ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ដៅកាន់តែឡើងខ្លាំងហើយម្ដងនេះ រឿង​ទំនាស់​ដីធ្លី

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន ប៉េ​អឹ​ម​ក្រុង ប៉ូលិស​ក្រុង ប៉ូលិស​មូលដ្ឋាន អាជ្ញាធរ​អប្សរា ដឹកនាំ​ដោ​លោក ខួ​យ គឹ​ម​ទូ…

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន ប៉េ​អឹ​ម​ក្រុង ប៉ូលិស​ក្រុង ប៉ូលិស​មូលដ្ឋាន អាជ្ញាធរ​អប្សរា ដឹកនាំ​ដោ​លោក ខួ​យ គឹ​ម​ទូ ទី​ប្រ​ក្សា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រធាន​សណ្តាប់ធ្នាប់​អាជ្ញាធរ​អប្សរា មេធាវី​អាជ្ញាធរ​អប្សរា ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង ក្រោម​ការ​សម្របសម្រួល ដោយ​លោក រៀម ច​ន្ន​នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចុះ​រុះរើ​របង​ថ្ម​ព័ទ្ធ​លួស​បន្លា និង​រោង​ចាំ​ដី របស់​ឈ្មោះ ហួ​ន សីហា មន្ត្រី​យោធា និង​បក្ខពួក​ខ្លួន​ដែល​បាន​កំពុង​សាងសង់​រំលោភ​លើ​ដី​របស់ អាជ្ញាធរ​អ​ប្សា​រា​កាន់កាប់​ជា​លើក​ទី​៣ ទើប​សម្រេច ដែល​មាន​២​ទីតាំង​ផ្សេង​គ្នា ម្ចាស់​តែ​មួយ ធ្វើ​ឡើង​ពេញ​១​ថ្ងៃ គឺ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ចំណុច​តាម​ផ្លូវ​ដីស ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ចម្ងាយ​ពី​ខាងកើត​រង្វង់​មូល​ផ្លូវ​៦០​ម៉ែត្រ​ប្រហែល​ប្រមាណ​ជា​១​គីឡូម៉ែត្រ​។ សូម​បញ្ជាក់​ផង​ដែរ​ថា មូលហេតុ​នៃ​ការ​ចុះ​រុះរើ ព្រោះ​ឈ្មោះ ហួ​ន សីហា តួនាទី​មន្ត្រី​យោធា កងពលតូច​អន្តរាគមន៍​លេខ​៦ ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​រំលោភ​យក​ជា​កម្មសិទ្ធិ និង​បាន​ធ្វើ​របង​ថ្ម​ព័ទ្ធ​លួស និង​រោង​ចាំ​ដី ព្រមទាំង​ដាំ​ដើម​ស្វាយ​ថ្មី​ធំ​ស្រាប់ ដាំចេក ដាក់​លូ ចាក់​បំពេញ​អាចមន៍​ដី​។​ល​។ លើ​ដី​កម្មសិទ្ធិ​របស់​រដ្ឋ តាំងពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៨ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​ធ្លាប់​បាន​ជូនដំណឹង និង​ទុក​ពេល​ឱ្យ​មួ​យស​ប្តា​ហ៍ ដើម្បី​ឱ្យ​ម្ចាស់​ដី​រុះរើ​ដោយ​ខ្លួនឯង តាំងពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨​មក​ម្លេះ​។

ម្យ៉ាងវិញទៀត ទីតាំង​ដី​កម្មសិទ្ធិ​របស់​រដ្ឋ​ដែល​ឈ្មោះ ហួ​ន សីហា រំលោភ​យក​ជា​កម្មសិទ្ធិ ត្រូវ​បាន​រដ្ឋបាល​ខេត្ត សៀមរាប​ធ្វើការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ រួម​មាន​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដី​រួច​មក​ហើយ​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លង​ទៅ​។ លោក ខូ​យ គឹ​ម​ទួ ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ដី​នេះ​គឺ​ស្ថិត​នៅ​ក្នុង​បុរី​សណ្ឋាគារ ហើយ​តាម​អនុ​ក្រិ​ត្យ​ចុង ក្រោយ​របស់​រាជរដ្ឋាភិបាល អនុ​ក្រិ​ត្យ​លេខ​១៥៨ ស្តី​ពី​ការ​ធ្វើ​ប្រទាន​កម្ម​ប័ណ្ណកម្មសិទ្ធិ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ដាំ​ដុះ អាស្រ័យ​ផល​ជាក់ស្តែង​នោះ គឺ​យើង​ត្រូវ​អនុវត្ត​អនុ​ក្រិ​ត្យ ដូច​ជា ក្នុង​នោះ​ដី​ដែល​មិន​ទាន់​បាន​ដោះស្រាយ​គោលនយោបាយ ត្រូវ​ប្រគល់​ជូន​ប្រជាពលរដ្ឋ ដី​ដែល​បាន​ដោះស្រាយ​គោលនយោបាយ ហើយ​គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង របស់​អាជ្ញាធរ​អប្សរា ជា​អ្នកកាន់កាប់ ដែល​ត្រូវ​ចុះបញ្ជី និង​ជា​អ្នក​ចេញ​ប័ណ្ណកម្មសិទ្ធិ ដើម្បី​អនុវត្ត​អនុ​ក្រិ​ត្យ​នេះ​គឺជា របស់​រាជរដ្ឋាភិបាល យើង​មាន​រដ្ឋបាល​សាលាខេត្ត ជាមួយ​អាជ្ញាធរ​អប្សរា បាន​បង្កើត​គណៈកម្មការ ចម្រុះ​មួយ ដើម្បី​អនុវត្ត​អនុ​ក្រិ​ត្យ​។ ទីតាំង​ដី​ដែល​បាន​មក​អនុវត្ត​រុះរើ​នា​ពេល​នេះ គឺជា​ក្បាលដី​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដោះស្រាយ​គោលនយោបាយ​រួច​ហើយ និង​មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់​ទទួលស្គាល់​ដោយ​ក្រុមការងារ​អន្តរក្រសួង​ដោះស្រាយ​គោលនយោបាយ​ដីធ្លី​បុរី​ទេសចរណ៍វប្បធម៌​។

លោក​បន្ថែម​ថា ក្នុង​ពេល​ថ្មី​ៗ​កន្លង​មកនេះ ស្រាប់តែ​មានឈ្មោះ ហួ​ន សីហា មន្ត្រី​យោធា និង​បក្ខពួក​ខ្លួន មក​ចូល​មក​រំលោភ​យក​ជា​កម្មសិទ្ធិ​ដោយ​ធ្វើ​របង​ថ្ម​ព័ទ្ធ​លួស​បន្លា ធ្វើ​រោង​ចាំ​ដី ដាំ​ដើម​ស្វាយ​ធំ​ៗ​ស្រាប់ ដាំចេក ដាក់​លូ និង​ចាក់​ដី នេះ​មាន​ទំហំ​ប្រមាណ​ជិត​២​ហិ​កតា ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​អញ្ជើញ​ឈ្មោះ ហួ​ន សីហា មក​ជួប​ដើម្បី​ដោះស្រាយ និង​បាន​ធ្វើ​លិខិត​ទៅ​ឈ្មោះ ហួ​ន សីហា ដើម្បី​ឲ្យ​ធ្វើការ​រុះរើ​ចេញ​ដោយ​ខ្លួនឯង​ក្នុង​រយៈ​១​ស​ប្តា​ហ៍​។ ប៉ុន្តែ​បុគ្គល​នេះ មិន​ត្រឹមតែ​ពុំ​ទទួលយក​នូវ​សំណូមពរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទេ ថែម​ទាំង​បាន​ប្រើ ប្រាស់​អាកប្បកិរិយា​មិន​សមរម្យ និង​បង្ក​ការ​លំបាក​ក្នុង​ការ​ចុះ​អនុវត្ត​ការងារ​ដល់​មន្ត្រី សាធារណៈ ថែម​ទៀត​។ ទើប​ដល់​ថ្ងៃ​ទី​៣០​ខែមករា ឆ្នាំ​២០១៨​នេះ​ជា​លើក​ទី​៣ ទើបបាន​សម្រេច ដែល​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​អាជ្ញាធរ​ក្រុង និង​សមត្ថកិច្ច​ចម្រុះ ដោយ​មានការ​ចូលរួម សម្របសម្រួល ដោយ​លោក រៀម ច​ន្ន​នី ព្រះ​រា​ជ្ញ​អាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។

ចំណែក​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​អ្នក​ចំណូល​ថ្មី មុន​នឹង​ទិញ​ដី​នៅ​តំបន់​ណាមួយ ត្រូវ​សួរ​ប្រវត្តិ​ដី​ទីនោះ​ឱ្យ​ច្បាស់លាស់​សិន​ចៀសវាង​កុំឱ្យ​មាន​បញ្ហា ផ្លូវច្បាប់​ផ្សេង​ៗ​។ ក្រៅពី​នេះ លោក​អភិបាលក្រុង​ក៏​ស្នើ​សុំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ថែរក្សា សណ្តាប់ធ្នាប់ ពិសេស​កុំ​រំលោភ​ដី​ចំណី​ផ្លូវ ត្រូវ​ទុក​ដើម្បី​ឱ្យ​អាជ្ញា​ធរមាន​លទ្ធភាព​រៀបចំ​ក្រុង​ឱ្យ​បាន​ល្អ ប្រយោជន៍​ដើម្បី​ប្រជាពលរដ្ឋ និង​សម្រាប់​ភ្ញៀវ​ទេសចរណ៍​៕


https://youtu.be/Kkt4a6oE4Ts

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ