រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងសភាពស្រវឹងបានរេចង្កួតជ្រុលទៅបុកម៉ូតកង់បីដែលឈប់ទិញបាយឆា ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលបុករទេះលក់បាយឆា-មីឆាខួចខាតអស់ ភ្លាមនោះរថយន្តមិនបានឈប់ទេបើករត់រហូតដល់ជិតមុខមន្ទីរពេទ្យរុស្សីទើបដេញឃាត់បាន ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង១២និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
អ្នកបើករថយន្តបង្កឈ្មោះអ៊ាប ហ័រ អាយុ៣៨ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ស្នាក់នៅផ្ទះម្ដុំភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អ្នកលក់បាយឆាបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្ត ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ ២L-៦៦០២ បើកតាមបណ្ដាយផ្លូវ២៧១ ពីត្បូងទៅជើងលុះមកដល់ជិតកន្លែងហេតុស្រាប់តែរថយន្តខាងលើ រេចង្កួតមកបុកម៉ូតូកង់បីដែលឈប់ទិញបាយឆា បណ្ដាលឲ្យខួចមួយកំណត់ចំហៀងខាងឆ្វេង ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុករទេះអ្នកលក់បាយឆា-មីឆាខួចខាតអស់ ។ ចំណែកអ្នកបើករថយន្តមិនបានឈប់ទេ បែរជាបើករត់មកដល់ជិតមន្ទីររុស្សីជួបជាមួយ និងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកដែលកំពុងល្បាតការពារនៅក្នុងមូលដ្ឋានឃើញខួចមួយកំណត់ខាងមុខក៏ដេញឃាត់ធ្វើការសួរនាំទើបដឹងថា រថយន្តខាងលើនេះបុកគេរត់មក ។
ក្រោយពីឃាត់រថយន្តខាងលើ ខណ្ឌចំការមនចុះមកកន្លែងកើតដើម្បីធ្វើការវាស់វែង តែត្រូវបានម្ចាស់រថយន្តប្រាប់ថា គឺព្រមសងការខួចខាតទាំងអស់ ។ ដោយខាងម្ចាស់អ្នកលក់បាយឆា-មីឆាបានទាមទារសំណងចំនួន៣០០ដូល្លារ តែត្រូវបានអ្នកបើករថយន្តប្រាប់ថា គាត់មានតែ១៥០ដូល្លារទេ ពេលនោះអ្នកលក់បាយឆា-មីឆាក៏ព្រមយកដើម្បីបញ្ចប់រឿងតែម្ដង ។ ចំណែកអ្នកបើកម៉ូតូកង់បី គឺខាងម្ចាស់រថយន្តព្រមចេញថ្លៃជួសជុលឲ្យដោយពេលយកទៅឲ្យជាងធ្វើ បើកខួចខាតអីគឺដូរ ហើយម្ចាស់ម៉ូតូកង់យល់ព្រមដើម្បីបញ្ចប់រឿងតែម្ដង ៕
ចែករំលែកព័តមាននេះ