ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ប្រុស​ថៃ​រូប​នេះ កើត​អី​បានជា​សរសេរ​បែប​នេះ?

6 ឆ្នាំ មុន

លោក Pope Thanawat តារា​សម្តែង​ប្រុស​ថៃ ថ្មី​នេះ​បាន​សរសេរ​សារ​មួយ​ឃ្លា និង​រូបថត​មួយ​សន្លឹក​នៅ​លើ​អ៊ី​ន​ស្តា​ក្រាម​របស់​លោក មើលទៅ​គួរ​ឱ្យ​អាណិត​បុរស​សង្ហា​រូប​នេះ​ដែល​មានជីវិត​ហាក់ដូចជា​ឯកោ​ខ្លាំង​មែនទែន​។ តារា​សម្តែង​ប្រុស​ជួរ​មុខ​មួយ​រូប​របស់​ឧស្សាហ​ម្ម​កំសាន្ត​របស់​ថៃ លោក Pope…

លោក Pope Thanawat តារា​សម្តែង​ប្រុស​ថៃ ថ្មី​នេះ​បាន​សរសេរ​សារ​មួយ​ឃ្លា និង​រូបថត​មួយ​សន្លឹក​នៅ​លើ​អ៊ី​ន​ស្តា​ក្រាម​របស់​លោក មើលទៅ​គួរ​ឱ្យ​អាណិត​បុរស​សង្ហា​រូប​នេះ​ដែល​មានជីវិត​ហាក់ដូចជា​ឯកោ​ខ្លាំង​មែនទែន​។

តារា​សម្តែង​ប្រុស​ជួរ​មុខ​មួយ​រូប​របស់​ឧស្សាហ​ម្ម​កំសាន្ត​របស់​ថៃ លោក Pope បាន​បង្ហោះ​រូបថត​មួយស​ន្លឹក​បង្ហាញ​ដល់​អ្នកគាំទ្រ​ឱ្យ​បានដឹង​ថា ​លោក​កំពុង​ពាក់អាវ​រងារ អង្គុយ​នៅ​ក្នុងផ្ទះ​ទឹកកក នៅ Saporo ប្រទេស​ជប៉ុន ជាមួយ​ទឹកមុខ​គួរ​ឱ្យ​អាណិត​ខ្លាំង​ណាស់​។

ជាមួយ​គ្នា​នោះ​លោក​បាន​សរសេរ​សារ​អម​នឹង​រូបថត​ថា​៖ «​ខ្ញុំ​មិន​ត្រូវការ​មនុស្ស​សំខាន់​ម្នាក់​មក​ឱ្យ​ខ្ញុំ​សម្រាប់​រដូវរងារ​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវការ​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​អាច​ឱ្យ​គាត់​បាន​គ្រប់​រដូវ​កាល​»​។ តាម​រយៈ​សារ​ដ៏​កំសត់​នេះ បាន​ធ្វើ​ឱ្យ​មហាជន​យល់​ឃើញ​ថា បុរស​ម្នាក់​ដែល​មាន​រូបរាង​ដ៏​សង្ហា​បែប​នេះ បែរជា​មាន​បេះដូង​កំព្រា​ឯកា​ទៅ​វិញ​។

យ៉ាងណាមិញ លោក Pope Thanawat បែរជា​ឆ្លើយ​តប​ជាមួយ​អ្នក​សារព័ត៌មាន​ថា​លោក​មិន​មាន​អារម្មណ៍​ឯកោ​នោះ​ទេ ហើយ​សារ​ដែល​លោក​បាន​បង្ហោះ​ គឺជា​អ្វី​ដែល​លោក​គ្រាន់តែ​ចម្លង​ឃ្លា​នោះ​ចេញពី​អ៊ី​ន​ធើ​ណែ​ត​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ