ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាញ់ត្រី Omega-3 ជំនួយ​សម្រាប់​ព្យាបាល​ជំងឺលើសឈាម

6 ឆ្នាំ មុន

អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ ដែល​ប្រជាជន​អា​មេ​រិ​ក​ជា​ច្រើន​នាក់ ងាក​មក​ប្រើ​ខ្លាញ់ត្រី Omega-3 ជា​អាហារ​បំប៉ន ។ អាហារ​បំប៉ន​ទាំងនេះ​ជួយ​ដាសតឿន​ដល់​ការ​ចិញ្ចឹម​រាង​កាយ​បាន​តាម​រយៈ​ខ្លាញ់ Omega-3 នេះ ។…

អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ ដែល​ប្រជាជន​អា​មេ​រិ​ក​ជា​ច្រើន​នាក់ ងាក​មក​ប្រើ​ខ្លាញ់ត្រី Omega-3 ជា​អាហារ​បំប៉ន ។ អាហារ​បំប៉ន​ទាំងនេះ​ជួយ​ដាសតឿន​ដល់​ការ​ចិញ្ចឹម​រាង​កាយ​បាន​តាម​រយៈ​ខ្លាញ់ Omega-3 នេះ ។ របប​អាហារ​ជា​សាច់​ត្រី និង​អាហារ​បំប៉ន​ជា​ខ្លាញ់ត្រី​គឺ​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​មនុស្ស ហើយ​វា​ក៏​ជំនួយ​ទៅ​ដល់​ជំងឺ​បេះដូង​-​សរសៃឈាម​ផង​ដែរ ។

ខ្លាញ់ Omega-3 មាន​ផ្ទុក​ទៅ​ដោយ Docosahexaenoci Acid (DHA) និង Eicosapentaenoic Acid (EPA) ហើយ​វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បង្ការ និង​គ្រប់គ្រង​ជំងឺ​បេះដូង​-​សរសៃឈាម ។

ការ​រក​ឃើញ​បាន​បង្ហាញ​ថា​ខ្លាញ់ត្រី Omega-3 ប្រហែលជា​ជំនួយ​ទៅ​ដល់​៖
•​បញ្ចុះ​សម្ពាធ​ឈាម
•​បន្ថយ​ជាតិ​ខ្លាញ់ Triglycerides
•​ពន្យឺត​នូវ​ការ​ករ​កើត​កំនរ​ឈាម​នៅ​ក្នុង​សរសៃឈាម​អាក់ទែរ
•​បន្ថយ​ចង្វាក់បេះដូង​ដើរ​មិនធម្មតា
•​កាត់​បន្ថយ​ការ​កើត​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល
•​បន្ថយ​នូវ​ឱកាស​នៃ​ការ​ស្លាប់ ភ្លាម​ៗ​ចំពោះ​មនុស្ស​ដែល​មាន​ជំងឺ​បេះដូង

តើ​ត្រូវ​ទទួលទាន​ខ្លាញ់ត្រី Omega-3 ប៉ុន្មាន​ទើប​មាន​សុវត្ថិភាព ?
បើ​យោង​ទៅ​តាម​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​ឲ្យ​ដឹង​ថា ការ​ទទួលស្គាល់​ទូទៅ​ដើម្បី​សុវត្ថិភាព (Generally Recognized As Safe, GRAS) បាន​កំណត់​ថា ការ​បរិភោគ​ខ្លាញ់​ត្រី​នេះ​ជា​រៀងរាល់ថ្ងៃ​គឺ​មិន​ឲ្យ​លើស​ពី​៣​ក្រាម​នោះ​ទេ ។

តើ​ខ្លាញ់ត្រី Omega-3 មាន​ផល​ប៉ះពាល់​អ្វី​ដែរ​ទេ?
ផល​ប៉ះពាល់​របស់​វា​រួម​មាន​៖
•​មាត់​ធុះ​ក្លិន​ត្រី
•​ដកដង្ហើម​មក​មាន​ក្លិន​ត្រី
•​ឈឺក្រពះ
•​លាមក​ទន់
•​ចង្អោរ

ការ​ដែល​បរិភោគ​ខ្លាញ់ត្រី​ជា​ប្រចាំ​ថ្ងៃ​លើស​ពី ៣​ក្រាម​ប្រហែល​ប្រឈម​មុខ​ខ្លាំង​នឹង​ការ​ហូរ​ឈាម ។ ក្នុង​កម្រិត​ខ្លាញ់ត្រី​ខ្ពស់​ពេក ក៏​ប្រហែលជា​ធ្វើ​ឲ្យ​រាំងស្ទះ​នូវ​មុខងារ​របស់​ប្រព័ន្ធ​​ភាពស៊ាំ​អ្នក​បាន ។

ប្រសិនបើ​អ្នក​ចង់​បរិភោគ​ខ្លាញ់ត្រី Omega-3 ច្រើន ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន ។ គ្រូពេទ្យ​អាច​នឹង​ណែនាំ​នូវ​របៀប​បញ្ចូល​ខ្លាញ់ត្រី Omega-3 ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ។ ជាមួយ​គ្នា​នេះ​ដែរ គ្រូពេទ្យ​របស់​អ្នក​អាច​តាមដាន​រាល់​បញ្ហា​សុខភាព​របស់​អ្នក ប្រសិនបើ​អ្នក​ទទួលទាន​ខ្លាញ់ត្រី​ក្នុង​កម្រិត​ត​ខ្ពស់ ។

តើ​មាន​អនុសាសន៍​អ្វី​សម្រាប់​ឲ្យ​ទទួលទាន​ខ្លាញ់ត្រី Omega-3​បាន?
នេះ​គឺជា​ការ​ណែនាំ​របស់​សមាគម​ន៍​ជំងឺ​បេះដូង​សហរដ្ឋអាមេរិក​៖
•​ចូរ​បរិភោគ​ត្រី​គ្រប់​ប្រភេទ​ឲ្យ​បាន​តិច​បំផុត ២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។ របប​អាហារ​ត្រី​មាន​ខ្លាញ់​រួម​មាន ត្រី Tuna, ត្រី Mackerel ត្រី​សា​ម៉ុង និង​ត្រី Herring ។

•​ប្រសិនបើ​អ្នកមាន​ជំងឺ​បេះដូង ចូរ​ទទួលទាន​ខ្លាញ់ត្រី Omega-3 ឲ្យ​បាន​១​ក្រាម​ជា​រៀងរាល់ថ្ងៃ ។ ការ​ធ្វើ​ដូច្នេះ​អាច​យក​ពី​ត្រី ឬ​អាហារ​បំប៉ន​ណាមួយ​ក៏​បាន​ដែរ ។
•​ប្រសិនបើ​អ្នកមាន​កំរិត​ជាតិ​ខ្លាញ់ Triglycerides ខ្ពស់ ចូរ​បរិភោគ​ខ្លាញ់ត្រី Omega-3 អោយ​បាន ២ ទៅ​៤​ក្រាម​ក្នុង​មួយ​ថ្ងៃ ។

ខណៈ​ពេល​ដែល​ខ្លាញ់ត្រី Omega-3 អាច​ជួយ​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់ ខ្លាញ់ Triglyceride និង​ការ​ស្លាប់ ភ្លាម​ៗ ដោយសារ​ជំងឺ​បេះដូង វា​ក៏​នៅ​តែ​មាន​ផលប្រយោជន៍​ផ្សេង​ៗ​ទៀត​ផង​ដែរ ។ ឧទាហរណ៍ ការ​បន្ថែម​នូវ​ជាតិ​ខ្លាញ់ Omega-3 ទៅ​ក្នុង​ម្សៅ​ទឹក​ដោះគោ​កូន​ក្មេង គឺ​មាន​ប្រយោជន៍​ដ៏​ធំធេង​សំរាប់​ការ​លូតលាស់ និង​រីក​ចំរើន​ជា​ធម្មជាតិ​របស់ទារក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ