ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រើសរើស​ទិញ​លំនៅ​ឋាន​តាម​ផែនការ​4​ចំណុច​នេះ

6 ឆ្នាំ មុន

តើ​យើង​នឹង​ចំណាយ​ប្រាក់​លើ​ការ​ជួល​ផ្ទះ​អ្នក​ដទៃ​ឬ ? ប្រសិនបើ​អ្នក​ចូល​និវត្តន៍ ហើយ​គ្មាន​ប្រាក់​សម្រាប់​បង់ថ្លៃ​ឈ្នួល​វិញ តើ​អ្នក​នឹង​ទៅ​រស់នៅ​ទីណា ? បើ​ទិញ​ផ្ទះ ផ្ទះ​នេះ​នឹង​ជា​របស់​យើង តែបើ​ជួល​ផ្ទះ ទោះ​យ៉ាងណា…

តើ​យើង​នឹង​ចំណាយ​ប្រាក់​លើ​ការ​ជួល​ផ្ទះ​អ្នក​ដទៃ​ឬ ? ប្រសិនបើ​អ្នក​ចូល​និវត្តន៍ ហើយ​គ្មាន​ប្រាក់​សម្រាប់​បង់ថ្លៃ​ឈ្នួល​វិញ តើ​អ្នក​នឹង​ទៅ​រស់នៅ​ទីណា ? បើ​ទិញ​ផ្ទះ ផ្ទះ​នេះ​នឹង​ជា​របស់​យើង តែបើ​ជួល​ផ្ទះ ទោះ​យ៉ាងណា ផ្ទះ​នោះ​ក៏​ជា​របស់​អ្នក​ដទៃ គេ​នឹង​បណ្តេញ​យើង​ពេល​ណា​ក៏​បាន ។

គង់​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ចំណាយ​ប្រាក់​លើ​ថ្លៃ​ឈ្នួល​ផ្ទះ​រហូត​អស់​មួយ​ជីវិត​ទេ ព្រោះ​យើង​​មិនមែន​ជា​ម្ចាស់​កម្មសិទ្ធិ ។ ផ្ទះ​គឺជា​ក្តី​សុបិន​របស់​មនុស្ស​គ្រប់​រូប អ្នកជា​ម្ចាស់​កម្មសិទ្ធិ​នឹង​បាន​រស់នៅ​រហូត​ដល់​នាទី​ចុង​ក្រោយ​នៃ​ជីវិត ដែល​ជា​ទូទៅ យើង​មិន​ទិញ​វា​ជា​ញឹកញាប់​ទេ ព្រោះ​វា​ជា​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ថ្លៃ និង​អាច​ត្រូវ​បង់​រំលស់​ជាមួយ​ធនាគារ​ជា​ច្រើន​ឆ្នាំ ។

គួរ​ជ្រើសរើស​ទិញ​ផ្ទះ និង​ពិចារណា​ឲ្យ​បាន​ល្អ​តាម​៤​ចំណុច​ឲ្យ​ស្រប​ជាមួយ​ប្រាក់ និង​ត្រូវចិត្ត​ដូច​ខាងក្រោម​នេះ ៖

១-​ជ្រើសរើស​ផ្ទះ​ឲ្យ​ត្រូវ​នឹង​តម្រូវការ ៖
ជា​ផ្ទះ​ដាច់​តែឯង ឬ​ខុន​ដូ គឺ​ត្រូវ​ពិចារណា​ពី​តម្រូវការ​របស់​យើង​ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង ដើម្បី​កំណត់​ភាព​សម​ស្រប​នៃ​ទីកន្លែង​រស់នៅ​ក្នុង​ជីវិត​ទៅ​ថ្ងៃ​អនាគត ដូច​ជា ករណី​មាន​ផែនការ​រៀប​ការ ហើយ​មាន​បុត្រ គឺ​គួរ​ជ្រើសរើស​ផ្ទះ​ដែល​មាន​បន្ទប់​គេង ព្រមទាំង​ត្រៀម​ទទួល​សមាជិកគ្រួសារ​ថ្មី ។ ប៉ុន្តែ​បើ​តាំងចិត្ត​ថា នឹង​នៅ​លីវ​រស់នៅ​ម្នាក់​ឯង គួរ​ជ្រើសរើស​កន្លែង​រស់នៅ​តូច​បន្តិច និង​មិន​រ៉ាប់រង​ច្រើន​ខ្លាំងក្លា​ពេក ។

២-​កំណត់​ចំនួន​ប្រាក់​សម្រាប់​ទិញ​ផ្ទះ ៖
ការ​ទិញ​ផ្ទះ គឺជា​ការ​បង្កើត​បំណុល​រយៈពេល​យូរ និង​មាន​ថ្លៃ​ចាយវាយ​បន្ត បន្ទាប់​ជា​ច្រើន​ទៀត​ដូច​ជា ថ្លៃ​តុបតែង​បន្ថែម ថ្លៃ​ចំណែក​កណ្តាល ឧបករណ៍​អគ្គិសនី និង​ឧបករណ៍​សម្រួល​ភាព​ងាយស្រួល​ជាដើម​។ ដូច្នេះ យើង​ត្រូវ​កំណត់​ចំនួន​ប្រាក់​ទាំង​ថ្លៃ​ផ្ទះ​, ការ​ចាយវាយ​លើ​ការ​ថែទាំ រួម​ទាំង​ត្រូវ​មើល​ពី​លទ្ធភាព​របស់​ខ្លួន​ក្នុង​ការ​ទូទាត់​បំណុល​ថា តើ​គួរ​កំណត់​ប្រាក់​សម​ស្រប​ចំនួន​ប៉ុន្មាន ។

៣-​ពិនិត្យ​មើល​ព័ត៌មាន​ពាក់ព័ន្ធ ៖
ជា​ផ្ទះ​ថ្មី ឬ​ផ្ទះ​ចាស់ ក៏​គួរ​ស្ទង់​មើល​ដើម្បី​ប្រមូល​ព័ត៌មាន​ធ្វើការ​សម្រេចចិត្ត​មុន​នឹង​ទិញ ដូច​ជា ភាព​គួរ​ឲ្យ​ជឿជាក់​របស់​គម្រោង និង​បទ​ពិសោធន៍​របស់​អតិថិជន​គម្រោង​នោះ​ជាដើម ។ ការ​ចូល​ទៅ​មើល​ទីតាំង​ថា បរិវេណ​ក្បែរ​ៗ​យ៉ាងដូចម្តេច និង​មាន​សុវត្ថិភាព​ដែរ​ឬទេ ។ យើង​ព្យាយាម​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្រើន​បំផុត​ពី​ប្រភព​ផ្សេង​ៗ​គ្នា​ដែល​គួរ​ឲ្យ​ជឿជាក់ ដើម្បី​យក​មក​ប្រៀបធៀប​គុណសម្បត្តិ និង​គុណវិបត្តិ មុន​នឹង​សម្រេចចិត្ត​ទិញ ។

៤-​ដាក់​ផែនការ​ខ្ចីប្រាក់ ៖
ចូរ​បង្កើត​គោលដៅ​ដើម្បី​ឲ្យ​យើង​អាច​ទូទាត់​បាន​ក្នុង​រយៈពេល​សម​ស្រប និង​រក​វិធី​ទូទាត់​​ឲ្យ​អស់យ៉ាង​លឿន​បំផុត ដោយ​ចាប់ផ្តើម​ពី​ការ​ជជែក​ជាមួយ​ធនាគារ​ផ្សេង​ៗ​អំពី​លក្ខខណ្ឌ​ការ​ខ្ចីប្រាក់ និង​ប្រៀបធៀប​ជាមួយ​ធនាគារ​មួយទៀត រួម​ទាំង​តាមដាន​ព័ត៌​មាន​​ដើម្បី​កាត់​បន្ថយ​បន្ទុក​បាន​ច្រើន​ផង​ដែរ ។ វិធី​ល្អ យើង​គួរ​ប្រើ​វិធីសាស្ត្រ​បង់​រំលស់​ផ្ទះ​ឲ្យ​បាន​ឆាប់រហ័ស​ខ្លាំង​ឡើង ដោយ​ការ​បំពេញ​ប្រាក់​បង់​រំលស់​ពី​ប្រាក់ខែ​ថែម​ទៀត ឬ​យក​ប្រាក់ Bonus មក​ទូទាត់​ផ្ទះ​បន្ថែម​រៀង​រាល់​ដើមឆ្នាំ ដើម្បី​កាត់​បន្ថយ​ភារកិច្ច​បំណុល។

ទោះជា​ការ​បង់​រំលស់​ផ្ទះ គឺជា​តួនាទី​ផ្នែក​ប្រាក់​ក្នុង​រយៈពេល​យូរ​ក្តី ប៉ុន្តែ​បើ​យើង​មាន​ផែន​ការ​ល្អ​លើ​ប្រាក់​, ជ្រើសរើស​ផ្ទះ​ឲ្យ​ស្រប​នឹង​តម្រូវការ​, ស្ទង់​មើល​ព័ត៌មាន​ផ្សេង​ៗ រួម​ទាំង​ពិនិត្យ​មើល​ពី​ប្រភព​ខ្ចីប្រាក់​ដែល​ធ្វើ​ឲ្យ​យើង​អាច​បង់​រំលស់​ផ្ទះ​បាន​មិន​លំបាក មនុស្ស​ចាយ​ប្រាក់ខែ​ដូច​ជា​យើង ក៏​អាច​ទិញ​ផ្ទះ​បាន​យ៉ាង​មាន​ក្តី​សុខ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ