ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ក្រី​ដើមឈើ​នៅ​ប្រាសាទអង្គរវត្ត​ ដើម្បីឱ្យ​មាន​សោភ័ណ​ភាព

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ដើមឈើ​ជា​ច្រើន​ដើម​ដុះ​នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត ត្រូវ​បាន​នាយក​ដ្ឋាន​​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាត់​ក្រី​ឱ្យ​ស្រឡះ និង​បង្ហាញ​នូវ​សម្រស់​របស់​ប្រាសាទ​កាន់តែ​មាន​ភាព​ត្រកាល ។…

ខេត្តសៀមរាប ​៖ ដើមឈើ​ជា​ច្រើន​ដើម​ដុះ​នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត ត្រូវ​បាន​នាយក​ដ្ឋាន​​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាត់​ក្រី​ឱ្យ​ស្រឡះ និង​បង្ហាញ​នូវ​សម្រស់​របស់​ប្រាសាទ​កាន់តែ​មាន​ភាព​ត្រកាល ។

លោក យិ​ន សូ​វ៉ា​ត អនុប្រធាន​នាយកដ្ឋាន​ព្រៃឈើ បានឱ្យ​ដឹង​ថា កន្លង​មក​ដើមឈើ​ទាំងនោះ បាន​បិទ​បាំង​សម្រស់​ប្រាសាទធំ​(​ប្រាង្គ​កណ្តាល​) នៃ​ប្រាសាទអង្គរវត្ត ហើយ​បាន​រំខាន​ដល់​ការ​ផ្តិត​យក​រូបភាព​ល្អ​ៗ ប៉ុន្តែ​ពេល​នេះ​ភ្ញៀវ​ទេសចរ​អាច​មើល​ប្រាង្គ​កណ្តាល​អង្គរវត្ត​បាន ចាប់ពី​ចំណុច​លោកតា​រាជ្យ​ទៅ គឺ​ស្រឡះភ្នែក​ជាង​មុន ។

ដើមឈើ​ដែល​ក្រី​មែក​ទាំងនោះ រួម​មាន ដើម​ស្នាយ ដើម​អំពិល​បារាំង ដើម​ពុទ្រា និង​ដើម​ពោធិ៍​ជាដើម ។ ការ​ក្រី​នោះ​ធ្វើ​ឡើង​រយៈពេល​ប្រមាណ​១​ខែ​មក​ហើយ ដោយ​មានការ​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​អ្នកជំនាញ ដោយ​មិន​ប៉ះពាល់​ទេសភាព​វប្បធម៌​ឬ​បុរាណវិទ្យា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ