ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ឱ្យ​ថ្នាំ​មាន​ប្រសិទ្ធភាព​ទៅ​កូន​របស់​លោក​អ្នក

6 ឆ្នាំ មុន

តើ​ត្រូវ​ដឹង​អ្វី​អំពី​ថ្នាំ​របស់​កូន? គ្រូពេទ្យ និង​ឱសថការី​អាច​ឆ្លើយ​នូវ​សំណួរ​របស់​អ្នក​អំពី​ថ្នាំ​ដែល​មាន​វេជ្ជបញ្ជា ឬ​ថ្នាំ​ដែល​មិន​មាន​វេជ្ជបញ្ជា ។ នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​អំពី​ថ្នាំ​ដែល​កូន​របស់​អ្នក​លេប​៖ -​ឈ្មោះ​ថ្នាំ -​ថ្នាំ​នេះ​សម្រាប់​ជំងឺ​អ្វី -​បរិមាណ​របស់​ថ្នាំ​ដែល​ផ្តល់​ឲ្យ -​ចំនួន​ដង​ក្នុង​មួយ​ថ្ងៃ​ដែល​ត្រូវ​ផ្តល់​ឲ្យ…

តើ​ត្រូវ​ដឹង​អ្វី​អំពី​ថ្នាំ​របស់​កូន?

គ្រូពេទ្យ និង​ឱសថការី​អាច​ឆ្លើយ​នូវ​សំណួរ​របស់​អ្នក​អំពី​ថ្នាំ​ដែល​មាន​វេជ្ជបញ្ជា ឬ​ថ្នាំ​ដែល​មិន​មាន​វេជ្ជបញ្ជា ។ នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​អំពី​ថ្នាំ​ដែល​កូន​របស់​អ្នក​លេប​៖

-​ឈ្មោះ​ថ្នាំ
-​ថ្នាំ​នេះ​សម្រាប់​ជំងឺ​អ្វី
-​បរិមាណ​របស់​ថ្នាំ​ដែល​ផ្តល់​ឲ្យ
-​ចំនួន​ដង​ក្នុង​មួយ​ថ្ងៃ​ដែល​ត្រូវ​ផ្តល់​ឲ្យ
-​ថា​តើ​ថ្នាំ​អាច​ត្រូវ​បាន​ផ្តល់​ជាមួយ​អាហារ​ឬ​យ៉ាងណា
-​របៀប​នៃ​ការ​ដឹង​អំពី​ប្រសិទ្ធភាព​របស់​ថ្នាំ
-​ផល​ប៉ះពាល់​ដែល​កើត​ញឹកញាប់

តើ​ខ្ញុំ​គួរតែ​ប្រាប់​គ្រូពេទ្យ​ពី​អ្វី?
នៅ​ពេល​ដែល​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា ឬ​នៅ​ពេល​ដែល​អ្នក​សួរ​អំពី​ថ្នាំ ដែល​អាច​ទិញ ដោយ​គ្មាន​វេជ្ជបញ្ជា​បាន​ចំពោះ​កូន​របស់​អ្នក សូម​ប្រាកដ​ថា​នឹង​ប្រាប់​គ្រូពេទ្យ​របស់​អ្នក​អំពី​រឿង​ទាំងនេះ​៖

-​ថ្នាំ​ដទៃ​ទៀត​ដែល​កូន​របស់​អ្នក​បាន​លេប​(​ទាំង​ថ្នាំ​មាន​វេជ្ជបញ្ជា និង​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​)
-​ថ្នាំ​ដែល​ធ្វើ​ឲ្យ​អា​លែ​ក​ស៊ី ផ្សេង​ៗ​ដែល​កូន​របស់​អ្នក
-​ប្រសិនបើ​ថ្នាំ​នោះ​មាន​តម្លៃ​ថ្លៃ​ពេក

តើ​ខ្ញុំ​អាច​រំពឹង​អ្វី​សម្រាប់​ឱសថការី?
ឱសថការី​គួរតែ​ប្រាប់​អ្នក​នៅ​ពេល​ណា និង​របៀប​ដើម្បី​ឲ្យ​ថ្នាំ​ទៅ​កូន​របស់​អ្នក និង​គួរ​ឆ្លើយ​ពី​សំណួរ​នានា​ដែល​អ្នក​សួរ ។ សម្រាប់​ថ្នាំ​ទឹក ឱសថការី​គួរ​ឲ្យ​នូវ​ឧបករណ៍​រង្វាស់ និង​បង្ហាញ​អ្នក​ពី​មធ្យោបាយ​ត្រឹមត្រូវ​ក្នុង​ការ​ប្រើប្រាស់​វា ។

តើ​គួរ​ធ្វើ​អ្វី​ប្រសិនបើ​កូន​មិន​លេបថ្នាំ?
មានរឿង​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ផ្តល់​ភាព​ប្រសើរ​ឡើង​ដល់​រសជាតិ​ថ្នាំ​សម្រាប់​កូន​របស់​អ្នក ។ សូម​ដាក់​ថ្នាំ​ទឹក​ទៅ​ក្នុង​ទូទឹកកក​មុន​នឹង​ឲ្យ​វា​ទៅ​កូន​របស់​អ្នក​ញ៉ាំ ។

ប្រសិនបើ​កូន​របស់​អ្នក​នឹង​មិន​ញ៉ាំ​ថ្នាំ​ដោយសារ​តែ​រសជាតិ​របស់​វា​នោះ វា​មិន​អី​នោះ​ទេ​ដែល​លាយថ្នាំ​ជាមួយនឹង​ទឹក​ផ្លែ​ឈើ​ក្នុង​បរិមាណ​មួយ​តិច​នោះ​។ សូម​សួរ​គ្រូពេទ្យ ឬ​ឱសថការី​អំពី​ថ្នាំ​របស់​កូន​អ្នក​ថា​តើ​ការ​ធ្វើ​របៀប​នេះ​គឺ​មិន​មាន​បញ្ហា​ឬ​យ៉ាងណា ។ ឪ​ស​ថ​ស្ថាន​មួយ​ចំនួន​មាននូវ​គ្រឿងផ្សំ​ដែល​ពួក​គេ​អាច​លាយ​ជាមួយនឹង​ទឹក​ថ្នាំ​នោះ​រួច​ជា​ស្រេច​មុន​នឹង​អ្នក​យក​ថ្នាំ​នោះ​ទៅ​ផ្ទះ ។

អ្នក​គួរតែ​ពន្យល់​កូន​របស់​អ្នកផង​ដែរ​អំពី​ថ្នាំ​ដែល​អាច​ជួយ​ពួក​គេ​ឲ្យ​មាន​សុខភាព​ល្អ ឬ​អោយ​ពួក​គេ​បាន​ធូរស្រាល​ជាង​មុន ។

អ្វី​ដែល​ត្រូវ​ចាំ​អំពី​ការ​ផ្តល់​ថ្នាំ​ទៅ​ឲ្យ​កូន​របស់​អ្នក​៖
-​នៅ​ពេល​ដែល​ស្លាក​សញ្ញា​និយាយ​ថា «​រៀង​រាល់​៦​ម៉ោង​ម្តង​» ជា​ទូទៅ​វា​មាន​ន័យ​ថា ថ្នាំ​ត្រូវ​បាន​គេ​លេប​៤​ដង​ក្នុង​មួយ​ថ្ងៃ (​ឧទាហរណ៍​, ពេល​ព្រឹក​, ពេល​ថ្ងៃត្រង់​, ពេល​ល្ងាច និង​ពេល​ចូល​គេង​) ។ ជា​ទូទៅ​វា​មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​ដាស់​កូន​របស់​អ្នក​នៅ​ពេល​យប់​ឲ្យ​លេបថ្នាំ​នោះ​ទេ ។ បើ​អោយ​លេប​«​រៀង​រាល់​៨​ម៉ោង​ម្តង » វា​មាន​ន័យ​ថា​ថ្នាំ​ត្រូវ​បាន​ឲ្យ​៣​ដង​ក្នុង​មួយ​ថ្ងៃ ។

-​នៅ​ពេល​ដែល​អ្នក​ទទួល​បាន​វេជ្ជបញ្ជា​ថ្មី សូម​សួរ​គ្រូពេទ្យ​របស់​អ្នក ឬ​ឱសថការី​សម្រាប់​ព័ត៌មាន​ដែល​មាននៅ​លើ​ក្រដាស​នៃ​ថ្នាំ​ថ្មី​នេះ វា​នឹង​ប្រាប់​អ្នក​អំពី​ថ្នាំ​នោះ ។

-​ប្រសិនបើ​លើស​ពី​ម្នាក់​នៃ​សមាជិកគ្រួសារ​របស់​អ្នក​ទៅ​ជួប​គ្រូពេទ្យ​តែ​មួយ​នោះ សូម​ប្រាកដ​ថា​ស្លាក​សញ្ញា​នៃ​ថ្នាំ នីមួយ​ៗ និយាយ​ថា នរណា​ដែល​ថ្នាំ​នោះ​អាច​ប្រើ​បាន ។ សូម​សួរ​គ្រូពេទ្យ​ដើម្បី​ប្រាកដ​ថា​កូន​របស់​អ្នក​គឺ​ច្បាស់​ណាស់​ថា​ប្រើ​ជាមួយនឹង​ថ្នាំ​នោះ​បាន ។

-​មនុស្ស​មួយ​ចំនួន​គិត​ថា ប្រសិនបើ​ថ្នាំ​តិច​គឺ​ល្អ បើ​ច្រើន​គឺ​រឹតតែ​ល្អ​ប្រសើរ (​ឬ​មាន​ប្រសិទ្ធ​ភាព​លឿន​) ។ នេះ​គឺជា​រឿង​មួយ​ដែល​មិន​ត្រឹមត្រូវ​នោះ​ទេ ។ ការ​ឲ្យ​ថ្នាំ​ច្រើន​ពេក​អាច​ជា​រឿង​ប៉ះពាល់​ទៅ​វិញ​ទេ ។ សូម​ប្រាកដ​ថា​អ្នក​ឲ្យ​ថ្នាំ​នោះ​ត្រូវ​នឹង​កម្រិត​ដែល​គេ​បាន​ណែនាំ​នៃ​ថ្នាំ នីមួយ​ៗ ។

-​សូ​ម្បី​តែ​នៅ​ពេល​ដែល​កូន​របស់​អ្នក​ចាប់ផ្តើម​ធូរស្រាល​ហើយ​ក៏​ពិតមែន សូម​បន្ត​ឲ្យ​ថ្នាំ​ដែល​គ្រូពេទ្យ​បាន​ចេញ​វេជ្ជបញ្ជា​ជូន ។ ប្រសិនបើ​អ្នក​ឲ្យ​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា​, ជា​ធម្មតា វា​មិន​អី​ទេ​ក្នុង​ការ​បញ្ឈប់​នោះ​នៅ​ពេល​ដែល​កូន​របស់​អ្នក​បាន​ធូរស្រាល ។

-​សូម​ប្រើ​ឧបករណ៍​ដែល​ត្រឹមត្រូវ​ដើម្បី​វាស់​ពី​ថ្នាំ​ទឹក ដើម្បី​ទទួល​បាន​កម្រិត​មួយ​ដ៏​ត្រឹមត្រូវ​។ ស្លាបព្រា​ជា​ទូទៅ​អាច​មិន​ត្រូវ​ទៅ​នឹង​បរិមាណ​នៃ​ថ្នាំ​នោះ​ទេ ។

-​ប្រសិនបើ​អ្នក​ប្រើ​ឧបករណ៍​វាស់​ប្រភេទ​ជា​សឺ​រ៉ាំ​ង​ដើម្បី​ឲ្យ​ថ្នាំ​ទឹក​ទៅ​កូន​របស់​អ្នក​នោះ​, ដំបូង​ត្រូវ​លាង​សម្អាត​សឺ​រ៉ាំ​ង​ជា​មុន​សិន ។

-​ប្រសិនបើ​កូន​របស់​អ្នកមាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ សូម​ប្រាប់​គ្រូពេទ្យ ភ្លាម​ៗ ។ នេះ​ជា​ព័ត៌​មាន​សំខាន់ ។ អ្នក​គួរតែ​កត់ត្រា​ទុក​ព័ត៌មាន​នេះ​នៅ​ក្នុងផ្ទះ​៖ ឈ្មោះ​ថ្នាំ​,​កម្រិត​នៃ​ការ​ប្រើ​ថ្នាំ​,​ជំងឺ​ដែល​ថ្នាំ​នោះ​ត្រូវ​បាន​ឲ្យ និង​ផល​ប៉ះពាល់ ។

-​ប្រសិនបើ​អ្នក ឬ​កូន​របស់​អ្នកមាន​បញ្ហា​នឹង​ថ្នាំ សូម​ទាក់ទង​នឹង​គ្រូពេទ្យ ឬ​ឱសថការី
ភ្លាម​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ