ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោជនីយដ្ឋាន មេ​ក​ណូ​លា (​ដើម​ចំប៉ា​) សម្ភោ​ធ​ជា​ផ្លូវការ​នៅ​សាខាអ៊ី​អន ម៉​ល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ ខែមករា កន្លង​ទៅ ភោជនីយ​ដ្ខា​ន មេ​ក​ណូ​លា ដែល​ជា​ភោជនីយដ្ឋាន​វៀតណាម មួយ​ដ៏​ល្បី​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ទីតាំង​ទី​៣…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ ខែមករា កន្លង​ទៅ ភោជនីយ​ដ្ខា​ន មេ​ក​ណូ​លា ដែល​ជា​ភោជនីយដ្ឋាន​វៀតណាម មួយ​ដ៏​ល្បី​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ទីតាំង​ទី​៣ របស់​ខ្លួន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ទី​៣ នៃ​ផ្សារ​ទំនើប អ៊ី អន ម៉​ល ភ្នំពេញ ។

តាម​ប្រសាសន៍​របស់​លោកស្រី លី អា​ប្រាម ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន មេ​ក​ណូ​លា បាន​មាន​ប្រសាសន៍​ថា ភោជនីយដ្ឋាន មេ​ក​ណូ​លា បាន​បើក​បម្រើ​ជូន​អតិថិជន​ដែល​មាន​អាយុកាល​ជិត​១០​ឆ្នាំ​មក​ហើយ ក្នុង​រយៈពេល​នេះ​ភោជនីយដ្ឋាន​មេ​ក​ណូ​លា បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង ជា​ពិសេស​បាញ់ឆែវ​របស់​យើង ដែល​មាន​ទំហំ​ធំ ស្រួយ ហើយ​មាន​ច្រើន​រសជាតិ​សម្រាប់​ជ្រើសរើស​នោះ បាន​ទទួល​ការ​សរសើរ និង​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។

លើស​ពី​នេះ​ទៀត ភោជនីយដ្ឋាន មេ​ក​ណូ​លា យើង​បាន​សំ​រឹត​សំរាំង​ជ្រើសរើស​យក​តែ​គ្រឿងផ្សំ​ដែល​មានគុណ​ភាព បន្លែ​របស់​យើង​មួយ​ចំនួន​គឺ​បាន​មក​ពី​សួន​បន្លែ​ផ្ទាល់​របស់​យើង ។ ក្រៅពី​បាញ់ឆែវ យើង​ក៏​មានមុខ​ម្ហូប​ជា​ច្រើន​ទៀត​ដែល​ទទួល​បានការ​គាំទ្រ ហើយ​ពួក​យើង​ក៏​នៅ​តែ​បន្ត​រកមុខ​ម្ហូ​ថ្មី​ៗ ហើយ​ប្លែក ដើម្បី​បម្រើ​ដល់​ភ្ញៀវ​យើងខ្ញុំ​។

ភោជនីយដ្ឋាន​ដើម​ចំប៉ា បើក​បម្រើ​អាហារ​ពេល​ព្រឹក ថ្ងៃត្រង់ និង​ល្ងាច ហើយ​ជាមួយ​សាខា​ទាំង​បី​របស់​យើង លោក​អ្នក​នឹង​កាន់តែ​មាន​ភាព​ងាយស្រួល ដែល​សាខា​ទី​១ មា​នទី​តាំងនៅ​វីឡា​លេខ ៥៥ លើ​ផ្លូវ ប៉ាស្ទ័រ ។ សាខា​ទី​២ នៅផ្ទះ​លេខ ១៣ ផ្លូវ​លេខ ២៥៤ (ជិត​គ្លីនិក​ណា​ហ្គា​) និង​សាខា​ទី​៣ គឺ​ស្ថិត​នៅ ហ្សូ​ន F នៃ​ជាន់​ទី​៣ នៃ​ផ្សារ​ទំនើប អ៊ី​​អន ម៉ល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ