ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់យ៉ាងណា​! ឡាន​ធ្លាក់​​ទឹកនេះគឺមាន​លោក​យោធា​ម្នាក់​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​សង្ស័យស្រវឹង​ឬ​ងងុយដេក បាន​បើករថយន្ត​១​គ្រឿង​ធ្លាក់​ចូល​ប្រឡាយ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក បន្ទាប់​មក​នគរបាល​និង​អ្នកស្រុក​បាន​ជួល​រថយន្ត​សន្ទូច​ទៅ​ស្ទូច​រថ យន្ត​នោះ​ឡើងគោក ក៏​ឃើញ​ជន​រង​គ្រោះ​ស្លាប់​ក្នុង​រថយន្ត​បាត់​ទៅ​ហើយ ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​នេះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​សង្ស័យស្រវឹង​ឬ​ងងុយដេក បាន​បើករថយន្ត​១​គ្រឿង​ធ្លាក់​ចូល​ប្រឡាយ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក បន្ទាប់​មក​នគរបាល​និង​អ្នកស្រុក​បាន​ជួល​រថយន្ត​សន្ទូច​ទៅ​ស្ទូច​រថ យន្ត​នោះ​ឡើងគោក ក៏​ឃើញ​ជន​រង​គ្រោះ​ស្លាប់​ក្នុង​រថយន្ត​បាត់​ទៅ​ហើយ ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ នៅតាម​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​ផ្លូវ​កោង​ខាងត្បូង​ស្ពាន​ព្រែក​ជ្រៃ ស្ថិត​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ។

បុរស​រង​គ្រោះ​ដល់​ស្លាប់​បាត់បង់​ជីវិត​នេះ​ឈ្មោះ ហេង ដា​រ៉ា អាយុ​ជាង​៥០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ខ្យា​ង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ជា​មន្ត្រី​យោធា​មាន​ឋានន្តរស័ក្ដិ​ព្រិ​ន្ទ​បាល​ឯក ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​តូ​យ៉ូ​តាហ្វ័​រ​រ៉ា​ន់​ន័​រ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២C-៨០៩០ ។

អ្នកស្រុក​សង្ស័យ​ថា​រថយន្ត​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​តាំងពី​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃ​ទី​២១ ខែធ្នូ​មក​ម្លេ​៉ះ ព្រោះ​ខណៈនោះ​គាត់​ស្ថិត​នៅ​ក្នុងផ្ទះ បានឮ​ស្នូរ​រថយន្ត​១​គ្រឿង​បើកបរ ក្នុង​ល្បឿន​លឿន​ពី​ជើង​ទៅ​ត្បូង​។ លុះ​ពេល​ទៅ​ដល់​ចំណុច​ខាងលើ​ដែល​ជា​ផ្លូវ​កោង ស្រាប់តែ​លាន់​សូវ​ប្រាវ​យ៉ាង​ខ្លាំង ដែល​សង្ស័យ​បត់​មិន​ទាន់​ក៏​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ទាំង​កំរោល ។

ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​ដោយសារ​តែ​យប់​ងងឹត​និង​ស្ងាត់​ផង​នោះ​គាត់​មិន​បាន​ចេញទៅ​មើល​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា​ដល់​ខ្លួន​ដែរ​ក៏​បាន​សម្ងំ​ដេក​ហើយ​បាន​លង់លក់​រហូត​ដល់​ភ្លឺ ។លុះដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ក្រោយ​ភ្ញាក់ពីដេក​ទើប​គាត់​ចេញ​ទៅ​មើលឃើញ​រថយន្ត​នោះ​នៅ​ក្នុង​ទឹក ប្រឡាយ​ដែល​មាន​ជម្រៅ​ប្រមាណ​៣​ម៉ែត្រ និង​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ទៅ​ពិនិត្យ​មើល ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈនោះ​នគរបាល​ប៉ុស្ដិ៍​ស្ពានថ្ម រួម​ជាមួយ​នគរបាល​ចរាចរណ៍ខណ្ឌដង្កោ បាន​ចុះ​ទៅ​កាន់​ទីនោះ​ចាត់ចែង​កម្លាំងចុះ​រាវ ប៉ុន្តែ​មិន​បាន​ប្រទះ​ឃើញ​បុរស​ជា​មន្ត្រី​យោធា​ខាងលើ​នោះ​ទេ ។ បន្ទាប់​មក បាន​ជួល​រថយន្ត​ស្ទូច​១​គ្រឿង​ទៅ​ស្ទូច​រថយន្ត​នោះ​ឡើងគោក ទើប​ឃើញ​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​រថយន្ត​របស់ខ្លួន​បាត់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ