ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​ថ្ម​បុរាណ​នៅ​រដ្ឋ​កាលី​ហ្វ័រ​នីញ៉ា​​​សហ​រដ្ឋ​អាមេ​រិក​ត្រូវ​ចោរ​​ដាប់​យក​​

11 ឆ្នាំ មុន

​​អាជ្ញាធរ​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ចម្លាក់​​លើ​ថ្ម​បន្ទះ​ភ្នំ​ភ្លើង​មាន​អាយុ​កាល​ជាង​៣.៥០០​ឆ្នាំ​ទៅ​ហើយ​នោះ​ត្រូវ​ក្រុម​ចោ​រ​លួច​ដាប់​យក​ ព្រម​ទាំង​បាន​កម្ទេច​ចម្លាក់​ផ្សេងៗ​ទៀត​​ចោល​នៅ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​រដ្ឋ​កាលី​ហ្វ័រ​នីញ៉ា​ សហរដ្ឋ​អាមេរិក ។​ការិយា​ល័យ​គ្រប់​គ្រង​ដែន​ដី​និយាយ​ថា ចម្លាក់​​ថ្ម​នៅ​លើ​ខ្ពង់​រាបបន្ទះ​ភ្នំ​ភ្លើង​ភាគ​ខាង​កើត​ឧទ្យាន​ជាតិ​ Yosemite តំណាង​ឱ្យ​គំរូ​សម័យ​

​​អាជ្ញាធរ​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ចម្លាក់​​លើ​ថ្ម​បន្ទះ​ភ្នំ​ភ្លើង​មាន​អាយុ​កាល​ជាង​៣.៥០០​ឆ្នាំ​ទៅ​ហើយ​នោះ​ត្រូវ​ក្រុម​ចោ​រ​លួច​ដាប់​យក​ ព្រម​ទាំង​បាន​កម្ទេច​ចម្លាក់​ផ្សេងៗ​ទៀត​​ចោល​នៅ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​រដ្ឋ​កាលី​ហ្វ័រ​នីញ៉ា​ សហរដ្ឋ​អាមេរិក ។​ការិយា​ល័យ​គ្រប់​គ្រង​ដែន​ដី​និយាយ​ថា ចម្លាក់​​ថ្ម​នៅ​លើ​ខ្ពង់​រាបបន្ទះ​ភ្នំ​ភ្លើង​ភាគ​ខាង​កើត​ឧទ្យាន​ជាតិ​ Yosemite តំណាង​ឱ្យ​គំរូ​សម័យ​ព្រេង​នាយ​នៃ​សិល្បៈ​ចម្លាក់​ថ្ម​ភ្នំ​ដ៏​ល្អ​ឯក​ដែល​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​សកម្ម​ភាព​របស់​អ្នក​ប្រមាញ់​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​តំបន់​នោះ ។

មន្ត្រី​គ្រប់​គ្រង​ការិយាល័យ​គ្រប់​គ្រង​ដែន​ដី  លោក​ប័រ​ណា​ដេត ឡូវ៉ា​តូ មាន​ប្រសាសន៍​ថា «​​អ្នក​ដែល​លួច​ដាប់​យ​ក​ចម្លាក់​ទាំង​នោះ បាន​កម្ទេច​ផ្នែក​ជា​ច្រើន​​នៃ​កេរដំណែល​វប្ប​ធម៌​​ជាតិ​ដែល​មិន​អាច​រក​អ្វី​មក​ជំនួស​បានឡើយ​​​ ។ ​យើង​កំពុង​ធ្វើការ​ជាមួយ​បណ្តា​ភ្នាក់​ងារ​ផ្សេងៗ​ ដើម្បី​ធ្វើ​យ៉ាងណា​នាំ​ក្រុម​ខិល​ខូច​ទាំង​នោះ​យក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់ និង​យក​រូប​ចម្លាក់​ទាំង​នោះ​មក​វិញ»​ ។

គេនៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ពួក​ចោរ​​ចូល​ទៅ​លួច​​ដាប់​យក​ចម្លាក់​ទាំង​នោះ​តាំង​ពី​ពេល​ណា​ទេ ។ អ្នក​នាំ​ពាក្យ​ការិយាល័យ​លោក​ដេវីដ គ្រីស្ទី​ ​ប្រាប់​សារ​ព័ត៌​មាន​រ៉យ​ទ័រ​ថា វា​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់ ។ កន្លែង​នោះ​ជា​កន្លែងដែល​ត្រូវ​បាន​ចុះ​ក្នុង​កន្លែង​ប្រវត្តិ​សាស្ត្រ​ជាតិ ។ ក្នុង​ចំណោម​សហ​គមន៍​សិល្បៈ​​ចម្លាក់​ថ្ម​​កន្លែង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​គំរូ​ល្អឯក​នៃ​សិល្បៈ​ចម្លាក់​ថ្ម​។​ រហូត​មក​ទល់​នឹង​ពេល​នេះ គេ​នៅ​មិន​ទាន់​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​បាន​នៅ​ឡើយ​ទេ ហើយ​ចំពោះ​ចម្លាក់​ថ្ម​​ទាំង​នោះ​ក៏​មិន​ទាន់​ទៅ​ដល់​ទី​ផ្សារ​ងងឹត​នៅ​ឡើយ​​ ។

ការិយាល័យ​គ្រប់​គ្រង​ដែន​ដី​ នឹង​ផ្តល់​រង្វាន់​១.០០​០​ដុល្លារ​សម្រាប់​អ្នក​ដែល​ផ្តល់​ព័ត៌​មាន​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ ហើយ​ផ្តន្ទា​ទោស​ចំពោះ​ជន​ណា​ដែល​លាក់​បំពួន​ពួក​ចោរ​ទាំង​នោះ ។ ជន​ល្មើស​អាច​ជាប់​ពន្ធ​នាគារ​​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២០.០០០​ដុល្លារ ៕