ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​ទំនិញគេចពន្ធ​ក្លែងក្លាយ និង​ខូចគុណភាព​ទាំងអស់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្ត​ត្រូវ​ព​ង្រឹ​ក​ការ​ត្រួតពិនិត្យ​ការ​នាំ​ចេញ​-​ចូល​ទំនិញ​គ្រប់​ប្រភេទ​ទំនិញគេចពន្ធ​ក្លែងក្លាយ និង​ខូចគុណភាព​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដែល​លើក​ឡើង​បើក​ស​ន្និ​បាទ​បូក​សរុប​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។ លោក សួន…

ខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្ត​ត្រូវ​ព​ង្រឹ​ក​ការ​ត្រួតពិនិត្យ​ការ​នាំ​ចេញ​-​ចូល​ទំនិញ​គ្រប់​ប្រភេទ​ទំនិញគេចពន្ធ​ក្លែងក្លាយ និង​ខូចគុណភាព​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដែល​លើក​ឡើង​បើក​ស​ន្និ​បាទ​បូក​សរុប​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។

លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា ដើម្បី​ពង្រឹង​ការងារ​ត្រួតពិនិត្យ​ការ​នាំ​ចេញ​-​ចូល​ទំនិញ​គ្រប់​ប្រភេទ​តាម​បន្ទាត់​ព្រំដែន​ដូច​ជា ទំនិញគេចពន្ធ​ដែល​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ដើម្បី​បង្កើន​ចំណូល​ពន្ធ​ថវិការ​រដ្ឋ​តាម​ផែនការ ។ ទំនិញ​ក្លែងក្លាយ និង​ទំនិញ​ខូច​គុណ​ភាណ​ដែល​ប៉ះពាល់​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រី​ជំនាញ និង​កម្លាំង​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន ។

លោក​បាន​កោត​ស​សើរ​ចំពោះ​មន្ត្រី​ជំនាញ និង​កងកម្លាំង​រយៈពេល​កន្លង​មក​បាន​យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ​ចិត្តបាន​ធ្វើ​ការងារ​បំរើ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​និង​រីក​ចម្រើន ។

លោក សួន បវរ មាន​ប្រសាសន៍​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ ឃើញ​ថា ការ​អនវ​ត្តន៍​ការងារ​ក្នុង​ខេត្តបន្ទាយមានជ័យ​ទទួល​បាន​លទ្ធផល​ល្អ​ហើយ ការ​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៨ ខាង​មុខ​នេះ សំណុំ​ពរ​សុំ​ឲ្យ​មន្ត្រី​ជំនាញ និង​កម្លាំង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ដាក់​វិធានការ​លុប​បំបាត់​បទល្មើស​គ្រឿងញៀន បទល្មើស​សេ្ឋ​កិច្ច បទល្មើស​ព្រៃឈើ និង​បទល្មើស​ផ្សេង​ៗ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ដើម្បី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ។

សូម​បញ្ជាក់​ថា សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រ​ឆាំ​២០១៧ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨ ខេត្តបន្ទាយមានជ័យ​ដែល​ត្រូវ​បិត​នៅ​ថ្ងៃ​ទី​២៣ ខែមករា ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ