ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្រោយ​សង្គ្រាម​រាប់​​ទស​វត្ស ៖ ស្ត្រី​អាហ្វហ្គានីស្ថាន​រៀន​អ​ក្ខរកម្ម​តាម​​រយៈ​​ទូរស័ព្ទ​ដៃ​

11 ឆ្នាំ មុន

​​យោង​តាម​ទី​ភ្នាក់​ងារ​​ព័ត៌​មាន​បារាំង​AFP​​​​បាន​ឱ្យ​ដឹងថា ប្រទេស​អាហ្វហ្គានីស្ថាន​​បាន​ដំណើរ​​​​ការ​កម្ម​វិធី​​អក្ខរ​កម្ម​ថ្មី​​មួយ​ដែលអាច​​ឱ្យស្រ្តី​​​អាហ្វ​ហ្គានីស្ថាន​​ទាំង​​អស់​ទទួល​បាន​ការ​អប់​រំ​​​មូល​ដ្ឋាន​អំឡុង​ពេលសង្គ្រាម​​​រាប់​ទសវត្សរ៍​​ឱ្យ​​​បាន​រៀន​អាន​​ និងសរសេរ​​ដោយ​ប្រើ​ទូរស័ព្ទ​ដៃ​ ។

​​យោង​តាម​ទី​ភ្នាក់​ងារ​​ព័ត៌​មាន​បារាំង​AFP​​​​បាន​ឱ្យ​ដឹងថា ប្រទេស​អាហ្វហ្គានីស្ថាន​​បាន​ដំណើរ​​​​ការ​កម្ម​វិធី​​អក្ខរ​កម្ម​ថ្មី​​មួយ​ដែលអាច​​ឱ្យស្រ្តី​​​អាហ្វ​ហ្គានីស្ថាន​​ទាំង​​អស់​ទទួល​បាន​ការ​អប់​រំ​​​មូល​ដ្ឋាន​អំឡុង​ពេលសង្គ្រាម​​​រាប់​ទសវត្សរ៍​​ឱ្យ​​​បាន​រៀន​អាន​​ និងសរសេរ​​ដោយ​ប្រើ​ទូរស័ព្ទ​ដៃ​ ។

ទូរស័ព្ទ​​នោះត្រូវបាន​​គេ​​ហៅ​ថា Ustad Mobile​ ឬ​​ហៅថា​«​​Mobile Teacher» ​នឹង​ផ្ដល​់​នូវ​កម្ម​វិធី​​សិក្សាជាតិ​​ទាំង​ពីរភាសា​គឺ​ភាសា​​​​ដារី​​ (Dari)​​និង​ភាសាប៉ាស្ដូ​ (Pashto)​ក៏​ដូច​​ជាគ្រូ​បង្រៀន​​គណិត​វិទ្យា​ផង​ដែរ ។ ​រាល់​​មេ​រៀន​ទាំង​អស់​សិក្សា​​តាម​រយៈ​​វីដេ​អូ​​សំឡេង​​ ដោយ​មាន​ការ​​​សរសេរ​​ ការបញ្ចេញ​​សំឡេង​ឃ្លា​ប្រយោ​គ​​​​​ដែលត្រូវ​​បាន​ដំឡើង​​នៅ​ក្នុងទូរស័ព្ទ​​​ Ustad ​Mobile​ ហើយ​​ត្រូវបាន​ផ្ដល់ជូន​​សិស្ស​​ដោយ​ឥត​គិត​ថ្លៃ​​ ។

​​អង្គុយ​នៅ​ក្នុង​ថ្នាក់​រៀន​តូច​មួយ​​នៃ​ទីក្រុង​​កាប៊ុល​​ជាមួយ​បណ្ដាស្ត្រី​ផ្សេង​ៗ​ទៀត​ដែល​​កំពុង​ខំ​រៀន​​សរសេរ​ និង​​អាន​ ស្ត្រីម្នាក់​​អាយុ​​១៨ឆ្នាំ ​ឈ្មោះ​មូស​​ហ្គាន ណាហ្សារីនិយាយ​ថា​​ពួក​ឧទ្ទាម​​តាលីបង់​​បានហាម​ឃាត់​ក្មេង​​ស្រី​ទាំង​​អស់មិន​​ឱ្យ​ចូលស​ាលា​​នៅ​អំឡុងការ​គ្រប់​គ្រង​របស់​ពួក​​គេ ហើយ​​​ពេលនោះ​​​ជា​ពេល​ដែលនាង​​​ចាប់​ផ្ដើម​​​ដល់ពេល​ទទួលបានការ​​​​អប់​រំ​​ ។ នាង​​ប្រាប់​ថា ៖ ​​«​​ខ្ញុំមិន​​អាច​ទៅ​​​សាលា​រៀន​​​បានព្រោះ​​ពួក​តាលី​បង់​​​​កាន់កាប់​ទីក្រុង​​កាប៊ុល​​សូម្បី​​ឪពុកខ្ញុំ​ ក៏ហាម​​មិន​ឱ្យ​​បង​ស្រី​​ខ្ញុំ​​​​ចូល​​សាលា​រៀន​​ដែរ​ ។ ​ចាប់​តាំង​ពី​​ខ្ញុំ​​បាន​ទទួល​​ដំណឹង​​ពី​កម្ម​វិធី​​បង្រៀន​​អក្ខរកម្ម​សម្រាប់​​ស្ត្រី​​​មក​ ខ្ញុំ​​​បាន​សុំ​​ឪពុក​ម្ដាយខ្ញុំ​​​ ហើយ​គាត់​​​បាន​អនុញ្ញាត​​​ឱ្យ​ខ្ញុំ​​បានចូ​ល​រៀន​​​រៀង​រាល់​ថ្ងៃ»​ ។ ​ ណាហ្សារី​ពេញ​ចិត្ត​នឹងកម្ម​វិធី​​សិក្សា​នេះខ្លាំង​​​ណាស់​ ហើយ​​កម្ម​វិធី​​នេះ​ទ្រ​ទ្រង់​​ដោយ​ស្ថាប័ន​​ពាណិជ្ជ​កម្ម​​​ និងក្រសួង​​អប់​រំដោយ​មាន​​ជំនួ​យ​​​​ហិរញ្ញវត្ថុ​ពី​សហរដ្ឋ​អាមេរិក​ ។

សូមបញ្ជាក់​​ថា សូហ្វ​វែរ​(Software )​​របស់​Mobile Teacher ​​ត្រូវ​បាន​​អភិវឌ្ឍ​​ដោយ​ក្រុម​​ហ៊ុន​ Paiwastoon​​​ដែល​ជាក្រុម​​ហ៊ុន​ព័ត៌មាន​​​វិទ្យា​របស់​​អាហ្វហ្គានីស្ថាន ​​ដោយមាន​ជំនួយ​៨០.​០០​០​​ដុល្លារ​ ហើយ​កម្ម​វ​ិធី​នេះ​​​ត្រូវបានបង្កើត​ឡើង​​​ដើម្បី​ដោះស្រាយ​​បញ្ហាអត្រា​អនក្ខរ​​​ភាព​នៅ​លើពិភព​​លោក ។ ​

យោងតាមតួលេខ​​​របស់អង្គការ​សហប្រជា​ជាតិ​​ បើទោះ​បីជា​ស្ត្រី​​ជា​ច្រើន​បាន​ចូលសាលា​​ក៏​ដោយ​​ក៏អត្រា​អក្ខរកម្ម​របស់​អាហ្វហ្គានីស្ថាន​​ក្នុង​ចំណោម​ស្ត្រី​​ជា​ច្រើន​នៅ​តែមាន​​កម្រិត​ត្រឹម​​​​​តែ​១២​​,៥%​ដដែល​បើធៀប​​នឹង​​បុរស​មាន​ចំនួន​​៣៩,៣% ។
​លោក​ម៉ៃ​ ដសាន់​​ នាយ​កប្រតិបត្តិ​​ក្រុម​ហ៊ុន​​​Paiwast​oon​មាន​ប្រសាសន៍​​ថា នេះ​ជា​​លើក​ដំបូង​​​​ហើយ​ដែល​​កម្ម​វិធីអក្ខរកម្ម​សិក្សា​​​តាម​ទូរ​ស័ព្ទ​​​មាន​ឱកាស​​ទទួលបាន​មេ​​រៀន​សិក្សា​​តាម​រយៈ​​ទូរស័ព្ទ​​ដៃ ។ ​ក្រុម​​ហ៊ុន​នេះ​ធ្លាប់​មានបទពិ​សោ​​ធ​​​ន​៍​​​ក្នុង​វិស័យ​​នេះ​ច្រើន​រួច​មក​ហើយ​​ដែល​កាល​ណោះ​​ធ្លាប់​បាន​​រៀប​ចំ​​​កម្ម​វិធី​​«​​One​Lapto​p​​ ​per​​ child » ​​ដែល​​​បាន​​ផ្ដល់​​កុំព្យូទ័រ​​​៣០០០​គ្រឿង​ដល់ស្ត្រី​​​ និង​កុមារ​​​នៅទីក្រុង​​កាប៊ុល ​,​​កាន់​,​​ដាហារ​, ​ហ័ររ៉ាត់, បាហ្គលែន​ ​និង​​ចាឡាឡាបាត​ ។ ​​លោក​ថា យើង​​អាច​​​ធ្វើ​ឱ្យ​​ការងារ​គ្រូបង្រៀន​​ងាយ​ស្រួល​ជាង​មុន​​​​ដោយ​ប្រើ​វីដេ​អូ​​ និង​សំឡេង​ សំណួរ​​ និង​ចម្លើយ​​ ។

ទូរ​ស័ព្ទ​​​ដៃ​​មា​ន​តម្លៃ​ថោក​ជាងកុំ​ព្យូទ័រ​​​ ហើយ​​ណាមួយ​​ប្រជាជន​​អាច​​ស្គាល់​វា​​ស្រាប់​ផង ​ម្យ៉ាង​​ការ​​ថែទាំ​ងាយ​ស្រួល​​ជាង​កុំព្យូ​ទ័​រ​​ ។ គេ​អាច​​ដំឡើង​​​កម្ម​វិធី​​​នេះ​ដោយ​ឥត​គិត​ថ្លៃ​​​នៅ​លើ​គ្រប់​ទូរស័ព្ទ​​ទាំង​អស់​ដែល​​​មាន​​​​រន្ធ​ដោត​​​​​មេម៉ូរី​​​ និង​កាមេរ៉ា​ ។ ​​លោក​ដសាន់​​បន្ថែម​​​​ថា យើង​​​នឹង​​​ព្យា​យាម​​ចូល​ឱ្យ​​ដល់​ប្រជា​ជន​​​​ទាំង​នោះ​​តាម​​ដែល​អាច​​​ធ្វើទៅបាន​ ។ ​រឿង​​មួយ​ទៀត​​យើង​​​​អាច​បន្ថែម​​​មុខ​វិជ្ជា​​ជា​ច្រើន​​ទៀត​​ដូច​ជា​ភាសា​​​អង់​គ្លេស ​​អារ៉ាប់​ប៉ាស់ស្កូ​​ សុខ​ភា​ព​​ និង​​កសិ​កម្ម​​​ជា​ដើម​​​​ ។ ​​ក្រុម​ហ៊ុន​Paiwa​stoo​n ​កំពុង​រង់​ចាំ​​​​ការ​​ពិភាក្សា​​​ជាមួយ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ និង​​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ ដើម្បី​​ធ្វើ​ឱ្យ​ប្រជាជន​​យល់​ដឹង​​ពី​កម្ម​វិធី​​​នេះ ។ ​ប្រជាជន​ទូទៅ​ប្រាកដ​​​ជាមិន​​​ដឹង​ថា ​តើ​ទូរ​ស័ព្ទ​​នេះ​អស្ចារ្យ​​ប៉ុនណា​​ទេ​ វា​​ដំណើរ​ការ​​ដូច​កុំព្យូទ​័រ​​​អីុចឹង​ ។ ​

​ក្រសួង​អប់រំ​​និយាយថា ​នៅពេលបច្ចុប្បន្ន​​នេះ​មាន​កូនសិស្ស​​​ប្រមាណ​១០០​នាក់​​ប្រើ​​ប្រាស់​Mobile Teacher ​​​​នេះនៅ​​ក្នុង​គម្រោង​​សាក​ល្បង​​នៅ​ទីក្រុង​​កាប៊ុល​​ ហើយ​​៥៦%​ជាស្រ្តី​ ។ ​ក្រសួង​​​អប់​រំ​នឹង​​ធ្វើ​គ្រប់បែប​យ៉ាង​​តាម​ដែល​អាច​​ធ្វើ​ទៅ​បាន​​ ដើម្បី​ជួយ​ស្ត្រី​​​ទាំង​នោះ​ឱ្យ​​បាន​រៀន​សូត្រ​​ និង​​ចេះ​ប្រើ​ទូរស័ព្ទ​​​​​Ustad​ Mobile​ នេះ​ហើយ​​​ក្រសួង​​នឹ​ង​ផ្ដល់​​សូហ្វ​វែរ​តាម​រយៈ​​ស៊ីឌី និង​​ឌីវីឌី​ដោយ​ឥតគិត​ថ្លៃ ៕