ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​តម្លៃ​ជាង​២​លាន​ដុល្លារ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ សំណង់​ផ្សារ​គំរូ​ព្រំដែន​នៃ​កម្ពុជា​ដែល​មាន​តម្លៃ​ជាង​២​លាន​ដុល្លារ ត្រូវ​បាន​បញ្ចុះ​បឋមសិលា​សាងសង់​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​មេ​ម៉ត់ ហើយ​ប្រជាពលរដ្ឋ​ស្វាគមន៍…

ខេត្ត​ត្បូងឃ្មុំ ៖ សំណង់​ផ្សារ​គំរូ​ព្រំដែន​នៃ​កម្ពុជា​ដែល​មាន​តម្លៃ​ជាង​២​លាន​ដុល្លារ ត្រូវ​បាន​បញ្ចុះ​បឋមសិលា​សាងសង់​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​មេ​ម៉ត់ ហើយ​ប្រជាពលរដ្ឋ​ស្វាគមន៍ និង​មាន​ក្តី​សប្បាយ​រីករាយ​ណាស់​។

ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​កម្ពុជា និង​មានការ​ចូលរួម​ពី​មន្ត្រី​ស្ថានទូត​នៃ​សារ​ធារ​ណ​រដ្ឋ​សង្គម​វៀតណាម​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។

លោក លី ទ្លេ​ង អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​បញ្ជាក់​ថា ការ​បើក​ការដ្ឋាន​សាងសង់​ផ្សារ​គំរូ​ព្រំដែន​នា​ឱកាស​នេះ ពិតជា​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ និង​ជា​មោទនភាព​សម្រាប់​ពលរដ្ឋ​កម្ពុជា និយាយ​ជា​រួម និង​និយាយ​ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ត្បូងឃ្មុំ មាន​ភ​ព្វ​ព្រេងវាសនា​ខ្ពស់ ហើយ​សូម​សម្តែង​ទឹកចិត្ត​សប្បាយ​រីករាយ​ឥត​ឧប្បមា និង​ចូលរួម​អបអរសាទរ​ចំពោះ​ការ​ទទួល​បាន​សមិទ្ធិ​ផល​ដ៏​វិសេសវិសាល ដែល​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២(​កម្ពុជា​-​វៀតណាម​) ធ្វើ​ឲ្យ​សមិទ្ធិ​ផល​នេះ​កកើត​ឡើង ។

បុរស​ចំណាស់​ម្នាក់​ឈ្នោះ​ទេព សារី អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ដា បាន​ឲ្យ​ដឹង​ថា គាត់​សប្បាយ​រីករាយ​នៅ​ពេល​ឃើញ​ការ​សាងសង់​ផ្សារ​នេះ​បាន​កើតឡើង ហើយ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំង​២ ក្នុង​ការ​ដោះ​ដូរ​ទំនិញ​ទៅ​វិញ​ទៅ​មក ដែល​លើក​ស្ទួយ​សេដ្ឋកិច្ច​ឲ្យ​រីក​ចម្រើន​ផង​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ