ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ផ្គាប់ចិត្ត​ម្លឹ​ង​ៗ ដឹង​តែ ទេព បូ​ព្រឹក្ស លង់​ដកចិត្ត​មិន​រួច​ហើយ​!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​យ៉េ​យ៉េ និយម​លេង​ស្ទា​យ​តាម​កំពូល​តារាចម្រៀង​កូរ៉េ ថ្មី​ៗ​នេះ​បាន​បង្ហោះ​រូបភាព​ក្នុង​គណនីយ​​ហ្វេ​ស​ប៊ុ​ក​របស់​នាង បង្ហាញ​នូវ​រថយន្ត​​ស៊េរី​ទំនើប​មួយ​គ្រឿង​ពណ៌​ក្រហម ហើយ​ថែម​ទាំង​សរសេរ​សារ​ស្វី​ត​ៗ​ឡើង​កប់​តែ​ម្តង​។ កញ្ញា​ ទេព បូ​ព្រឹក្ស បាន​សរសេរ​ថា​៖…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​យ៉េ​យ៉េ និយម​លេង​ស្ទា​យ​តាម​កំពូល​តារាចម្រៀង​កូរ៉េ ថ្មី​ៗ​នេះ​បាន​បង្ហោះ​រូបភាព​ក្នុង​គណនីយ​​ហ្វេ​ស​ប៊ុ​ក​របស់​នាង បង្ហាញ​នូវ​រថយន្ត​​ស៊េរី​ទំនើប​មួយ​គ្រឿង​ពណ៌​ក្រហម ហើយ​ថែម​ទាំង​សរសេរ​សារ​ស្វី​ត​ៗ​ឡើង​កប់​តែ​ម្តង​។

កញ្ញា​ ទេព បូ​ព្រឹក្ស បាន​សរសេរ​ថា​៖ «​អរគុណ My red boy Ngoun Chan Davith ដែល​សម្រេច​បំណងប្រាថ្នា​ខ្ញុំ​មុន​ថ្ងៃ Birthday នេះ​ជា​កាដូ​ដ៏​ធំ​បំផុត​សម្រាប់​ខ្ញុំ​ក្នុងឆ្នាំនេះ​ហើយ​​ក៏​ជា​ចំណងដៃ​មុន​ពួក​យើង​បើក​មុខរបរ​រកស៊ី ហេង​ហេង​ណា សេះ​ក្រហម ❤️​។ រំភើប​ខ្លាំង​ណាស់​និយាយ​ហ្ស៊ី​ន​ នឹក​ស្មាន​មិ​ដល់ #MUSTANG ❤️»​។  រថយន្ត​ទំនើប​ពណ៌​ក្រហម​នេះ ​គឺ​ម៉ាក Ford Mustang ហើយ​មើលទៅ​កញ្ញា​ ទេព បូ​ព្រឹក្ស ពិត​ចិត្ត​ស្តូក​តែ​ម្តង​។

តាម​រយៈ​សារ​ដែល​តារាចម្រៀង​ស្រី​រូប​នេះ​បង្ហោះ មើលទៅ​កញ្ញា ទេព បូ​ព្រឹក្ស និង​តារាចម្រៀង​រ៉េ​ប Ngoun Chan Davith ដែល​គ្រប់​គ្នា​ស្គាល់ឈ្មោះ​កាត់ G-Davith អាច​មាន​​ដំណឹង​ល្អ​ឆាប់​ៗ​នេះ​ហើយ​មើលទៅ បើ​ទិញ​អំ​ណោ​យ​​ផ្គាប់ចិត្ត​យ៉ាងនេះ ជា​ពិសេស​​គេ​ទាំង​២ គ្រោង​បើកហាង​រួម​គ្នា​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ