ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ក្តី​លោក កឹ​ម សុខា សុំ​នៅ​ក្រៅ​ឃុំ និង​បើក​សវនាការ​ខែកុម្ភៈ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ​នេះ​សភា​ស៊ើបសួរ​មន្ត្រី​គ្រោង នឹង​បើក​សវនាការ​រឿង​ក្តី​ជន​ត្រូវ​ចោទ លោក កឹ​ម…

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ​នេះ​សភា​ស៊ើបសួរ​មន្ត្រី​គ្រោង នឹង​បើក​សវនាការ​រឿង​ក្តី​ជន​ត្រូវ​ចោទ លោក កឹ​ម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​អសាធារណៈ លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប្រឆាំង​នឹង​ការ​សម្រេច​មិន​ដោះ​លែង​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ប្រ​សិន​មិន​មានការ​កែប្រែ​ទេ សវនាការ​នេះ ដឹកនាំ​ដោយ​លោក លោក ផូ ពៅ​ស៊ុន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សភា​ស៊ើបសួរ​មន្ត្រី និង​លោក​ព្រះរាជអាជ្ញា ហ៊ឹង ប៊ុ​ន​ជា ជា​តំណាង​មហាអយ្យការ ។

គួរ​បញ្ជាក់​ថា លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់​ពី​មានការ​បែកធ្លាយ​វី​ដេ​អូ មួយ​បង្ហាញ​ថា លោក​បាន​សារភាព​អំពី​ការ​អនុវត្ត​តាម​ការ​បង្គាប់បញ្ជា​របស់​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ជា​យូរណាស់​មក​ហើយ ។

ជន​ត្រូវ​ចោទ​លោក កឹ​ម សុខា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទល្មើស «​ក្បត់ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ ។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ថា លោក កឹ​ម សុខា ជាប់ចោទ​ប្រកាន់​ពី​បទ « ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ តុលាការ​កាលពី​ពេល​ថ្មី​ៗ​នេះ ទោះបីជា​មាន​បណ្តឹង​ជំទាស់ និង​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​ជា​បន្តបន្ទាប់​ក្តី​ទាំង​មន្ត្រី និង​តុលាការ​កម្ពូល បាន​សម្រេច​ចោល​បណ្តឹង​របស់​ក្រុម​មេធាវី​ការពារ​ក្ដី លោក កឹ​ម សុខា ដែល​ប្តឹង​ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំខ្លួន ស្ថាប័ន​តុលាការ​អះអាង​ថា ការ​សម្រេច​ឃុំខ្លួន លោក កឹ​ម សុខា ជា​រឿង​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ៕

កែសម្រួលដោយ