ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បត់​ទទឹង​ផ្លូវ​ស្រាប់តែ​បុក​គ្នា​ពេញទំហឹង​ឡើង​ខ្ទាត​តែ​ម្តង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រួម​នឹង​នារី​២​នាក់ បាន​ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន​ត្រូវ​បុរស​ម្នាក់​ទៀត ជិះ​ម៉ូតូ​ធំ​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួសធ្ងន់​៣​នាក់ និង​ស្រាល​ម្នាក់​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ ចំណុច​ផ្លូវ​២៧១​កែង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រួម​នឹង​នារី​២​នាក់ បាន​ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន​ត្រូវ​បុរស​ម្នាក់​ទៀត ជិះ​ម៉ូតូ​ធំ​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួសធ្ងន់​៣​នាក់ និង​ស្រាល​ម្នាក់​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ ចំណុច​ផ្លូវ​២៧១​កែង នឹង​ផ្លូវ​៤៣២ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ នឹង​នារី​វ័យក្មេង​២​នាក់ ជិះ​ម៉ូតូ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ បិទ​តែម ពណ៌​ផ្កាឈូក​ស្លាក​លេខ​ភ្នំពេញ​១AM-៥៨៨០​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ ២៧១ ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​បត់​ស្តាំ ឡើង​ទៅ​ផ្លូវ​៤៣២ ខណៈ​ដែល​ម៉ូតូ​បត់​ទទឹង​ផ្លូវ​ស្រាប់តែ​បុរស​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​ធន់​ធំ ពណ៌​ក្រហម លា​យស ស្លាក​លេខ ភ្នំពេញ​១FW-៦៩០៧​ធ្វើ​ដំណើរ​តាម​ផ្លូវ ២៧១ ទិស​ដៅ​ស្របគ្នា ហើយ​ល្បឿន​ផង​នោះ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុង​ស៊េរី​ឆ្នាំ​២០១២​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ខ្ទាត​ចេញពី​គ្នា​ទាំង​២ និង​ធ្វើ​ឲ្យ​នារី​ដែល​ជិះ​ម៉ូតូ​នោះ​អង្គុយ​ក្រោយ រង​របួស​រយៈ​ដៃ​រយៈ​ជើង​ធ្ងន់ ចំណែក​បុរស​ជា​អ្នក​បើក​ម៉ូតូ​រង​របួសស្រាល​ទាំង​បី​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន ចំណែក​ម៉ូតូ រង​ការ​ខូចខាត បាក់​បូ​ប​ក្រោយ និង​ខ្ទេចខ្ទី​ផ្នែក​ខាង​មុខ ។

ដោយឡែក​ខាង​បុរស​ដែល​ជិះ​ម៉ូតូ​ធន់​ធំ រង​របួស​បែកក្បាល​សន្លប់​ស្តូកស្តឹង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ដែរ រីឯ​ម៉ូតូ​រង​ការ​ខូចខាត បាក់ដៃ​ចង្កូត​ខាងឆ្វេង ។
ក្រោយ​ពេល​កើតហេតុ នៅ​សល់​តែ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​បាន​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ