ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនហ៊ាននិយាយទេ !

6 ឆ្នាំ មុន

ថ្មី​ៗ​នេះ​ ដំរីព្រៃ​ប្រទេស​ថៃ​មួយ​ក្បាល​…​ ទំនង​វង្វេងផ្លូវ វង្វេងព្រៃ​…​បាន​ឆ្លង​ព្រំដែន​ចូល​មក​ស្រុក​ខ្មែរ​…​ពេល​នេះ​កំពុង​នៅ​ក្នុង​ព្រៃ​ស្រុក​ម៉ា​ឡៃខេត្តបន្ទាយមានជ័យ​នៅឡើយ​…​។ អាជ្ញាធរ​ថៃ​ដែល​ទទួល​ការពារ​សត្វព្រៃ​…​បាន​តាមដាន​ជាប់​រហូត​ជាមួយ​អាជ្ញាធរ​ព្រំដែន​កម្ពុជា​…​ដើម្បី​យក​សត្វព្រៃ​របស់​គេ​ទៅ​រស់នៅ​ក្នុង​ព្រៃរបស់​គេ​វិញ​…​។ មាន​ន័យ​ជ្រាលជ្រៅ​ថា​…​ប្រទេស​គេ​សូ​ម្បី​បាត់​សត្វព្រៃ​មួយ​ក្បាល​ក៏​ដឹង​ដែរ​…​ក៏​តាមដាន​ស្រាវជ្រាវ​ស្វែងរក​ដែរ​…​គេ​ការពារ គេ​ស្រឡាញ់​សត្វព្រៃ​…​គេ​អភិរក្ស​មាន​ស្រ​សិទ្ធ​ភាព​គួរ​ឱ្យ​កោតក្រែង​…​។ ចំណែក​នៅ​ស្រុក​កម្ពុជា​យើង​…​កិច្ច​ការពារ​អភិរក្ស​សត្វព្រៃ​ដំរី​ខ្លា​ក៏​មិន​អន់​ដែរ​…​ អស់​តែ​សត្វ​ខ្ទីង​ក្តាន់​រមាំង​តែ​ប៉ុណ្ណោះ​ដែល​លោក​ម្ចាស់​ព្រានព្រៃ​ប្រហារ​រាល់​យប់​រាល់ថ្ងៃ​…​ឱ្យ​តែ​បាន​ជួប​ប្រទះ​…​។ គួរ​កត់សម្គាល់​ទៀត​…​ប្រទេស​គេ​មាន​តំបន់​ព្រៃ​អភិរក្ស​…​តំបន់​ព្រៃ​សម្រាប់​សត្វព្រៃ​រស់នៅ​ដែល​គេ​ហៅ​ថា…

ថ្មី​ៗ​នេះ​ ដំរីព្រៃ​ប្រទេស​ថៃ​មួយ​ក្បាល​…​ ទំនង​វង្វេងផ្លូវ វង្វេងព្រៃ​…​បាន​ឆ្លង​ព្រំដែន​ចូល​មក​ស្រុក​ខ្មែរ​…​ពេល​នេះ​កំពុង​នៅ​ក្នុង​ព្រៃ​ស្រុក​ម៉ា​ឡៃខេត្តបន្ទាយមានជ័យ​នៅឡើយ​…​។

អាជ្ញាធរ​ថៃ​ដែល​ទទួល​ការពារ​សត្វព្រៃ​…​បាន​តាមដាន​ជាប់​រហូត​ជាមួយ​អាជ្ញាធរ​ព្រំដែន​កម្ពុជា​…​ដើម្បី​យក​សត្វព្រៃ​របស់​គេ​ទៅ​រស់នៅ​ក្នុង​ព្រៃរបស់​គេ​វិញ​…​។ មាន​ន័យ​ជ្រាលជ្រៅ​ថា​…​ប្រទេស​គេ​សូ​ម្បី​បាត់​សត្វព្រៃ​មួយ​ក្បាល​ក៏​ដឹង​ដែរ​…​ក៏​តាមដាន​ស្រាវជ្រាវ​ស្វែងរក​ដែរ​…​គេ​ការពារ គេ​ស្រឡាញ់​សត្វព្រៃ​…​គេ​អភិរក្ស​មាន​ស្រ​សិទ្ធ​ភាព​គួរ​ឱ្យ​កោតក្រែង​…​។

ចំណែក​នៅ​ស្រុក​កម្ពុជា​យើង​…​កិច្ច​ការពារ​អភិរក្ស​សត្វព្រៃ​ដំរី​ខ្លា​ក៏​មិន​អន់​ដែរ​…​ អស់​តែ​សត្វ​ខ្ទីង​ក្តាន់​រមាំង​តែ​ប៉ុណ្ណោះ​ដែល​លោក​ម្ចាស់​ព្រានព្រៃ​ប្រហារ​រាល់​យប់​រាល់ថ្ងៃ​…​ឱ្យ​តែ​បាន​ជួប​ប្រទះ​…​។

គួរ​កត់សម្គាល់​ទៀត​…​ប្រទេស​គេ​មាន​តំបន់​ព្រៃ​អភិរក្ស​…​តំបន់​ព្រៃ​សម្រាប់​សត្វព្រៃ​រស់នៅ​ដែល​គេ​ហៅ​ថា តំបន់​ព្រៃ​ការពារ​…​គ្មាន​ព្រានព្រៃ​កំណាច​…​គ្មាន​ឈ្មួញ​ឈើ​មាន​អំណាច​ក្បាលរឹង​ណា​…​ថ្លើមធំ​ហ៊ាន​ចូល​ទេ​…​។

គួរ​កត់សម្គាល់​ទៀត​…​ប្រទេស​គេ​មានព្រៃ​គុប​សម្រាប់​ធ្វើ​អាជីវកម្ម​…​កាត់ឈើ​គ្រប់​អាយុ​១​ដើម​ដាំ​វិញ​មួយ​ដើម​…​ដែល​គេ​ឱ្យឈ្មោះ​ថា ថៅកែ​ព្រៃ​គប់​ដែល​បាន​ដោយ​ដេញថ្លៃ​…​។

ស្រុក​យើង​ពី​ដើម​ក៏​មាន​ដែរ​ឈ្មោះ​ថៅកែ​ព្រៃ​គប់​…​ថៅកែ​ឡូត៍​នេសាទ​…​ថៅកែ​បឹង​…​ថៅកែ​ធ្នោះ​ដែល​បាន​កាន់កាប់​ដោយ​ដេញថ្លៃ​…​។​ល ។

ចំណែក​បច្ចុប្បន្ន​…​លែង​មាន​ហើយ​ថៅកែ​ព្រៃ​គប់​នោះ​…​មាន​តែ​ថៅកែ​ឡូត៍​នេសាទ ថៅកែ​ធ្នោះ​តែ​ប៉ុណ្ណោះ​…​ថៅកែ​ព្រៃ​គប់​អត់​មាន​ទេ ស្លាប់​តៃហោង​អស់ហើយ​…​។អីចឹង​មាន​ស្អី​ទៅ​វិញ ?​…

គ្មាន​អ្វី​ពិបាក​ឆ្លើយ​ទេ​…​មាន​តែ​ឈ្មោះ​ឈ្មួញ​ឈើ​…​មាន​តែ​អ្នក​កាប់​ឈើ​ដឹកឈើ​មា​៉​សេរី​…​មាន​តែ​ដី​សម្បទាន​សេដ្ឋកិច្ច​…​ព្រៃស្រោង​ក្លាយជា​ព្រៃរបោះ​…​រួច​ក្លាយជា​ដី​សម្បទាន​…​។ អស់ទាំង​ព្រៃ​សម្រាប់​ជម្រក​សត្វព្រៃ​ទៅ​ទៀត​…​ដែល​មាន​តែ​ឈ្មោះ​ដែន​ព្រៃ​ការពារ​ប៉ុណ្ណោះ​…​តើ​មានព្រៃ​អី​ការពារទៅ ? បើ​គេ​ចូល​កាប់​ដឹក​ក្លាយជា​ព្រៃ​រិច​រិល​ស្ទើរ​អស់​…​ឬ​ក៏​អស់​ក៏​មានដែរ​…​។ អា​ឡេវ​មិន​ហ៊ាន​និយាយ​ឱ្យ​ឮ​ទេ​…​ខ្លាច​ណាស់ !

អ្វី​ៗ​ក្នុង​តំបន់​ការពារ​…​វា​អស់​ទៅ​ហើយ​…​គ្រាន់តែ​គេ​មិន​ហ៊ាន​និយាយ​ផ្លូវការ​…​គេ​មិន​ហ៊ាន​ថា​…​គេ​ហ៊ាន​ត្រឹមតែ​ខ្សិ​ប​ប៉ុណ្ណោះ​…​ហេ ! ហេ !