ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មាន់​​ជល់​​៩២​​ក្បាលបង្ក្រាបនៅអរិយ​ក្សត្រ ត្រូវអារ.កសម្លា.ប់​ចោល​ទាំង​អស់​

6 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពី​​ព្រឹក​ថ្ងៃ​ទី​២៧ ​ធ្នូ នេះ ​កម្លាំង​នគរបាល​ខេត្ត​កណ្តាល បាន​​រៀបចំ​អារ.ក​សម្លាប់​មាន់​​ជល់​ចំនួន​៩២​ក្បាល ​រួចហើយ​យកទៅ​ដុតចោល​តែម្តង ​ក្រោយ​ពី​កម្លាំង…

ខេត្ត​កណ្ដាល​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពី​​ព្រឹក​ថ្ងៃ​ទី​២៧ ​ធ្នូ នេះ ​កម្លាំង​នគរបាល​ខេត្ត​កណ្តាល បាន​​រៀបចំ​អារ.ក​សម្លាប់​មាន់​​ជល់​ចំនួន​៩២​ក្បាល ​រួចហើយ​យកទៅ​ដុតចោល​តែម្តង ​ក្រោយ​ពី​កម្លាំង ​បានចុះ​​បង្ក្រាប​​កាលពី​ពេលកន្លងមក ស្ថិតនៅទីតាំង​​សង្វៀនបញ្ជល់​មាន់​ដ៏ធំ​មួយ​នៅក្នុង​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វា​ឯ​ម​ ​ ។

គួរបញ្ជាក់ថា ដីកា​សម្រេចនេះ គឺ​​លោក​ហុ​ក វ៉ា​ន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ ព្រមទាំង​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ដោយ​បាន​យល់​ឃើញ​ថា​ ​ការ​ថែរក្សា​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល​មានការ​លំបាក​ និង​ចំណាយ​សោហ៊ុយ​ផ្សេង​ៗ​និង​ ដើម្បី​បង្ការ​កុំឱ្យ​មាន​បទល្មើស​កើត​ឡើងជា​ថ្មី និង​ដើម្បី​ព​ន្លឿ​ន​នីតិវិធី​នៃ​ការ​ស៊ើបសួរ​ឱ្យ​បាន​​ឆាប់​រហ័ស គប្បី​ចៅក្រម​ស៊ើបសួរ​កម្ទេច​ចោល​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល​នេះតែម្តង​ ​។

គួររំលឹកទៀតថា ​ម្ចាស់​ទីតាំង​សង្វៀនបញ្ជល់​មាន់​មាន​ឈ្មោះ ថៃ ផា​នី ហៅ​ម៉ា​ប់​អូស្ត្រាលី គឺជា​កូនប្រសា​​លោក​ហ៊ុន សាន ​​។

អត្ថបទសរសេរ ដោយ