ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង ATIGA ធ្វើ​ឱ្យ​ការ​ផលិត​ស្ករ​មានការ​ព្រួយបារម្ភ

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ការ​អនុម័ត​ការ​បន្ថយពន្ធ​មក​ស្មើ​០%​ស្រប​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ផលិតផល​អាស៊ាន ឬ​ATIGA​ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​១ មក​រា កន្លង​ទៅ បាន​បង្ក​ជា​កង្វល់​ដល់​វិស័យ​ស្ករ​វៀតណាម ។ នោះ​ក៏​ព្រោះតែ​វិស័យ​ស្ករ​កំពុង​តែ​ជួប​ប្រទះ​នឹង​ការ​នាំ​ចូល​ស្ករ​ជា​ច្រើន​ក្នុង​ទីផ្សារ ។…

ទីក្រុង​ហាណូយ ៖ ការ​អនុម័ត​ការ​បន្ថយពន្ធ​មក​ស្មើ​០%​ស្រប​តាម​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ផលិតផល​អាស៊ាន ឬ​ATIGA​ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​១ មក​រា កន្លង​ទៅ បាន​បង្ក​ជា​កង្វល់​ដល់​វិស័យ​ស្ករ​វៀតណាម ។

នោះ​ក៏​ព្រោះតែ​វិស័យ​ស្ករ​កំពុង​តែ​ជួប​ប្រទះ​នឹង​ការ​នាំ​ចូល​ស្ករ​ជា​ច្រើន​ក្នុង​ទីផ្សារ ។ អ្នក​នៅ​ក្នុង​វិស័យ​នេះ​បាន​និយាយ​ថា វិស័យ​ស្ករ​អាច​នឹង​ដំណើរការ​មិន​បាន​ល្អ​ទេ​ក្នុង​អំឡុង​ឆ្នាំ​ពី​២០១៨​ដល់​២០១៩​ខាង​មុខ​នេះ ព្រោះ​ក្រុមហ៊ុន​កែ​ច្នៃ​នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​ស្ករ​ពី​ប្រទេស​ថៃ ខណៈ​ដែល​ពួក​គេ​មិន​ទាន់​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​នៅឡើយ ។

រោងចក្រ​កែ​ច្នៃ​ជា​ច្រើន​ត្រូវ​បាន​បិទ​ដំណើរការ ខណៈ​ដែល​កសិករ​ងាក​ចេញពី​ការ​ដាំ​អំពៅ​ផង​ដែរ ។ ដើម្បី​ជួយ​ដល់​វិស័យ​នេះ អ្នក​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​តែ​កើត​មាន​ឲ្យ​បាន​លឿន ។

បញ្ហា​នេះ​កើត​មាន​ឡើង​ក្នុង​ចុងឆ្នាំ​២០១៧ ដែល​ជា​រដូវ​កាល​ថ្មី ហើយ​ក្រុមហ៊ុន​នៅ​មាន​ស្ករ​ស្តុក​ទុក​ច្រើន ។ បើ​ទោះជា​តម្លៃ​ទីផ្សារ​ស្មើ​ប្រមាណ​តែ​៥០​សេន​ក្នុង​១​គីឡូក្រាម​ពិតមែន ក្រុមហ៊ុន​ផលិត​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ការ​លក់​ចេញ ។

សមាគម​ស្ករ​វៀតណាម បាន​និយាយ​ថា អតិថិជន​បាន​រង់ចាំ​ដល់​ដើមឆ្នាំ​២០១៨ ដើម្បី​ទិញ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ដទៃ​ដែល​រួម​មាន​ប្រទេស​ថៃ ។ លើស​ពី​នេះ ប្រសិនបើ​ស្ថានការណ៍​នេះ​បន្ត​កើត​មាន​ឡើង កសិករ​ដាំ​អំពៅ​នឹង​មិន​អាច​លក់​វត្ថុធាតុដើម​ដល់​រោងចក្រ​កែ​ច្នៃ​ក្នុង​តម្លៃ​ខ្ពស់​ទេ​។ សមាគម​បាន​បន្ថែម​ថា ទីផ្សារ​ស្ករ​ពិតជា​មិនល្អ​ឡើយ ហើយ​កសិករ​នឹង​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក ។

លោក Pham Quoc Doanh ប្រធាន​សមាគម​ខាងលើ​បាន​និយាយ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្វី​ដែល​សំខាន់​ជាងគេ​គឺ​ការ​បង្កើន​គុណភាព​ដំណាប់​អំពៅ ។

ជាមួយ​គ្នា​នេះ លោក​បាន​និយាយ​ថា រោងចក្រ​ត្រូវ​តែ​គាំទ្រ​ដល់​កសិករ មាន​គោល​នយោបាយ​ដើម្បី​រក្សា​គុណភាព​នៃ​តំបន់​ដាំ​ដុះ ចែករំលែក​អត្ថប្រយោជន៍ និង​ធ្វើ​ឲ្យ​ពួក​គេ​ចូលរួម​ដើម្បី​អភិវឌ្ឍន៍​ផ្នែក​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ