ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​អាថែន​ជា​មជ្ឈ​មណ្ឌល​ស្វែង​រក​មិត្ត​តាម​វេប​សាយ​លំដាប់​ទី​១ លើ​លោក

14 ឆ្នាំ មុន

ស្រាវជ្រាវ ៖ លទ្ធ​ផល​ស្រាវ​ជ្រាវ​របស់​វេប​សាយ​ Badoo.com ដែល​​អះ​អាង​ថា​ជា​វេប​សាយ​សាខា​ជួប​​មិត្ត​​ថ្មី​ប្រទះ​ឃើញ​​ថា នៅ​ទី​ក្រុង​​អាថែន ​ប្រទេស​ក្រិច ​មាន​មនុស្ស​ធ្វើ​​ការ​ទំនាក់​ទំនង​​ស្វែង​រក​មិត្ត​​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក​ ឬ​ជា​មធ្យម​​២៥,៧​​លើក​ក្នុង​មួយ​ខែ ខណៈ​ពេល​នៅ​ទី​ក្រុង​រ៉ូម និង​ក្រុង​ប៉ារីស ដែល​ល្បី​ល្បាញ​​លើ​ផ្នែក​​មនោ​សញ្ចេត​នា​ជាប់​​​លំដាប់​ថ្នាក់​ទី​៨ ​និង​៣៨​​បន្ត​បន្ទាប់ ។ ចំណែក​​ទី​ក្រុង​​ផ្សេងៗ​ទៀត​ដែល​ជាប់​ក្នុង​​១០​លំដាប់​ថ្នាក់​​ដំបូង​រួម​មាន​ក្រុង​បាគូ

ស្រាវជ្រាវ ៖ លទ្ធ​ផល​ស្រាវ​ជ្រាវ​របស់​វេប​សាយ​ Badoo.com ដែល​​អះ​អាង​ថា​ជា​វេប​សាយ​សាខា​ជួប​​មិត្ត​​ថ្មី​ប្រទះ​ឃើញ​​ថា នៅ​ទី​ក្រុង​​អាថែន ​ប្រទេស​ក្រិច ​មាន​មនុស្ស​ធ្វើ​​ការ​ទំនាក់​ទំនង​​ស្វែង​រក​មិត្ត​​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក​ ឬ​ជា​មធ្យម​​២៥,៧​​លើក​ក្នុង​មួយ​ខែ ខណៈ​ពេល​នៅ​ទី​ក្រុង​រ៉ូម និង​ក្រុង​ប៉ារីស ដែល​ល្បី​ល្បាញ​​លើ​ផ្នែក​​មនោ​សញ្ចេត​នា​ជាប់​​​លំដាប់​ថ្នាក់​ទី​៨ ​និង​៣៨​​បន្ត​បន្ទាប់ ។ ចំណែក​​ទី​ក្រុង​​ផ្សេងៗ​ទៀត​ដែល​ជាប់​ក្នុង​​១០​លំដាប់​ថ្នាក់​​ដំបូង​រួម​មាន​ក្រុង​បាគូ ប្រទេស​អា​ស៊ែ​បៃ​​ហ្សង់ ក្រុង​កៀវ ប្រទេស​អ៊ុយ​ក្រែន ក្រុង​បេរូត ​ប្រទេស​លីបង់ ក្រុង​ទូរីន និង​បារ៉ី ​ប្រទេស​អ៊ីតាលី ។

នៅ​ក្នុង​របាយ​​ការណ៍​បញ្ជាក់​ថា លំដាប់​​​ថ្នាក់​ទី​១ នៃ​ទី​ក្រុង​​អាថែន​ ​ចាត់​ទុក​ថា​ខ្ពស់​​ដល់​ទៅ​ទ្វេ​ដង​បើ​ធៀប​នឹង​​ទី​ក្រុង​​ល្បីៗ​ដូច​ជា ទី​ក្រុង​​រីយូ ដឺ​ហ្សា​​ណេ​រ៉ូ ប្រទេស​​ប្រេស៊ីល ទី​ក្រុង​​ប្រាក​ ប្រទេស​ឆែក ​ក្រុង​ប៉ារីស ឡុង ប៊ែរ​ឡាំង ឬ​ក្រុង​ញូវ​យ៉ក ។
ចំណែក​​លោក​វិក​តូ​រី​យ៉ា ខៃ​រី​យ៉ា​ហ្គោ​ពូ​ឡូស ​អ្នក​និពន្ធ​សៀវ​ភៅ «ប្រឈម​មុខ​នៅ​លើ​លោក​ឆ្ពោះ​​ទៅ​​ក្រុង​អាថែន» បាន​បង្ហាញ​នូវ​ទស្សនៈ​ថា «ក្រុង​​អាថែន ជា​ទី​ក្រុង​​ដ៏​មាន​​មន្ត​​ស្នេហ៍​ទាក់​ទាញ» ។ ​ចំណែក​លោក​​សាស្ត្រា​ចារ្យ​​សៃ​ម៉ុន ហាទី អ្នក​ជំនាញ​ និង​អ្នក​និពន្ធ​សៀវ​ភៅ “The Greeks” បញ្ជាក់​ថា «ការ​មាន​ទំនាក់​ទំនង​ និង​ការ​និយាយ​ស្តី​កំប្លុក​កំប្លែង​​ជា​ផ្នែក​មួយ​នៃ​ការ​មាន​សម្ព័ន្ធ​ភាព​ក្នុង​សង្គម​ ដោយ​យើង​អាច​ធ្វើ​ការ​ងារ​នេះ​​​​ដោយ​មិន​មាន​ការ​ខ្វល់​ខ្វាយ»៕