ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពេជ្រ ភិ​រុណ និយាយ​ពី​អម្ពរ ទេវី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​របស់​អ្នក​នាង​អម្ពរ ទេវី មានការ ចាប់​អារម្មណ៍​ពេញ​សង្គម​សិល្បៈ និង​មហាជន​ទូទៅ ។ នៅ​អាកាសយានដ្ឋាន​គេ​ឃើញ​លោក​ពេជ្រ ភិ​រុណ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​របស់​អ្នក​នាង​អម្ពរ ទេវី មានការ ចាប់​អារម្មណ៍​ពេញ​សង្គម​សិល្បៈ និង​មហាជន​ទូទៅ ។ នៅ​អាកាសយានដ្ឋាន​គេ​ឃើញ​លោក​ពេជ្រ ភិ​រុណ បាន​ទៅ​ទទួល​អតីត​ភរិយា​ជាមួយ​អារម្មណ៍​រីករាយ ។

អ្នក​នាង​អម្ពរ ទេវី ថ្លែង​ពេល​មក​ដល់​កម្ពុជា​ថា «​ខ្ញុំ​ពិតជា​រំភើបចិត្ត​ណាស់ រហូត​ទប់ទឹក​ភ្នែក​មិន​ជាប់ នៅ​ពេល​ដែល​ឃើញ​បងប្អូន​ទស្សនិកជន​នៅ​តែ​គាំទ្រ ផ្ដល់​កម្លាំងចិត្ត និង​បាន​មក​ទទួល​យ៉ាង​កុះករ​បែប​នេះ ។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​មាន​មោទនភាព​ទៀត​នោះ ខ្ញុំ​បាន​វិល​មក​ថត​ភាពយន្ត​ជា​ថ្មី ដើម្បី​បម្រើ​អារម្មណ៍​បងប្អូន​ទស្សនិកជន​» ។

នៅ​ពេល​ដឹង​ថា​អ្នក​នាង​អម្ពរ ទេវី មក​ដល់​កាលពី​រសៀល​ថ្ងៃ​ទី​១១ មក​រា ២០១៨ មហា​ជន​​នៅ​អាកាសយានដ្ឋាន​ទទួល​ស្វាគមន៍​នាង​ទាំង​ក្តី​នឹករលឹក និង​រំភើប ដោយ​ដឹង​ថា​នាង​បើក​ចិត្ត​វិល​មក​ចូលរួម​សម្តែង​វិញ ។ អ្នក​នាង​អម្ពរ ទេវី និយាយ​ថា «​បន្ទាប់​ពី​ទទួល​បានការ​គាំទ្រ​ក្នុង​ការ​សម្ដែង​រឿង​«​ទឹកចិត្ត​ម្ដាយ​សម័យ​ថ្មី​» ក៏​មាន​ផលិតករ​ទាក់ទង​ឲ្យ​នាង​ថត​ភាពយន្ត​បន្ត​ទៀត ហើយ​ការ​មក​លើក​នេះ​គឺ​ត្រូវ​ថត​ខ្សែភាពយន្ត​ភាគ​រឿង «​ឆន្ទា» ឲ្យ​ផលិតកម្ម Red picture ដែល​នាង​សម្ដែង​ជា​តួអង្គ​ស្ត្រី​អ្នកជំនួញ​ដែល​មាន​ចរិត​ម៉ឺងម៉ាត់​» ។

ចំណែក​លោក​ពេជ្រ ភិ​រុណ និយាយ​ថា «​ខ្ញុំ​សប្បាយចិត្ត​ដែល​អ្នក​នាង​អម្ពរ ទេវី នៅ​តែ​ពេញ​​និយម​ពី​ស្រទាប់​មហាជន ពេញចិត្ត​ដូច​កាល​នៅ​ពី​ក្មេង ។ នៅ​ក្មេង​អម្ពរ ទេវី​សម្តែង​បែប​ក្មេង​ដល់​ពេល​ចាស់​ទៅ​គាត់​សម្តែង​រឹតតែ​ល្អ ។ អ៊ីចឹ​ង​មិនបាច់​ភ័យ​ថា​ទាល់តែ​ក្មេង​ស្អាត​ទើប​ថត​បាន​នោះ​ទេ សំខាន់​ចាស់​ក៏​ថត​បានឱ្យ​តែ​សម្តែង​កើត ។ សូម​សរសើរ​គាត់​ពូកែ​ចូល​អារម្មណ៍ ហើយ​ក៏​មិនដឹង​ថា​អារម្មណ៍​ខាងក្នុង​បែប​ណា​ទេ តែបើ​ដល់​ម៉ោង​ថត​ហើយ​ដាក់​តួ​អ្វី​នោះ​ដឹង​តែ​ស្លុង​តាម​គាត់​ដូច​មាន​អ្វី​ម្យ៉ាង​នៅ​ក្នុង​ខ្លួន ។

សម្រាប់​ខ្ញុំ​យល់​ថា​ល្អ គាត់​មក​លើក​នេះ​ដូច​ជា​រៀមច្បង​មក​បង្រៀន ប្អូន​ៗ នេះ​ជា​តិច​និក​ថ្មី​ពេល​ដែល​គាត់​ដល់​វ័យ​ច្រើន មិន​ក្មេង​ដូច​មុន ថា​តើ​ល្បិច​សម្តែង និង​ជំនាញ​បែប​ណា​ជា​ឱកាស​សម្រាប់​អ្នកសិល្បៈ​រលក​ក្រោយ​» ។

អ្នក​នាង​អម្ពរ ទេវី មក​ចូលរួម​សម្តែង​ឲ្យ​ផលិតកម្ម​RED PICTURE ក្រោម​ចំណងជើង​ថា​«​ឆន្ទា​» របស់​ទូរទស្សន៍​CTN និង​ថត​រឿង​«​កាកី​» របស់​ផលិតកម្ម​LD ដែល​គ្រោង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN ។

នេះ​ជា​ដំណើរ​មក​ថត​ភាពយន្ត​លើក​ទី​២ បន្ទាប់​ពី​អ្នក​នាង​អម្ពរ ទេវី មក​ចូលរួម​ថត​រឿង «ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» របស់​អ្នកស្រី ពាន់ ភួង បុប្ផា កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ