ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រិតប្រាក់បៀវត្សមន្ត្រីរាជការ គ្រូបង្រៀន ពេទ្យ កងកម្លាំងប្រដាប់អាវុធ​ដែលត្រូវដំឡើងនៅឆ្នាំ2018

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ការ​លើកកម្ពស់​កម្រិតជីវភាព​របស់​មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និង​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​មាន​យោធា នគរបាល និង​អាវុធហត្ថ​ឱ្យ​កាន់តែ​មាន​ជីវភាព ធូរធារ​នោះ រាជរដ្ឋា​ភិបាល​​កម្ពុជា​បាន​កំណត់​ឱ្យមានការ​ដំឡើង​ប្រាក់បៀវត្ស​២​ដង​ក្នុង​១​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ការ​លើកកម្ពស់​កម្រិតជីវភាព​របស់​មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និង​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​មាន​យោធា នគរបាល និង​អាវុធហត្ថ​ឱ្យ​កាន់តែ​មាន​ជីវភាព ធូរធារ​នោះ រាជរដ្ឋា​ភិបាល​​កម្ពុជា​បាន​កំណត់​ឱ្យមានការ​ដំឡើង​ប្រាក់បៀវត្ស​២​ដង​ក្នុង​១​ឆ្នាំ ដោយ​លើក​ទី​១​ត្រូវ​ដំឡើង​នៅ​ខែមករា និង​លើក​ទី​២​នៅ​ខែមេសា មុន​បុណ្យចូលឆ្នាំ​ខ្មែរ ។ការ​ដំឡើង​ប្រាក់បៀវត្ស​លើក​ទី​១ នៅ​ខែមករា ឆ្នាំ​២០១៨ គឺជា​ការ​ដំឡើង​អត្រាកំណើន​១២% នៃ​មូលដ្ឋាន​ប្រាក់បៀវត្ស និង​ការ​ដំឡើង​លើក​ទី​២​នៅ​ខែមេសា មុន​ចូល​ឆ្នាំ​ខ្មែរ​ដែល​ជា​ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ ។

យោង​តាម​តារាង​ប្រាក់បៀវត្ស​ទាប​បំផុត របស់​មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និង​កម្លាំងប្រដាប់អាវុធ សម្រាប់​ឆ្នាំ​២០១៨ ដែល​ផ្សព្វផ្សាយ​ដោយ​ហ្វ្រេ​ស​ញូ​វ​របស់​ក្រសួង​មុខងារសាធារណៈ​បាន​បង្ហាញ​ថា ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០១៨ ប្រាក់បៀវត្ស​ទាប​បំផុត​របស់​មន្ត្រីរាជការ​កម្លាំងប្រដាប់អាវុធ​មាន​៖

១-​ប្រាក់បៀវត្ស​មន្ត្រីរាជការ​ស៊ី​វិល ផ្នែក​រដ្ឋបាល ថ្នាក់ទាប​បំផុត ដែល​បច្ចុប្បន្ន (​មុន​ខែមករា ឆ្នាំ​២០១៨)​ចំនួន​៨៥៣.៥០០​រៀល​ត្រូវ​កើន​ដល់​៩១៤.៤៥០​រៀល ចាប់ពី​ខែមករា ដល់ ខែមីនា​ឆ្នាំ​២០១៨
២-​ប្រាក់បៀវត្ស​គ្រូបង្រៀន កម្រិត​ទាប​បំផុត​ដែល​បច្ចុប្បន្ន (​មុន​ខែមករា ២០១៨) ចំនួន​៩៥៣.៥០០​រៀល ត្រូវ​កើន​ដល់ ១.០១៤.៤៥០​រៀល ចាប់ពី​ខែមករា​ដល់​ខែមីនា ឆ្នាំ​២០១៨
៣-​ប្រាក់បៀវត្ស​គ្រូពេទ្យ កម្រិត​ទាប​បំផុត ដែល​បច្ចុប្បន្ន (​មុន​ខែមករា ២០១៨)​ចំនួន​៩៥៣.៥០០​រៀល ត្រូវ​កើន​ដល់ ១.០១៤.៤៥០​រៀល ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០១៨
៤-​ប្រាក់បៀវត្ស​នគរបាល​ជាតិ ថ្នាក់ទាប​បំផុត​ដែល​បច្ចុប្បន្ន (​មុន​ខែមករា ២០១៨) ចំនួន​៩៣៧.៩៧៨​រៀល ត្រូវ​កើន​ដល់ ៩៩៨.៩២៨​រៀល ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០១៨
៥-​ប្រាក់បៀវត្ស​យោធា (​កងទ័ព​) ថ្នាក់ទាប​បំផុត​ដែល​បច្ចុប្បន្ន (​មុន​ខែមករា ២០១៨) ចំនួន​៨៨០.៩៧៨​រៀល ត្រូវ​កើន​ដល់ ៩៣៥.០២៨​រៀល ចាប់ពី​ខែមករា​ដល់​ខែមីនា ឆ្នាំ​២០១៨
ក្រសួង​មុខងារសាធារណៈ បាន​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​ដំឡើង​ប្រាក់​ប្រៀ​វត្ស​ជូន​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​លើក​ទី​២ នៅ​ខែមេសា​មុន​ចូល​ឆ្នាំ​ខ្មែរ​មាន ៖
១-​ប្រាក់បៀវត្ស​មន្ត្រីរាជការ​ស៊ី​វិល ផ្នែក​រដ្ឋបាល​ថ្នាក់ទាប​បំផុត នឹង​ត្រូវ​កើនឡើង​ដល់ ១.០១៤.៤៥០​រៀល​ចាប់ពី​ខែមេសា​ឆ្នាំ​២០១៨
២-​ប្រាក់បៀវត្ស​គ្រូបង្រៀន កម្រិត​ទាប​បំផុត នឹង​ត្រូវ​កើនឡើង​ដល់ ១.១១៤.៤៥០​រៀល ចាប់ពី​ខែមេសា​ឆ្នាំ​២០១៨
៣-​ប្រាក់បៀវត្ស​គ្រូពេទ្យ កម្រិត​ទាប​បំផុត នឹង​ត្រូវ​កើនឡើង​ដល់ ១.១១៤.៤៥០​រៀល ចាប់ពី​ខែមេសា​ឆ្នាំ​២០១៨
៤-​ប្រាក់បៀវត្ស​នគរបាល​ជាតិ ថ្នាក់ទាប​បំផុត នឹង​ត្រូវ​កើនឡើង​ដល់ ១.០៩៨.៩២៨​រៀល ចាប់ពី​ខែមេសា​ឆ្នាំ​២០១៨
៥-​ប្រាក់បៀវត្ស​យោធា (​កងទ័ព​) ថ្នាក់ទាប​បំផុត នឹង​ត្រូវ​កើនឡើង​ដល់​១.០៣៥.០២៨​រៀល ចាប់ពីខែមេសា ឆ្នាំ​២០១៨បៀវត្ស​អប្បបរមា​របស់​យោធិន និង​មន្ត្រីនគរបាល​ជាតិ គឺ​គិត​បញ្ចូល​ទាំង ប្រាក់​ហូប​ប្រចាំថ្ងៃ និង​របប​អង្ករ​ប្រចាំខែ​គិត​ជា​សាច់ប្រាក់​គឺ​មានចំនួន​ច្រើន ។

គួរ​បញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ញឹកញយ​ធ្លាប់​បាន​អះអាង និង​សន្យា​ចំពោះ​មន្ត្រីរាជការកម្លាំង​ប្រដាប់​អាវុធ​ថា នៅ​ឆ្នាំ​២០១៨ មន្ត្រី​រាជការ គ្រូបង្រៀន គ្រូពេទ្យ និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​នឹង​មាន​ប្រាក់បៀវត្ស​ទាប​បំផុត​១​លាន​រៀល ៕​