ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ជាប់គុក​ ព្រោះតែ​រឿងញ៉ាំផ្លែ​ចេក

6 ឆ្នាំ មុន

«BBC»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការ​អេ​ហ្ស៊ី​ប​សម្រេច​ដាក់គុក​តារា​ចម្រៀង​​ម្នាក់​រយៈពេល​២​ឆ្នាំ ពី​បទ​បង្ហាញ​ភាព​អាសអាភាស ខណៈ​គ្រង​ឈុត​សិច​ស៊ី ។ នាង​បាន​បង្ហាញ​កាយវិការ​ទទួលទាន​ចេក​ក្នុង​បែប​ស្រើបស្រាល​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប ។ នាង Shima…

«BBC»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការ​អេ​ហ្ស៊ី​ប​សម្រេច​ដាក់គុក​តារា​ចម្រៀង​​ម្នាក់​រយៈពេល​២​ឆ្នាំ ពី​បទ​បង្ហាញ​ភាព​អាសអាភាស ខណៈ​គ្រង​ឈុត​សិច​ស៊ី ។

នាង​បាន​បង្ហាញ​កាយវិការ​ទទួលទាន​ចេក​ក្នុង​បែប​ស្រើបស្រាល​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប ។

នាង Shima Ahmed ជា​តារាចម្រៀង​អាយុ​២៥​ឆ្នាំ ត្រូវ​ចាប់ខ្លួន​កាលពី​ខែ​មុន ក្រោយ​ពី​វី​ដេ​អូ​នោះ​បង្ក​ការ​មិន​ពេញចិត្ត​ដល់​ក្រុម​អភិរក្ស​នៅ​ក្នុង​ប្រទេស ។

សារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃ​ទី​១២ ធ្នូ ២០១៧ ផ្សាយ​ថា​នាង Shima Ahmed រង​ការ​ចោទប្រកាន់​បង្ហាញ​ភាព​អាសអាភាស និង​ផ្សព្វផ្សាយ​តាម​វី​ដេ​អូ​ឃ្លី​ប ។ ចំណែក​អ្នក​កាត់ត​វី​ដេ​អូ​នោះ​មានទោស​ជាប់គុក​២​ឆ្នាំ​ដែរ ។

នៅ​មុន​ពេល​ត្រូវ​ចាប់ខ្លួន​នាង Shima Ahmed បាន​សុំ​ទោស​ដល់​អ្នកគាំទ្រ និង​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ដែល​មិន​ពេញចិត្ត​វី​ដេ​អូ​ឃ្លី​ប​នោះ ហើយ​បាន​ទទួលស្គាល់​ថា​នាង​នាំ​យក​រូបភាព​អាសអាភាស​បង្ហាញ​ជា​សាធារណៈ ។

កាលពី​ឆ្នាំ​មុន​តុលាការ​អេ​ហ្ស៊ី​ប​ទើប​ដាក់ទោស​ឱ្យ​ជាប់គុក​៦​ខែ​ដល់​នារី​អ្នករបាំ​៣​នាក់ ក្រោយ​ពី​សម្រេច​ថា​ ពួក​គេ​មាន​កំហុស​ទាក់ទាញ​អារម្មណ៍​ជា​លក្ខណៈ​អាសអាភាស​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប ។ លើស​ពី​នេះ​នៅ​មាន​អ្នកចម្រៀង​ម្នាក់​ទៀត​ដែល​បំផុស​ដល់​មហាជន​គួរ​ឱ្យ​ភ័យ​ខ្លាច ក្រោយ​ពី​និយាយ​ថា ប្រសិនបើ​នរណា​ម្នាក់​ផឹកទឹក​ទន្លេ «Nile»​អាច​ធ្លាក់ខ្លួន​ឈឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ