ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកទូរទស្សន៍អប្សរាមួយឡាន​ ជួបគ្រោះអកុសល

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖​ មនុស្ស​ប្រុស​-ស្រី​ចំនួន​៤​នាក់​ ជា​បុគ្គលិក​ទូរ​ស្សន៍​អប្ស​​រា ត្រូវ​បាន​រង​របួសធ្ងន់-​ស្រាល ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់​មួយ ​កើតឡើង​កាលពី​វេលា​ម៉ោង០៦ និង​២០​នាទី​ព្រឹកថ្ងៃទី​២៦ ធ្នូ ស្ថិត​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤…

ខេត្តព្រះសីហនុ ៖​ មនុស្ស​ប្រុស​-ស្រី​ចំនួន​៤​នាក់​ ជា​បុគ្គលិក​ទូរ​ស្សន៍​អប្ស​​រា ត្រូវ​បាន​រង​របួសធ្ងន់-​ស្រាល ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់​មួយ ​កើតឡើង​កាលពី​វេលា​ម៉ោង០៦ និង​២០​នាទី​ព្រឹកថ្ងៃទី​២៦ ធ្នូ ស្ថិត​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ​ចន្លោះ​គីឡូម៉ែត្រ១៩៩-២០០ ​​ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧក​ញ៉ា​​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ  ។

បើ​តាមសមត្ថកិច្ចឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក HYUNDAI ពណ៌.ស ពាក់​ស្លា​ក​លេខ​ភ្នំពេញ 3A-5998 (មាន​ដឹក​ទំនិញ) ដោយធ្វើ​ដំណើរ​​​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ រាជធានី​ភ្នំពេញ ។ លុះបើក​មក​​ដល់​ចំណុច​ខាងលើ​ ​ក៏​បាន​បុក​នឹង​ជាមួយ​រថយន្ត​មួយ​គ្រឿង​​ជា​ក្រុម​បុគ្គលិក​ទូរទស្សន៍​អប្សរា​ ពណ៌.ស ពាក់​ស្លាក​​លេខ​ភ្នំពេញ 2x-6815 មាន​មនុស្ស​ជិះ​​​ចំនួន​​៤​នាក់ (​ស្រី​១​​) ពេល​​កំពុង​​បើក​បញ្ច្រាស​​ទិស​​គ្នា ​។

ប្រភពឱ្យ​ដឹងទៀតថា គ្រោះថ្នាក់​នេះ​​បណ្ដាល​​ឱ្យ​​រង​​របួស​មនុស្ស​ចំនួន​៤​នាក់ (​ស្រី​១​នាក់)​ តែ​មិនទាន់​ស្គាល់​នោះទេនោះ ដោយត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​វាល​រេញ​ ​។ ក្រោយ​មក​ ដឹក​​បញ្ជូន​បន្ត​ទៅ​រាជធានី​ភ្នំពេញ​ ។ ចំពោះ​​រថយន្តទាំង២​គ្រឿង ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​។

ប្រភពចុង​ក្រោយថា ​​ភាគី​ទាំង​ពីរ​បាន​​ដោយ​ស្រាយ​​ភ្លាម​ៗ​ នៅ​ចំពោះមុខ​សមត្ថកិច្ច​ ដើម្បី​បញ្ចប់រឿង ​។

អត្ថបទសរសេរ ដោយ