ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​ឈី​ន រតនៈ និង​ចំរើន សុ​ភ័ក្ត្រ ពេល​ក្លាយជា​តារា​ល្បី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ពី​ប្រវត្តិ​សិល្បៈ គឺ​កញ្ញា​ឈី​ន រតនៈ និង​ចំរើន សុ​ភ័ក្ត្រ តស៊ូ​ប្រឡង​រហូត​ដល់​វគ្គ​ចុង​ក្រោយ និង​ធ្វើ​ឱ្យ​គូប្រជែង​មួយ​ចំនួន​ភ័យ​បារម្ភ ។…

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ពី​ប្រវត្តិ​សិល្បៈ គឺ​កញ្ញា​ឈី​ន រតនៈ និង​ចំរើន សុ​ភ័ក្ត្រ តស៊ូ​ប្រឡង​រហូត​ដល់​វគ្គ​ចុង​ក្រោយ និង​ធ្វើ​ឱ្យ​គូប្រជែង​មួយ​ចំនួន​ភ័យ​បារម្ភ ។ អ្នក​ទាំង​ពីរ​បច្ចុប្បន្ន​កំពុង​តែ​មាន​ប្រជាប្រិយភាព ហើយ​រូបសម្បត្តិ​វិញ​ក៏​ប្រែ​ទៅ​ជា​ស្អាត​ប្លែក​គួរ​ឱ្យ​គយគន់​សមជា​ពន្លក​ថ្មី​របស់​មហាជន ។

ប្រិ​យ​មិត្ត​ធ្លាប់​បាន​ស្គាល់​រួច​មក​ហើយ​អតីត​បេ​ក្ខ​នារី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភព​លោក គឺ​ស្រី​ស្អាត​ឈី​ន រតនៈ និង​ចំរើន សុ​ភ័ក្ត្រ ។ តារា​២​ដួង​នេះ​កំពុង​សាង​ស្នាដៃ​ក្នុង​ពិភព​សិល្បៈ​បាន​ល្បីឈ្មោះ​ក្រោយ​ឈោង​ចេញពី​ការ​ប្រឡង​ដ៏​សំខាន់​ដោយ​ឆ្លងកាត់​វគ្គ​ចុង​ក្រោយ​ដូច​គ្នា ។ រវាង​ឈី​ន រតនៈ និង​ចំរើន សុភ​ក្ត្រ័ បាន​ចំណាត់ថ្នាក់​លេខ​២​ពេល​ឡើង​ប្រឡង ។

ចំរើន សុភ​ក្ត្រ័ ជាប់​ដល់​វគ្គ​ចុង​ក្រោយ​កម្មវិធី​ឌឹ​វយ​ខេ​ម​បូ​ឌា​រដូវ​កាល​ទី​១ តែ​នាង​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ធ្វើ​ឱ្យ​អ្នក​កាន់​ពាន​ប៊ុត សីហា បុក​ពោះ​ខ្លាំង​ណាស់​ដែរ។ សល់​៤​នាក់​ចុង​ក្រោយ​សុ​ភ័ក្ត្រ និង​ប៊ុត សីហា បញ្ចេញ​ទេព​កោសល្យ​ដាក់​គ្នា​។ ទោះ​​ជា​​យ៉ាង​ណា​ក្តី​ចុង​ក្រោយ​ការ​ប្រកាស​អ្នក​កាន់​ពាន​បាន​ទៅ​លើ​សីហា ។

ចំណែក​ឈី​ន រតនៈ វិញ​ក៏​ដល់​វគ្គ​ចុង​ក្រោយ​ឌឹ​វយ​ខេ​ម​បូ​ឌា​ដែរ តែ​ក្រោយ​ចំរើន សុ​ភ័ក្ត្រ។ នាង​ក៏​បាន​ចូលរួម​បង្ក​កម្មវិធី​ឲ្យ​រំជើបរំជួល​នៅ​វគ្គ​ចុង​ក្រោយ បើ​តែ​ថែ​ល ថៃ ប្រហែស​ដឹង​ត​នា​ងែ​ឡើង​កាន់​ពានរង្វាន់​ទៅ​ហើយ ។

បច្ចុប្បន្ន​តារា​ស្រី​២​ដួង​នេះ​កំពុង​ចែងចាំង​សម្រស់ ហើយ​ក្លាយជា​តារា​ពេញ​និយម​ក្នុង​ពិភព​សិល្បៈ​គួរ​ឱ្យ​ចាប់អារម្មណ៍ ។ ឈី​ន រតនៈ​ជា​តារាចម្រៀង​តាម​ភោជនីយដ្ឋាន​មុន​ឡើងជា​តារា​ល្បី ។ នាង​ច្រៀង​តាម​ហាង​បង្ក​ឱ្យ​ភ្ញៀវ​ស្តាប់​ពេល​ពិសា​អាហារ​ស្លុង​តាម​សំឡេង​ដ៏​ពីរោះ​របស់​នាង ហើយ​លាន់មាត់​គ្រប់​គ្នា​ថា​សំឡេង​នាង​ពិតជា​ព ី​រោះ ហើយ​អាច​មាន​អនាគត​ល្អ ។ ក្រោយ​ពេល​ចូល​ប្រឡង​កក្រើក​នាង​ប្រែ​មុខមាត់​ពី​ជន​សាម​ញ្ញា​ទៅ​ជាតា​រា​មាន​គេ​ចាប់ចិត្ត​គាំទ្រ ។

ចំរើន សុ​ភ័ក្ត្រ ពី​មុន​គ្រាន់តែ​ដឹង​ថា មាន​ទឹកដម​សំឡេង​ច្រៀង​ខាង​ប្រពៃណី និង​ជា​សិស្សសាលា​វិចិត្រសិល្បៈ ។ ជា រឿយ​ៗ​ឲ្យ​តែ​មានកម្ម​វិធី​បុណ្យ​ជាតិ សុ​ភ័ក្ត្រ និង​បងស្រី​ចំរើន សោភា តែងតែ​បង្ហាញ​វត្តមាន​ផ្នែក​សិល្បៈ​បុរាណ ។ ក្រោយ​ពេល​ប្រឡង​ចម្រៀង​លក្ខណៈ​អន្តរជាតិ​មក សុ​ភ័ក្ត្រ បាន​ធ្វើ​ឱ្យ​គេ​ទទួលស្គាល់​ថា​ជា​អ្នកចម្រៀង​វិ​វ​ឌ្ឍ​ពី​ផ្នែក​បុរាណ​មក​សម័យ​គួរ​ឲ្យ​សរសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ