ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត​ភ្ជាប់ពាក្យ​របស់​នាង​ម៉ា​ឃើ​លគូ​ដណ្តឹង​ព្រះ​អង្គ​ម្ចាស់​ហែ​រី​តម្លៃ​ជាង7ម៉ឺន​​ដុល្លារ

6 ឆ្នាំ មុន

តាម​ប្រភព​ពី​ព្រះ​បរមរាជវាំង​អង់គ្លេស​បាន​បង្ហាញ​រូបភាព​របស់​ព្រះ​អង្គ​ម្ចាស់​ហែ​រី និង​នាង​​មេ​ហ្គែ​ន ម៉ា​ឃើ​ល នៅ​ក្នុង​ឱកាស​ភ្ជាប់ពាក្យ​កាលពី​ខែវិច្ឆិកា ហើយ​ពិធី​រៀប​អភិសេក​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ឧសភា ២០១៨ នៅ​វិហារ «St George»…

តាម​ប្រភព​ពី​ព្រះ​បរមរាជវាំង​អង់គ្លេស​បាន​បង្ហាញ​រូបភាព​របស់​ព្រះ​អង្គ​ម្ចាស់​ហែ​រី និង​នាង​​មេ​ហ្គែ​ន ម៉ា​ឃើ​ល នៅ​ក្នុង​ឱកាស​ភ្ជាប់ពាក្យ​កាលពី​ខែវិច្ឆិកា ហើយ​ពិធី​រៀប​អភិសេក​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ឧសភា ២០១៨ នៅ​វិហារ «St George» ក្នុង​ព្រះរាជវាំង «Windsor» ភាគ​ខាងលិច​ក្រុង​ឡុ​ង​ដ៍ ។

រូបភាព​នោះ​ថត​ដោយ​លោក​អា​ឡិច លូ​បូ​មៀរ អ្នក​ថតរូប​ដ៏​ល្បី​នៅ​លើ​ពិភពលោក ។

ឈុត​ដែល​នាង​មេ​ហ្គែ​ន ម៉ា​ឃើ​ល ស្លៀកពាក់​មាន​លក្ខណៈ​គួរ​គាប់​ភ្នែក ចេញ​ម៉ូ​ដ​ដោយ​ក្រុមហ៊ុន «Ralph and Russo»​ដែល​មនុស្ស​គ្រប់​រូប​យល់​ថា ​ជា​ឈុត​មាន​តម្លៃ​ខ្ពស់​ដល់​ទៅ​៥៦.០០០​ផោន ឬ​ប្រហែល​៧២.០០០​ដុល្លារ ប៉ុន្តែ​អ្នកនាំពាក្យ​នៅ​ព្រះ​បរមរាជវាំង បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ «Daily Mail» ថា ព្រះ​អង្គ​ម្ចាស់​ហែ​រី​ជា​អ្នកទិញ​ឈុត​នេះ​ដោយ​ផ្ទាល់ ។

ឈុត​របស់​នាង​ម៉ា​ឃើ​ល យក​លំនាំ​តាម​ឈុត​ដែល​រាជវង្ស​អង់គ្លេស​ប្រើប្រាស់ ដោយ​មាន​លក្ខណៈ​ស្តើង​គួរ​ឱ្យ​គយគន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ