ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមេគណខេត្តជួយសាងសង់ផ្ទះឲ្យពលរដ្ឋក្រីក្រដែលអគ្គីភ័យឆាបឆេះអស់

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្ទះ​ឈើ​របស់​បុរស​ពោះម៉ាយ​ម្នាក់​ឈ្មោះ អឿ យឿ​ន អាយុ​៧០​ឆ្នាំ មាន​ជីវភាព ខ្វះខាត​ស្ថិត​នៅ​ភូមិ​កន្លែង​រុន ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស…

ខេត្តកំពង់ចាម ៖ ផ្ទះ​ឈើ​របស់​បុរស​ពោះម៉ាយ​ម្នាក់​ឈ្មោះ អឿ យឿ​ន អាយុ​៧០​ឆ្នាំ មាន​ជីវភាព
ខ្វះខាត​ស្ថិត​នៅ​ភូមិ​កន្លែង​រុន ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ខ្ទេច​ដោយ​មិន​មានមាន​លទ្ធភាព​សាងសង់​នោះ​ទេ ។ ចំណែក​កូន​ៗ​វិញ​បាន​ចេញពីផ្ទះ​ទៅ​រកស៊ី​នៅ​ស្រុក​ឆ្ងាយ​ដើម្បី​យក​លុយ​មក​សង់​ថ្លៃ​ជំពាក់​គេ ។

ព្រះ​ឧត្តម​ប្រី​យ៏​ជា អន ធាន​អាន ព្រះ​សាកល​វិទ្យា​ធិ​ការ និង​ជា​ព្រះ​មេគណ​ខេត្ត​មាន​ថេរ​ដីកា​ឲ្យ​ដឹង​នៅល្ងាច​ថ្ងៃ​ទី​៩ មក​រា ថា​ឧបាសក​ពោះម៉ាយ​ខាងលើ​នេះ​បាន​ដាំបាយ​នៅ​ពេល​ព្រឹក​ព្រលឹម​នា​ពេល​កន្លង​មក​ដោយ​មិន​បាន​ពន្លត់ភ្លើង​ឲ្យ​អស់នោះ​ទេ​គឺ​ទុក​រងើកភ្លើង​ខ្លះ​ដើម្បី​ផ្ងំបាយ​ឲ្យ​ឆ្អិន​ល្អ​ហើយ​ក៏​ចេញពីផ្ទះ​យក​គោ​ទៅ​រក​ស្មៅ​គោ​នៅ​ក្រោយ​ភូមិ​បាត់​លុះ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ស្រាប់តែ​រងើកភ្លើង​បាន​ប៉ើង​ក៏​បណ្តាល​ឲ្យ​រាល​ឆេះ​ពី​ចង្ក្រាន​បាយ​មក​ផ្នែក​ខាង​មុខ​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​សន្ធោរ​សន្ធៅ​អស់​តែ​ម្តង ។

ព្រះ​មេគណ​ខេត្ត​មាន​ថេរ​ដីកា​បន្ត​ថា នៅ​ក្នុង​ថ្ងៃ​កើតហេតុ​នោះ​ព្រះ​អង្គ​បាន​និមន្ត​ទៅ​វត្ត​ទួល​បី​នៅ​ឃុំ​រាយ​ប៉ាយ ពិនិត្យ​មើលផ្លូវ​១​ខ្សែ​មាន​ប្រវែង​៣២០០​ម៉ែត្រ និង​សាលា​បាលី​១​ខ្នង​ដែល​បាន​សាងសង់​ជិត​រួចរាល់ និង​ត្រៀម​សម្ពោធ​ក្នុង​ពេល​ខាង​មុខ ។

ហើយ​ក៏​ត្រូវ​បាន​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​បាន​ឲ្យ​ដំណឹង​មក​ព្រះ​អង្គ ទើប​មាន​ក្តី​អាណិតអាសូរ​ចំពោះ​ឧបាសក អឿ យឿ​ន ដែល​មាន​ជីវភាព​ខ្វះខាត និង​មាន​ថវិការ​សាងសង់​ឡើង​វិញ​នោះ​ទេ ទើប​ព្រះ​អង្គ​បាន​និមន្ត​មក​កាន់​វត្ត​ជ្រោយ​ថ្ម ស្ថិត​នៅ​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ។ ដោយ​បាន​បិណ្ឌបាត​ពី​សប្បុរសជន​បាន​បច្ច័យ​សម្រាប់​ទិញ​ឈើ និង​ដែក​ស័ង្កសី និង​ត្រូវ​ឲ្យ​ជាង​លើក​ផ្ទះ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៨ នេះ​ជាមួយ​នោះ​ក៏​នឹង​បាន​ជួយ​ដល់​ពុទ្ធបរិស័ទ​ផ្សេង​ទៀត​ជា​ហូរហែរ​ដែល​មាន​ជីវភាព​ខ្វះខាត ។

លោក មឿ​ន ផា អភិបាលស្រុក​កងមាស​វិញ​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្រោយ​ហេតុ​ការ​ណ៏​គ្រោះ​អគ្គី​ភ័យ​ខាងលើ​នោះ​ត្រូវ​បាន​ព្រះ​គ្រូ​មេគណ​ខេត្ត​បាន​និមន្ត​ទៅ​ដល់​មុន​រូប​លោក​ទៅ​ទៀត​ព្រមទាំង​បាន​យក​សម្ភារ​ផ្សេង​ទៅ​ជូន​ម្ចាស់ផ្ទះ​ដែល​ខ្វះខាត​ហើយ​ខាង​កាកបាទក្រហម​ស្រុក​ក៏​បាន​យក​រៀប​ការងារ​តាម​ក្រោយ ។

នៅ​ក្នុងស្រុក​កងមាស​មិន​ត្រឹមតែ​ព្រះ​មេគណ​ខេត្ត​បាន​ជួយ​ដល់​ម្ចាស់ផ្ទះ​ខាងលើ​នេះ​ទេ គឺ​បាន​ជួយ​មាន​ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ពិត​មាន​ក្តី​រំភើប​សប្បាយ​រីករាយ និង​សន្តាន​ចិត្ត​របស់​ព្រះ​មេគណ​ខេត្ត​ហើយ​មាន​ជំនឿ​ថា ព្រះ​អង្គ និង​បន្ត​ជួយ​ដល់​ស្រុក​របស់​លោក​បន្ត​ទៀត​ដែល​ជា​ការងារ​សប្ប​រសធម៌​ជួយ​ដល់​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ