ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មូលហេតុ​បន្លំ​ផ្សំ​ដំណេក​ជាមួយ​កូនក្រមុំទល់ភ្លឺ​នោះ ស្តាប់​ចម្លើយគាត់​​ម៉ាអែម ល្មមក្តៅស្លឹកត្រចៀក

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជុំវិញ​ព័ត៌មាន​ដ៏​ចម្លែក​មួ​ួ​យ​ដែល​រាត្រី​ផ្សំ​ដំណេក​ដ៏​អស្ចារ្យ​ឈាន​មក​ដល់​…​ កូនក្រមុំ​បាន​ប្រគល់​ជូន​នូវ​អ្វី​ៗ​ទាំងអស់ អត់​មាន​តវ៉ា​មួយ​ម៉ាត់​ណា​ទេ ជូន​លោកប្រុស​កូនកំលោះ​គិត​ថា ​ជា​អនាគត​ស្វាមី​ពេញ​មួយ​រាត្រី ទោះបីលោក​ប្តី​ត្រូវការ​ប៉ុន្មាន​ក៏​ដោយ ។ ប៉ុន្តែ​នៅ​ពេល​ភ្លឺ​ឡើង​……

ខេត្តព្រៃវែង ៖ ជុំវិញ​ព័ត៌មាន​ដ៏​ចម្លែក​មួ​ួ​យ​ដែល​រាត្រី​ផ្សំ​ដំណេក​ដ៏​អស្ចារ្យ​ឈាន​មក​ដល់​…​ កូនក្រមុំ​បាន​ប្រគល់​ជូន​នូវ​អ្វី​ៗ​ទាំងអស់ អត់​មាន​តវ៉ា​មួយ​ម៉ាត់​ណា​ទេ ជូន​លោកប្រុស​កូនកំលោះ​គិត​ថា ​ជា​អនាគត​ស្វាមី​ពេញ​មួយ​រាត្រី ទោះបីលោក​ប្តី​ត្រូវការ​ប៉ុន្មាន​ក៏​ដោយ ។ ប៉ុន្តែ​នៅ​ពេល​ភ្លឺ​ឡើង​… ​ស្រាប់តែ​មិនមែន​ជា​អនា​គត​ស្វាមី ដែល​ក្រាប​ផ្ទឹម​ពី​ថ្ងៃ​ទៅ​វិញ គឺជា​កូនកំលោះ​ត្បាញ​អាយ​បន្លំ​ខ្លួន ធ្វើ​ឱ្យ​បញ្ហា​ធំ​បាន​ផ្ទុះ​ឡើង​លាន់​ទ្រហឹង​ដូច​គ្រាប់បែក​អា​មេ​រិ​ក​ទម្លាក់​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ប្រទេស​នោះ មាន​ដំណោះស្រាយ​ចប់​ដោយ​បរិ​បូណ៌​ហើយ ។

ម្សិលមិញ​នេះ​ អ្នករាយការណ៍​ព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខេត្តព្រៃវែង បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិឋាន​របស់​សាមីខ្លួន​នៅ​ស្រុក​ក​ញ្ជៀ​ច បាន​ជួប​ផ្ទាល់​ជាមួយ​រដ្ឋអំណាច​មូលដ្ឋាន និង​អ្នក​ភូមិ​ខ្លះ​បាន​ផ្តល់​ព័ត៌មាន ។ក្រោយ​​ពី​បែក​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ឈាន​ដល់​ការ​ចាប់ខ្លួន​យុវជន​កំហូច​ថ្លើមធំ​ហ៊ាន​លួច​ចូល​ទៅ​បន្លំ​ផ្សំ​ដំណេក​ជាមួយ​កូនក្រមុំ ជំនួស​កូនកំលោះ​ក្នុង​ថ្ងៃ​រៀប​ការ កាលពី​យប់​ថ្ងៃ​ទី​១៥ មក​រា​នោះ មក​ដល់​ពេល​នេះ​ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង​ផ្ទះ​កូនក្រមុំ បានឱ្យ​ដឹង​ថា ពេល​នេះ​ភាគី​ខាង​កូនកំលោះ​បាន​បដិសេធ មិន​ព្រម​ទទួលយក​កូនក្រមុំ​ទេ ហើយ​ថែម​ទាំង​ទាមទារ​យក​ថ្លៃ​បណ្ណាការ​វិញ​ថែម​ទៀត​ផង ក្រោយ​ពេល​ព្រហ្មចារី​ត្រូវ​ប្រុស​ព្រាន​ប្លន់​គ្មាន​ក្តី​មេត្តា​នោះ ។

ជុំវិញ​បញ្ហា​នេះ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ ពី​ក្រុម​គ្រួសារ​ខាង​កូនក្រមុំ​ជា​ច្រើន​ដង ប៉ុន្តែ​ត្រូវ​បាន​បដិសេធ ដោយ​ក្រុម​គ្រួសារ​ខាង​កូនក្រមុំ​អះអាង​ថា ​ខ្លាច​ខ្មាស់​គេ ។ ដោយឡែក​ ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ក្រោយ​ពី​មានរឿង​រ៉ាវ​ខាងលើ​នេះ​មក សាមីខ្លួន​កូនប្រុស និង​ក្រុម​គ្រួ​សារបាន​ទាម​ទារ​ផ្តាច់​គ្នា​ពី​ខាង​ស្រី ព្រមទាំង​ទារ​យក​ថ្លៃ​បណ្ណាការ​វិញ​ផង​ដែរ ។ ចំណែក​ឯខាង​កូនស្រី​ក៏​ព្រម​ប្រគល់​ឱ្យ​តាម​ការ​ទាមទារ​ដែរ គឺ​បាន​ប្រគល់​ប្រាក់​ថ្លៃទឹកដោះ​ចំនួន​១​ពាន់​ដុល្លារ ថ្លៃ​ផ្លែ​ឈើ​២០០​ដុល្លារ និង​លុយ​ដែល​បងប្អូន​សាច់ញាតិ​បាន​សែន​ចងដៃ​ក្នុង​ពិធី​មង្គលការ ចំនួន​១​លាន​រៀល​ទៀត ។

ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​ផ្សំ​ដំណេក​រវាង​ជន​កំហូច ​និង​កូនក្រមុំ​នេះ ត្រូវ​បាន​អ្នកស្រុក​នៅ​ក្បែ​ផ្ទះ​កូនក្រមុំ​អះអាង​ដូច​ៗ​គ្នា​ប្រាប់​កោះសន្តិភាព​ថា ពួក​គាត់​មិន​ជឿ​ថា យុវជន​ដែល​បន្លំ​ខ្លួន​នោះ​មានគំនិត​អាក្រក់​ហ៊ាន​លួច​ធ្វើអំពើ​លាមក​ថោកទាប​បែប​នេះ​ទេ និង​បាន​សង្ស័យ​ថា​ ទាំង​យុវជន​ជាប់ចោទ​ឈ្មោះ
ឈឺ​ន ចាន់​សេង និង​កូនក្រមុំ​អាច​ត្រូវ​បាន​គេ​ដាក់​ថ្នាំ គ្រាន់តែ​នៅ​ពេល​នេះ​មិន​មាន​ភស្តុ​តាង​ប៉ុណ្ណោះ ។ទោះ​ជា​បែប​​នេះ​ក្តី​ ក៏​គ្មាន​ហេតុផល​ដែល​ថា តើ​អ្នក​ដាក់​ថ្នាំ​មាន​បំណង​អ្វី ? អ្នកស្រុក​ទាំងនោះ​ បែរជា​អះអាង​ថា មូល​ហេតុ​ដែល​ពួក​គាត់​សង្ស័យ​បែប​នេះ ដោយសារ​តែ​ពួក​គាត់​ស្គាល់​ជនសង្ស័យ​ច្បាស់ គឺជា​មនុស្ស​សុភាព​ស្លូត​បូត មិន​ខិលខូច និង​មិន​ចេះ​រករឿង​អ្នក​ណា​ទេ នៅ​ក្នុងភូមិ ។ ចំណែកឯ​គ្រួសារ​ក៏​ក្រីក្រ​ខ្លាំង រាល់ថ្ងៃ​គិតតែ​ពី​ធ្វើការ​ស៊ីឈ្នួល​ដក​ដំឡូង​ឱ្យ​គេ​២​នាក់​ម្តាយ យក​ប្រាក់​មក​ចិញ្ចឹម​ឪពុក​ពិការ​នៅផ្ទះ មិន​ដែល​ដើរ​លេង​ផ្តេស​ផ្តាស់​ឯណា​ទេ ហើយ​សំខាន់​អ្នក​ទាំង​២​ក៏​មិន​ដែល​មាន​ទំនាក់ទំនង​អ្វី​និង​គ្នា​ដែរ ព្រោះ​កូនស្រី​បាន​ចេញពីផ្ទះ ទៅ​រស់នៅ​ជាមួយ​ម្តាយធំ​នៅ​ឯ​ទីរួមខេត្ត​ព្រៃវែង តាំងពី​អាយុ​១៣​ឆ្នាំ​មក​ម្ល៉េះ ដែល​មក​ដល់​ពេល​នេះ គឺ​រយៈ​ពេល​៥​ឆ្នាំ​ហើយ ។

ទោះជា​យ៉ាងណា​ក៏​ដោយ នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​មួយ​របស់​អ្នកស្រុក​ប៉ុណ្ណោះ មិន​អាច​យក​ជា​ការ​បាន​នោះ​ទេ តែ​អ្វី​ដែល​ជាក់ស្តែង​នោះ​គឺ​នាង​កូនក្រមុំ​បាន​ក្លាយជា​អ្នក​រង​គ្រោះ ក្នុង​អំពើ​ដ៏​ទាប​ថោក​នោះ ដែល​ទទួល​រង​ការ​ប៉ះពាល់​កិត្តិយស ហើយ​អ្វី​ៗ​ក៏​បាត់បង់​ទៀត ដែល​ពិធី​មង្គលការ​ក្លាយជា​ការ​ជូរ​ចត់​នៃ​ជីវិត ត្រូវ​សង​បណ្ណាការ​ដែល​ខាង​ប្រុស ទាំង​ខ្លួន​មិន​បាន​ខុស​អ្វី​សោះ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ ​ដែល​បាន​បង្ហោះ​ពី​ទិដ្ឋភាព​ប៉ូលិស​សាកសួរ​ឈ្មោះ ឈឺ​ន ចាន់​សេង នោះ​គឺ​បាន​និយាយ​ត្រឹមតែ​ថា «​ព្រោះ​និស្ស័យ​» ហើយ​ប៉ូលិស ​ក៏​ផ្ទុះសំណើច​និង​បាន​បង្លុយ​ពាក្យ​តប​វិញ​ថា «​និស្ស័យ​គុក​» ៕ ​

អត្ថបទសរសេរ ដោយ