ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​គ្រឿង​សមុទ្រ​បន្ត​លូតលាស់​ខ្លាំងក្លា​ក្នុងឆ្នាំនេះ

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ លោក Ngo Van Ich ប្រធាន​សមាគម​អ្នក​នាំ​ចេញ និង​ផលិត​គ្រឿង​សមុទ្រ​ប្រទេស​វៀតណាម បាន​និយាយ​ថា ការ​នាំ​ចេញ​គ្រឿង​សមុទ្រ…

ទីក្រុង​ហាណូយ ៖ លោក Ngo Van Ich ប្រធាន​សមាគម​អ្នក​នាំ​ចេញ និង​ផលិត​គ្រឿង​សមុទ្រ​ប្រទេស​វៀតណាម បាន​និយាយ​ថា ការ​នាំ​ចេញ​គ្រឿង​សមុទ្រ នឹង​សម្រេច​ហួស​គោលដៅ​ប្រមាណ​៨,៥​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ។

លោក​បន្ត​ថា វិស័យ​នេះ​ក៏​នឹង​សម្រេច​គោលដៅ​ការ​នាំ​ចេញ​បាន​ប្រមាណ​១០​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ ផង​ដែរ ។

លោក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការ​នាំ​ចេញ​បាន​កើនឡើង​ដល់​៨,៣​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។

លោក Nguyen Xuan Cuong រដ្ឋមន្ត្រី​កសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ បាន​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​វិស័យ​គ្រឿង​សមុទ្រ ។ លោក​ថា ៖« ពួក​យើង​នឹង​ជួប​ប្រទះ​ឧបសគ្គ​ជា​ច្រើន​ក្នុងឆ្នាំនេះ តែ​ពួក​យើង​ក៏​ជួបនឹង​ឱកាស​ផ្សេង​ៗ​ផង​ដែរ » ។

ឧបសគ្គ​ទាំងនោះ​រួម​មាន ការ​ទទួល​បាន​កាត​លឿង​ព្រោះតែ​ការ​នេសាទ​ខុសច្បាប់​, មិន​រាយការណ៍ និង​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​គណៈកម្មការ​អឺរ៉ុប ការ​កែទម្រង់​ផលិតកម្ម និង​ការ​នេសាទ​ឲ្យ​មាន​ចីរភាព ។

លោក Nguyen Xuan Cuong បន្ត​ថា ៖« ពួក​យើង​កំពុង​តែ​ស្ថិត​ក្នុង​ដំណើរការ​អនុម័ត​ច្បាប់​នេសាទ​ថ្មី និង​កម្ម​វិធីដក​ការ​ព្រមាន​លើ​គ្រឿង​សមុទ្រ​វៀតណាម​ទាក់ទង​នឹង​ការ​នេសាទ​ខុសច្បាប់​, មិន​រាយការណ៍ និង​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង » ។

លោក​បន្ថែម​ថា វិស័យ​នេះ​មាន​មូលដ្ឋាន​យ៉ាង​ល្អ​ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​, មធ្យោ​បាយ​និង​ការ​រៀបចំ​ផលិត ហើយ​អាច​នឹង​សម្រេច​ហួស​គោលដៅ​ដែល​បាន​កំណត់​ដោយ​ក្រសួង ស្មើនឹង​៨,៥​ប៊ី​លាន​ដុល្លារ ។

ក្រៅពី​ទីផ្សារ​ចាស់​ៗ​ដូច​ជា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ហើយ លោក​បាន​ផ្តល់​យោបល់​ឲ្យ​វិស័យ​នេះ​ចូល​ទៅ​ក្នុង​ទីផ្សារ​ផ្សេង​ទៀត​ដូច​ជា ប្រទេស​អូស្ត្រាលី ជប៉ុន និង​កូរ៉េ​ខាងត្បូង ជាដើម ។

លោក​និយាយ​ថា ៖« ប្រទេស​ឥណ្ឌា ចិន និង​អាស៊ាន គឺជា​ទីផ្សារ​ល្អ​ៗ ប៉ុន្តែ​ពួក​យើង​មិន​ទាន់​ទាញ​អត្ថប្រយោជន៍​ពី​ពួក​គេ​បាន​ច្រើន​ទេ​។ នៅ​ឆ្នាំ​នេះ ពួក​យើង​ត្រូវ​តែ​ផ្តោត​លើ​វិធី​ទាញ​អត្ថប្រយោជន៍​ពី​ទីផ្សារ​ទាំងនេះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ