ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់ប៉ុន្មាននាក់ទៀតនេះ! អត់លុយឱ្យថ្លៃខារ៉ាអូខេជិះបំបុករបង​រត់

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​​បាន​ឱ្យ​​ដឹង​ថា កម្លាំង​បង្ការបង្ក្រាប​នៃ​ស្នងការ​ខេត្ត បាន​នាំ​ខ្លួន​បុរស​ស្រវឹងស្រា​​ជោក​ជាំ​២​នាក់​ទៅ​កាន់​ស្នងការ​ខេត្ត ដោយសារ​តែ​ជន​ទាំង​២​នាក់​នេះផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​ក្នុង​ហាង​មួយ​កន្លែង​​មិន​ព្រម​បង់លុយ និង​ប៉ុនប៉ង​ជិះ​ម៉ូតូ​រត់​ តែ​​ទៅ​បុក​ជាប់​នឹង​ទ្វារ​បង​​ហាង​ ។ ហេតុការណ៍នេះ…

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​​បាន​ឱ្យ​​ដឹង​ថា កម្លាំង​បង្ការបង្ក្រាប​នៃ​ស្នងការ​ខេត្ត បាន​នាំ​ខ្លួន​បុរស​ស្រវឹងស្រា​​ជោក​ជាំ​២​នាក់​ទៅ​កាន់​ស្នងការ​ខេត្ត ដោយសារ​តែ​ជន​ទាំង​២​នាក់​នេះផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​ក្នុង​ហាង​មួយ​កន្លែង​​មិន​ព្រម​បង់លុយ និង​ប៉ុនប៉ង​ជិះ​ម៉ូតូ​រត់​ តែ​​ទៅ​បុក​ជាប់​នឹង​ទ្វារ​បង​​ហាង​ ។ ហេតុការណ៍នេះ បាន​កើតឡើង​​កាលពី​វេលា​​ម៉ោង០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១​ មក​រា ស្ថិត​​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង​ក្នុងភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​ ។

បើ​តាម​សមត្ថ​កិ​ច្ច​​ឱ្យ​ដឹង​ជាបឋម​ថា ជន​ទាំង​២​នាក់​នោះ​ មាន​ត្រូវ​គេ​ស្គាល់​ថា ម្នាក់​ឈ្មោះ​ហេង និង​ម្នាក​់​ទៀត​​ឈ្មោះ​ដូង មានទីលំនៅ​ក្នុង​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ​។

បើ​តាម​ម្ចាស់​ហាង​បាន​និយាយ​​ថា ក្រុម​នេះ​មាន​បក្សពួក​៤​នាក់ បាន​នាំ​គ្នា​ចូល​ទៅ​ផឹកស៊ី និង​ច្រៀង​ខារ៉ាអូខេ​ក្នុង​ហាង​របស់​ខ្លួន តាំងពី​ម៉ោង​៥​ល្ងាច​ ។ ប៉ុន្តែ​មុន​ពេល​ទៅ​ដល់​ក្រុម​នេះ ​ម្នាក់​ៗ​ស្រ​ហាក់ដូចជា​ស្រវឹង​ជោក​ជាំ​អស់​ទៅ​ហើយ​ ។ ម្ចាស់​ហាង​បាន​ឲ្យ​ដឹង​ទៀត​​ថា លុះ​ជិត​ដល់​ម៉ោង​គិតលុយ ស្រាប់តែ​បក្សពួក​២​នាក់​បាន​ដោះខ្លួន​​ចេញ​មុន​បាត់ សល់​តែ​២​នាក់​នេះ ហើយ​ក្រោយមក​ក៏​ឱ្យ​​គិតលុយ​អស់​១៧​ម៉ឺន​រៀល តែ​ពួក​គេ​មិន​ឲ្យ​លុយ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់ គាត់​ក៏​​ទាញ​ទ្វារ​បិទ​ តែ​ត្រូវ​ជន​នេះ​ជិះ​បុក​ទ្វា​បាក់​ខ្ទេច​ជាប់​ទៅ​មុខ​មិន​រួច ទើប​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង​ទៅ​។

ទោះជា​យ៉ាងណា នៅ​កន្លែង​កើតហេតុ​ គេ​ឃើញ​ម្ចាស់​ហាង និង​សមត្ថកិច្ច​បាន​ព្យាយាម​សម្រប​ស​ម្រូ​ល និង​ទុក​ឱកាស​ឲ្យ​ពួក​គេ​យក​លុយ​មក​សង តែ​មិន​ត្រិ​ម​តែ​មិន​ព្រម​សង​ទេ ថែម​ទាំង​ស្រែក​ដៀល​ម្ចាស់​ហាង យក​ឈ្មោះ​អ្នកធំ​មក​កម្ញើញ និង​ប​បូល​សមត្ថកិច្ច​វ៉ៃ​គ្នា​មួយ​ស្មើ​ទៀត​ផង ។ ដូច្នេះ​ហើយ​ ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​នាំ​ខ្លួន​ទៅ​កាន់​ស្នងការ​ខេត្ត​ចាត់ការ​តាម​នីតិវិធី​តែ​ម្ដង​ទៅ​ ។

ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​មក​រា​ នេះ បាន​ឲ្យ​ដឹង​ថា អ្នក​ផឹក​គ្មាន​ព្រំដែន​ដ៏​កាច​សាហាវ​នេះ បែរជា​ស្លូត​ ហើយ​បាន​ទូរស័ព្ទ​ទៅ​សុំទោស​ម្ចាស់​ហាង ដើម្បី​សុំ​ស​ម្រូ​ល​បញ្ចប់​រឿង​។

អត្ថបទសរសេរ ដោយ