ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបង្កមនុស្សរបួស​ជិតដល់ជីវិតហើយ ដីរីនេះ​​ទៅ​​ដល់​​ភ្នំ«ពុម្ព»

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​ឱ្យ​​ដឹង​ថា គិត​ត្រឹមវេលា​​ម៉ោង​៥​​ល្ងាច​ថ្ងៃ​ទី​១៩ ​មក​រា នេះ សត្វ​ដំរីព្រៃ​ដែល​ទាត់​ស្ត្រី​ម្នាក់​ បណ្ដាល​ឱ្យ​បាក់ឆ្អឹង​ជំនី​រ​ម្ខាង​​នោះ គឺ​ពេល​នេះ​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ព្រៃ នៃ​​​តំបន់​ភ្នំ​ពុ​ម្ភ​ហើយ…

ខេត្តបាត់ដំបង ៖ ​យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​ឱ្យ​​ដឹង​ថា គិត​ត្រឹមវេលា​​ម៉ោង​៥​​ល្ងាច​ថ្ងៃ​ទី​១៩ ​មក​រា នេះ សត្វ​ដំរីព្រៃ​ដែល​ទាត់​ស្ត្រី​ម្នាក់​ បណ្ដាល​ឱ្យ​បាក់ឆ្អឹង​ជំនី​រ​ម្ខាង​​នោះ គឺ​ពេល​នេះ​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ព្រៃ នៃ​​​តំបន់​ភ្នំ​ពុ​ម្ភ​ហើយ ដែល​ស្ថិត​ក្នុងភូមិ​រកាំ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ​។

សេចក្ដី​រាយ​ការ​ណ៍​បន្តទៀត​​ថា ដំរី​ឈ្មោល​នោះ​ ហាក់​មិន​បង្ហាញ​នូវ​ភាព​កាច​​សាហាវ​​​ទេ តែ​វា​បាន​បន្ត​ដំណើរ​​មិន​ឈប់​ឈរ ​ចាប់​តាំង​យប់​មិញ​មក ដោយ​ចាក​ចេញពី​ភ្នំ​ណាំ​សាប តំបន់​អភិរក្ស​ «​រនាម​ដូន​សំ​» ដែល​​ជា​កន្លែង បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ ។

អាជ្ញាធរ​ស្រុក​ភ្នំព្រឹក​បាន​ប្រាប់ទៀត​​ថា ខណៈ​​នេះ​ កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​កំពុង​តាមដាន​​សកម្មភាព និង​ដំណើ​រវិ​វ​ឌ្ឍ​នៃ​សត្វ​ដំរី​ដ៏​ធំ​មួយ​ក្បាល​នេះ ​យ៉ាង​ប្រកិត​បំផុត ​។ ប៉ុន្តែ​ អាជ្ញាធរ​នៅ​តែ​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​នោះ សូមកុំ​ធ្វើ​ដំណើរ​ទៅ​ក្បែរ​ ឬ​ដេញ​វាយដំ​វា ក្រែង​វា​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជាថ្មី​​ទៀត​ ។

គួររំលឹក​ថា សត្វ​ដំរី​នេះ​ជា​ដំរី​ដែល​បាន​ឆ្លង​ដែន​ពី​ទឹកដី​ថៃ ចូល​មក​ក្នុង​ទឹកដី​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយ​មាន​ជ័យកាលពី​ស​ប្ដា​ហ៍​មុន ហើយ​​ដំរីព្រៃ​នេះ​បាន​បន្តដំណើរ ​ឆ្ពោះ​មក​កាន់​ទឹកដី​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ​រហូត​បង្ក​គ្រោះថ្នាក់​ដល់​មនុស្សតែម្តង​ ។

អាជ្ញាធរ​មូលដ្ឋានបាន​ប្រកាស​អាសន្ន​ដល់​ប្រជាពលរដ្ឋ​ភ្លាម​ៗ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ដំរីព្រៃ​ចុះប្រេង​មួយ​ក្បាល​ដែល​គេ​ស្គាល់​ថា​ជា​ដំរីព្រៃ​មក​ពី​ប្រទេស​ថៃ បន្ទាប់​ពី​វាបាន​យក​ជើង​​ឈូស​ស្ត្រី​ម្នាក់​ដែល​កំពុង​ដេក​លក់ក្នុង​រោង​ចម្ការ​ បណ្ដាល​ឱ្យ​បាក់ឆ្អឹង​ជំនីរ​មួយ​ចំហៀង​ខាងស្ដាំ កាលពី​វេលា​ម៉ោង​២​ និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៨ មក​រា នៅ​ចំណុច​ភ្នំ​ណាំ​សាប ស្ថិត​ក្នុងភូមិ​ដំណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំ
ព្រឹក ។

អត្ថបទសរសេរ ដោយ