ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ប្រគល់​មួក​សុវត្ថិភាព​ដល់​អ្នក​បើក​ម៉ូតូ​ដែល​ជិះ​គ្មាន​មួក

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដោយ​ពិនិត្យ​ឃើញ​ថា អត្រា​គ្រោះថ្នាក់​ស្លាប់​ដោយសារ​មិន​ពាក់មួក​សុវត្ថិភាព​មាន​កំណើន​កើនឡើង អគ្គស្នងការ​នគរបាល​ជាតិ នឹង​ចាប់បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​ៗ​គ្នា ខណៈ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ដោយ​ពុំ​ពាក់មួក​សុវត្ថិភាព​មានការ​កើនឡើង​ខ្ពស់ រហូត​ដល់​៧៨​ភាគរយ​ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ដោយ​ម៉ូតូ ។ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​០៤…

ខេត្តបន្ទាយមានជ័យ ៖ ដោយ​ពិនិត្យ​ឃើញ​ថា អត្រា​គ្រោះថ្នាក់​ស្លាប់​ដោយសារ​មិន​ពាក់មួក​សុវត្ថិភាព​មាន​កំណើន​កើនឡើង អគ្គស្នងការ​នគរបាល​ជាតិ នឹង​ចាប់បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​ៗ​គ្នា ខណៈ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ដោយ​ពុំ​ពាក់មួក​សុវត្ថិភាព​មានការ​កើនឡើង​ខ្ពស់ រហូត​ដល់​៧៨​ភាគរយ​ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ដោយ​ម៉ូតូ ។ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ចែក​មួក​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដែល​បើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​៣០​នាក់ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចំណុច​ភូមិ​សាលា​ដែង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ជម្រាប​ជូន​ដល់​ប្រជាពលរដ្ឋ​ថា ការ​ពាក់មួក​សុវត្ថិភាព​នេះ ដើម្បី​ការពារ​ពេល​ដែល​មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ដួល​បើក​ក្បាល​ទៅ​នឹង​វត្ថុ​រឹង គឺ​យើង​អាច​ការពារ​ក្បាល​របស់​យើង​ពី​របស់​ធ្ងន់​ទៅ​ស្រាល ព្រោះ​បញ្ហា​ក្បាល​វា​មាន​សារសំខាន់​ណាស់​សម្រាប់​មនុស្ស​យើង ។ ក្នុង​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា ការ​ផ្តល់​បួ​ក​សុវត្ថិភាព​តែ​ថ្ងៃ​នេះនោះ​ទេ នៅ​ថ្ងៃ​បន្តបន្ទាប់​គឺ​កម្លាំង​នគរបាល​ចរាចរណ៍ គេ​ចាប់​ឃាត់​ហើយ គឺ​យក​ម៉ូតូ​មក​ការិយាល័យ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ម៉ូតូ​ទៅ​ទិញ​មួក​សុវត្ថិភាព រួច​ទើប​ប្រគល់​ម៉ូតូ​ឲ្យ​វិញ បើ​ជិះ​ម្នាក់ឯង​ទិញ​១​បើ​ជិះ​ឌុ​ប​គ្នា​ទិញ​២ ហើយ​ម៉ូតូ​១​ក៏​តម្រូវ​ឲ្យ​ជិះ​មនុស្ស​តែ​២​នាក់ អាច​២​នាក់​នោះ គឺជា​ក្មេង​ម្នាក់ ហើយ​ក្មេង​នោះ​ចាប់ពី​អាយុ​៣​ឆ្នាំ​ឡើង​ទៅ ក៏​ត្រូវ​តែ​មាន​ពាក់មួក​សុវត្ថិភាព​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ក៏​បាន​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ទាំងនោះ​ថា ដោយសារ​ពិនិត្យ​ឃើញ​ពី​អត្រា​ស្លាប់​ពេល​មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង ភាគច្រើន​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ស្លាប់​ច្រើន​ដែល​កើនឡើង​រហូត​ដល់​៧៨​ភាគរយ​នោះ ដូច្នេះ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ត្រូវ​ចាប់​ឃាត់​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ដែល​មិន​ពាក់មួក​សុវត្ថិភាព គឺ​តម្រូវ​ឲ្យ​ពាក់មួក​សុវត្ថិភាព ។ ការ​សមត្ថកិច្ច​ធ្វើ​នេះ​គឺ​ដើម្បី​ការពារ​អាយុជីវិត​របស់​បងប្អូន ។

ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ ក៏​បាន​បញ្ជាក់​ដោយ​ពញ្ញាក់​ស្មារតី​ថា បើ​ទូរស័ព្ទ​តម្លៃ​១០០​ឬ​២០០​ដុល្លារ ម៉េច​បងប្អូន​ភ័យ​ខ្លាច​ធ្លាក់​បោក​ទៅ​នឹង​ថ្ម​ការ៉ូ បែក​កញ្ចក់ ឬ​ខូច​ទូរស័ព្ទ ចុះបើ​បងប្អូន​បើកបរ​ម៉ូតូ​ដែល​មិន​ពាក់មួក​សុវត្ថិភាព​ដែល​ច្បាប់​តម្រូវ​ឲ្យ​ពាក់​នោះ ពេល​កើត​មាន​គ្រោះថ្នាក់​ចរាចរ​មិន​ភ័យ​ខ្លាច​ដួល​ទៅ​ក្បាល​របស់​បងប្អូន​បោក​ទៅ​នឹង​ថ្នល់ និង​ថ្ម​ផង0x017d7 ហើយ​ម៉ូតូ​ត្រូវ​តែ​មាន​កញ្ចក់​សម្រាប់​មើល​ក្រោយ ក្នុង​នាម​លោក​ជា​ស្នងការ​នគរបាល​ខេត្ត សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព បើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ​ក៏​មាន​សេចក្តី​ត្រេកអរ និង​ថ្លែងអំណរគុណ​ដែល​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ប្រគល់​មួក​សុវត្ថិភាព​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ