ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​រថយន្ត​កូរ៉េ​ពន្លះ​គ្នា​ជាមួយ​រថយន្ត​ធុន​ធំ​ឆាបឆេះ​កណ្ដាលផ្លូវ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​កូរ៉េ​១​គ្រឿង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ស្រុក​ព្រៃ​នប់ ពន្លត់​ទាន់​ពេល បន្ទាប់​ពី​រថយន្ត​នេះ​បាន​បុក​ជាមួយនឹង​រថយន្ត​ធុន​ធំ​១​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​ក្នុង​នោះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់ ភាគី​រថយន្ត​កូរ៉េ​បាន​រង​របួសធ្ងន់ ដោយ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ភ្នំពេញ…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​កូរ៉េ​១​គ្រឿង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ស្រុក​ព្រៃ​នប់ ពន្លត់​ទាន់​ពេល បន្ទាប់​ពី​រថយន្ត​នេះ​បាន​បុក​ជាមួយនឹង​រថយន្ត​ធុន​ធំ​១​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​ក្នុង​នោះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់ ភាគី​រថយន្ត​កូរ៉េ​បាន​រង​របួសធ្ងន់ ដោយ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ភ្នំពេញ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៨ នេះ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចំនុច​ផ្លូវ​កោង ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៤-១៧៥ ស្ថិត​ក្នុងភូមិ​ត្រ​ពាំ​មូល​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ។ ជន​រង​គ្រោះ​១.​ឈ្នោះ ម៉​ម សឿ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ដើម​ក្រូច ឃុំ​រមិញ ខេត្តតាកែវ ២.​ឈ្នោះ សុខ គ្រី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អ្នក​បើករថយន្ត​កូរ៉េ ត្រូវជា​ចៅ​ជន​រង​គ្រោះ​ខាងលើ​រស់នៅ​ភូមិ​អាចារ្យ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ