ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ម្ចាស់​ពានរង្វាន់​កម្មវិធី ​«​ចង់​ក្លាយជា​តារា​» ហើយ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រឡង​ចម្រៀង​«​ចង់​ក្លាយជា​តារា​»​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ហើយ ។ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រៀបចំ​ឡើង​នៅ​ស្ថានីយទូរទស្សន៍​អប្សរា ក្រោម​វត្តមាន​គណៈកម្មការ និង​ថ្នាក់ដឹកនាំ​ប្រចាំ​ស្ថានីយ ។ «​ចង់​ក្លាយជា​តារា​»​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​បេក្ខជន​ដុ​ង…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រឡង​ចម្រៀង​«​ចង់​ក្លាយជា​តារា​»​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ហើយ ។ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រៀបចំ​ឡើង​នៅ​ស្ថានីយទូរទស្សន៍​អប្សរា ក្រោម​វត្តមាន​គណៈកម្មការ និង​ថ្នាក់ដឹកនាំ​ប្រចាំ​ស្ថានីយ ។

«​ចង់​ក្លាយជា​តារា​»​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​បេក្ខជន​ដុ​ង សូ ពី​ខេត្តក្រចេះ ។ ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​ប៊ុ​ន បុស្បា ពី​ខេត្តតាកែវ ។ ចំណាត់ថ្នាក់​លេខ​៣​បេក្ខជន​សឿ​ន ខិ​ន​ច័ន្ទ​តារា ពី​ខេត្តស្វាយរៀង ។

ចំណាត់ថ្នាក់​កិត្តិយស​បាន​ទៅ​លើ​បេក្ខជន ឈ​ន ប៊ុ​ន​ណាត ។ បេក្ខជន​រិ​ន ឆា​ន្នី និង​បេ​ក្ខ​នារី​ឡុ​ង សុជាតា ។

លោក​នូ សុ​ផេ​ន អ្នក​រៀបចំ​កម្មវិធី​ប្រឡង​ចម្រៀង​«​ចង់​ក្លាយជា​តារា​»​ឱ្យ​ដឹង​ថា ពួក​គេ​ទាំងអស់​នឹង​ក្លាយជា​តារាចម្រៀង​ជាប់កិច្ចសន្យា​ប្រចាំ​ស្ថានីយទូរទស្សន៍​អប្សរា​រយៈ​ពេល​​២​ឆ្នាំ​និង​មានកម្ម​វិធី​សម្តែង​តាម​ខេត្ត​-​ក្រុង​ជា​ច្រើន​តាម​គម្រោង ។ ជា​ពិសេស​រួម​គ្នា​ផលិត​ចម្រៀង​និយាយ​ពី​បរិស្ថាន និង​ចម្រៀង​ដ៏​ពីរោះ​ជា​ច្រើន​ទៀត ។

អប្សរា​នឹង​បន្ត​កម្មវិធី​នេះ​នៅ​រដូវ​កាល​ទី​២​បន្ត​ទៀត ដើម្បី​លើក​ស្ទួយ​វប្បធម៌ សិល្បៈ​ខ្មែរ ក៏​ដូច​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ស្រឡាញ់​វិស័យ​សិល្បៈ​របស់​យុវវ័យ ។

លោក​នូ សុ​ផេ​ន និយាយ​ថា «​អ្នក​ប្រលង​ជាប់​ពិតជា​មាន​ចម្រៀង​ផ្ទាល់ខ្លួន ល្អ​ៗ​ចាក់​ចំ​បេះដូង​អ្នក​ស្តាប់ អ្នក​ទស្សនា ។ សម្រាប់​រដូវ​កាល​ថ្មី​មាន​វិញ្ញាសា​សម្តែង វិញ្ញាសា​សមត្ថ​ភាព​ទេព​កោសល្យ​ពិសេស និង​ចម្រៀង ។ កម្មវិធី​រំពឹង​ថា​នឹង​រក​ឃើញ​បេក្ខជន ល្អ​ៗ​គ្រប់​ជំនាន់​បន្ត​ទៅ​មុខ​ទៀត »​។

អ្នកស្រី​សួន ច​ន្ថា ក្នុង​នាម​ជា​គណៈកម្មការ​មាន​មោទនភាព​ដែល​រើស​បាន​បេក្ខជន​ល្អ​ត្រូវចិត្ត​អ្នកគាំទ្រ​កម្មវិធី ។ អ្នកស្រី​និយាយ​ថា «​អ្នក​ជាប់​ពិតតែ​ក្នុង​ចិត្ត​រីករាយ​មែន តែ​មុន​បាន​ឈរ​តំណែង​កំពូល​នេះ គឺ​អ្នក​ប្រឡង​ទាំងអស់​រង​សម្ពាធ​ច្រើន ដូច​ជា​ការ​ដាក់​វិ​ញ្ញា​ប្រឡង​មាន​តាំងពី​សម័យ ភ្លេង​ការ និង​ឈុត​ឆាក ផ្សេង​ៗ​ទៀត​ដ៏​តឹងតែង​ដើម្បី​ចម្រាញ់​អ្នក​ខ្លឹម​តប​ការ​ទទួលស្គាល់​ពី​មហាជន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ