ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​កត់​ឆ្នោត​១​កន្លែង ឃាត់ខ្លួន​ពីរ​នាក់​ប្តី​ប្រពន្ធ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​កត់​ឆ្នោត​កំប៉ិកកំប៉ុក​មួយ​កន្លែង​នៅ​ក្នុង​ផ្សារ​សែន​សុខ សង្កាត់​ឃ្មួ​ញ ត្រូវ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ឃ្មួ​ញ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន ប្តី​ប្រពន្ធ​ជា​អ្នក​កត់​២​នាក់​។ ការ​បង្ក្រាប​ល្បែងស៊ីសង​នេះ​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ ទីតាំង​កត់​ឆ្នោត​កំប៉ិកកំប៉ុក​មួយ​កន្លែង​នៅ​ក្នុង​ផ្សារ​សែន​សុខ សង្កាត់​ឃ្មួ​ញ ត្រូវ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ឃ្មួ​ញ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន ប្តី​ប្រពន្ធ​ជា​អ្នក​កត់​២​នាក់​។ ការ​បង្ក្រាប​ល្បែងស៊ីសង​នេះ​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧​នេះ តាម​បញ្ជា​ពី​លោក វរៈសេនីយ៍ទោ ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​ខណ្ឌ​សែន​សុខ ទើប​ឡើង​ថ្មី​។ ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១.​ឈ្មោះ នូ សុធា អាយុ​៣៧​ឆ្នាំ ជា​ប្តី និង​ទី​២.​ឈ្មោះ នុ​ត ទូច អាយុ​៣៥​ឆ្នាំ ជា​ប្រពន្ធ អ្នក​ទាំង​២​នាក់​ស្នាក់​នៅ​ភូមិ​សែន​សុខ​១ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

ប្រត្តិបត្តិការ​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​បាន​ក្រដាស​កត់​កន្ទុយលេខ​មួយ​ចំនួន និង​ប្រាក់​រៀល​មួយ​ចំនួន​ផង​ដែរ​។ កា​រប​ង្រា​ប​ល្បែង​ឆ្នោត​នោះ​ត្រូវ​បាន​គេ​ដឹង​ថា បង្ក្រាប​ដើម្បី​ឲ្យ​គេ​ស្គាល់ តែ​ប៉ុណ្ណោះ​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខណ្ឌ​សែន​សុខ ត្រូវ​បាន​គេ​ដឹង​ថា នៅ​មាន​ទីតាំង​កត់​ឆ្នោត​ជា​ច្រើន​កន្លែង​ទៀត នៅ​តាម​ផ្សារ​នានា ដូច​ជា​ផ្សារ​ដី​ហុយ និង​ផ្សា​របឹង​បៃតង ជាដើម ដែល​កត់​ឲ្យ​មេ​ឆ្នោត​ដ៏​ល្បី ឈ្មោះ​លី​ន និង​ឈ្មោះ​ឡា​។ មេ​ឆ្នោត​នេះ​មាន​ឥទ្ធិពល​ណាស់​ត្រូវ​គេ​ដឹង​ថា មានកូន​កញ្ច្រែង​ជា​ច្រើន​នាក់​។ បើ​អ្នក​ណា​មិន​កត់​ឲ្យ បាន​គឺ​ខ្ចីដៃ​សមត្ថកិច្ច​ឲ្យ​ចុះ​បង្ក្រាប​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ