣០ មក​រា ថា​ស្ត្រី​ជា​ម្តាយ​និង​កូនប្រុស​២​នាក់ បាន​មក​ដេក​ផ្ទះសំណាក់​ឈ្មោះ​ សុខ​មនោ​រម្យ ដែល​មា​នទី​តាំងនៅ​ភូមិ​ត្រពាំង​ខ្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ចំនួន​២​យប់​រួច​មក​ហើយ ។  ប្រភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា ស្ត្រី​រូប​នេះ​បាន​យក​ថ្នាំពុល​មក​លាយ​ក្នុង​បាយ​កញ្ចប់​ឱ្យ​កូន​ហូប​រួម​ទាំង​ខ្លួនឯង​ផង ក៏​បណ្តាល​ឱ្យ​កូន​ទាំង​២​ពុល​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ ។ដោយ សារ​កូនប្រុស​ទាំង​ពីរ​មាន​អាការ​ពុល​ធ្ងន់ធ្ងរ​ក៏​បាន​ស្លាប់​ពាក់​កណ្តាលផ្លូវ ។ រីឯ​ស្ត្រី​ជា​ម្តាយ​អាការ​ធ្ងន់ធ្ងរ​ដែរ តែ​ដោយសារ​ចាស់​ជាង​កូន កំពុង​ទទួល​ការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តតាកែវ ។

លោក​វរសេនីយ៍ឯក សៅ សំ​អឿ​ន ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​ពុល​ថ្នាំ​ស្លាប់​នៅផ្ទះ​សំណាក់​ខាងលើ កំលាំង​អធិការដ្ឋាន​ស្រុក​អង្គរ​ជ័យ​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើការ​សាកសួរ​ម្ចាស់ផ្ទះ​សំណាក់​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង ។ ម្ចាស់ផ្ទះ​សំណាក់​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​ឈ្មោះ ប៉ាក សុខ​ហេង អាយុ​ប្រហែល​៣០​ឆ្នាំ​ផ្លា​យ​មានកូន​ប្រុស​២​នាក់​ដែល​កូនប្រុស​បង​ឈ្មោះ ហ៊ា​ល សុ​វ​ណ្ណា អាយុ​១០​ឆ្នាំ និង​កូនប្រុស​ប្អូន​ឈ្មោះ ហ៊ា​ល ក្តាន់ អាយុ​៦​ឆ្នាំ ។ ទាំង​៣​នាក់​ម្តាយ​និង​កូន​មាន​ទីលំនៅ​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ​បាន​មក​ស្នាក់​នៅផ្ទះ​សំណាក់​សុខ​មនោ​រម្យ​នេះ​រយៈពេល​ពីរ​យប់​មក​ហើយ ។

បើ​តាម​ប្រភព​ព័ត៌មាន​ថា ការ​ដែល​ចាក​ចេញពីផ្ទះ​ទាំង​បី​នាក់ ម្តាយ​និង​កូន​មក​ស្នាក់​នៅផ្ទះ​សំណាក់​នេះ ដោយសា​មានការ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី តែ​មិន​មាន​នរណា​ម្នាក់​ដឹង​ថា​ឈ្លោះ​គ្នា​រឿងរ៉ាវ​អ្វី​នោះ​ទេ ទើប​ស្ត្រី​ជា​ម្តាយ​នាំ​កូន​ៗ​ចេញពីផ្ទះ​ហើយ​បាន​ប៉ុនប៉ង​បញ្ចប់ជីវិត​ជាមួយ​កូន​ដោយ​ដាក់​ថ្នាំពុល​បែប​នេះ ។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​៣០ មក​រា មាន​ហេតុការណ៍​ថា ម្តាយ​បាន​លាយថ្នាំ​ពុល​ក្នុង​បាយ​ឱ្យ​កូន​ហូប​ជាមួយ​គ្នា​ដើម្បី​សម្លាប់​ខ្លួន ។ ពេល​នោះ​ក៏​លេចឮ​ព័ត៌មាន​ដល់​ប្តី​ទំនង​ស្ត្រី​ជា​ប្រពន្ធ​បាន​ទូរស័ព្ទ​ប្រាប់​ពេល​ហូប​បាយ​លាយថ្នាំ​ពុល​នោះ ទើប​ប្តី​មក​ដល់​ឃើញជាក់ស្តែង​ក៏​ដឹកប្រ​ព​ន្ឋ​និង​កូន​យក​ទៅ​ជួយ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តតាកែវ ។ ប៉ុន្តែ​ជា​អកុសល​កូនប្រុស​ពីរ​នាក់ ដោយសារ​តែ​ជាតិ​ថ្នាំ​ជ្រាប​ពេញ​ខ្លួន​ក៏​បាន​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​ទៅ ។ ចំណែក​ស្ត្រី​ជា​ម្តាយ​ក៏​ធ្ងន់ធ្ងរ​ដែរ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ​នៅឡើយ ។

បុរស​ជា​ប្តី​ឈ្មោះ ហ៊ិ​ន ម៉ាត អាយុ​ជាង​៣០​ឆ្នាំ កំពុង​ក្រៀមក្រំ ។ ចំពោះ​រឿងរ៉ាវ​នៃ​ការ​ឈ្លោះប្រកែក​គ្នា​រហូត​ឈាន​ដល់​ប្រ​ព​ន្ឋ​នាំ​កូន​ចុះ​ចេញពីផ្ទះ​ហើយ​ហូប​ថ្នាំ​បំពុល​ទាំង​ម្តាយ​ទាំង​កូន​ដើម្បី​បញ្ចប់រឿង​យ៉ាងនេះ សមត្ថកិច្ច​មិន​ទាន់​សាកសួរ​ប្តី​នៅឡើយ​ទេ ពីព្រោះ​តែ​កូន​ទាំង​២​ក៏​ស្លាប់ ឯ​ប្រពន្ធ​ក៏​នៅ​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ​ដូច្នេះ​សមត្ថកិច្ច​មិន​ទាន់​អាច​ធ្វើការ​សាកសួរ​បាន​នៅឡើយ​ទេ ។អ្វី​ដែល​គួរ​ឱ្យ​មានការ​ស្រយុត​រន្ធត់​ចិត្ត​នោះ​គឺ​មរណភាព​របស់​ក្មេង​ប្រុស​ទាំង​២​នាក់​បងប្អូន​ដែល​ត្រូវ​ម្តាយ​ដាក់​ថ្នាំពុល​សម្លាប់​តើ​គ្នា​មាន​កំហុស​អ្វី​ទៅ ? តាម​ច្បាប់​ស្ត្រី​ជា​ម្តាយ​បើសិនជា​ឆ្លង​ផុត​ពី​ការ​ស្លាប់ ក៏​ត្រូវ​មានទោស​ពី​បទ​សម្លាប់​កូន​របស់​ខ្លួនឯង​ដែរ ។

ព័ត៌មាន​ចុង​ក្រោយ
ប្រភព​ច្បាស់​ការណ៍​ឱ្យ​ដឹង​ថា​ រហូត​មក​ដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​៣០ មក​រា ដដែល​ស្ត្រី​ជា​ម្តាយ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ ដោយសារ​បាន​គ្រូពេទ្យ​ជួ​យស​ង្រេ្គ​ោះ ។ បន្ទាប់​ពី​ឆ្លង​ផុត​គ្រោះថ្នាក់​ហើយ សមត្ថកិច្ច​ខេត្តតាកែវ​ ក៏​បាន​បញ្ជូន​ស្ត្រី​ជា​ម្តាយ​ចេញពី​មន្ទីរពេទ្យ​ខេត្តតាកែវ ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្តកំពត​វិញ ព្រោះ​នាង​បាន​បង្កើត​បញ្ហា​នៅ​ខេត្តកំពត​ងាយស្រួល​សមត្ថកិច្ច​ខេត្តកំពត​តាមដាន​បញ្ហា​នេះ​ឱ្យ​បាន​ចប់​ចុង​ចប់​ដើម ។

អត្ថបទសរសេរ ដោយ