ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក គ​.​ជ​.​ប ថ្មី​មួយ​រូប​អាច​នឹង​ក្លាយជា​អ្នកនាំពាក្យ​នៅ គ​.​ជ​.​ប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ថ្មី គឺ​លោក ឌឹ​ម សុវណ្ណ​រុំ ដែល​ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ អាច​នឹង​ក្លាយជា​អ្នកនាំពាក្យ​នៅ…

រាជធានី​ភ្នំពេញ ៖ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ថ្មី គឺ​លោក ឌឹ​ម សុវណ្ណ​រុំ ដែល​ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ អាច​នឹង​ក្លាយជា​អ្នកនាំពាក្យ​នៅ គ​.​ជ​.​ប ជំនួស​លោក​ ហង្ស ពុទ្ធា ​ដែល​អ្នកនាំពាក្យ​បច្ចុប្បន្ន​។

ទោះបីជា​ដំណឹង​នេះ ​មិន​ទាន់​ជា​ផ្លូវការ​យ៉ាងណា​ក្តី លោក ឌឹ​ម សុវណ្ណ​រុំ អតីត​អ្នក​នាំ​ពាក្យ​​នៅ​សាលាក្តី​ខ្មែរក្រហម ​និង​ជា​សមាជិក គ​.​ជ​.​ប ថ្មី​មក​ពី​ស្ថាប័ន​តំណាង​ឱ្យ​អង្គការ បាន​​ឲ្យ​ដឹង​ថា ​ប្រសិនបើ​មានការ​ជ្រើសរើស ​និង​ឯកភាព​ពី​ថ្នាក់ដឹកនាំ គ​.​ជ​.​ប លោក​រីក​រាយ​នឹង​ទទួល​តួនាទី​នេះ​។

លោក ឌឹ​ម សុវណ្ណ​រុំ បាន​ឲ្យ​ដឹង​ថា បើ​និយាយ​ពី​ផ្លូវច្បាប់​ស្តី​ពី​ការ​រៀបចំ ​និង​ការ​ប្រព្រឹត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចែង​ថា គ​.​ជ​.​ប មាន​សិទ្ធិ ​និង​កាតព្វកិច្ច​តែងតាំង​អ្នកនាំពាក្យ​មួយ​រូប ឬ​ពីរ​រូប​។

លោក​បញ្ជាក់​ថា​៖ «​សម្រាប់​ការ​លើក​ឡើង​ថា​ ខ្ញុំ​ក្លាយជា​អ្នកនាំពាក្យ​នៅ គ​.​ជ​.​ប ដូច​ជា​លឿន​ពេក ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​អាច​ឆ្លើយ​បាន​តាម​ផ្លូវច្បាប់ គឺ គ​.​ជ​.​ប អាច​ជ្រើសរើស​អ្នក​នាំ​ពាក្យ​មួយ​រូប ឬ​ពីរ​រួប ទៅ​តាម​តម្រូវការ​របស់​ គ​.​ជ​.​ប អ​ញ្ចឹ​ង​រឿង​ថា ​ទទួល ឬ​មិន​ទទួល​វា​ជា​​កិច្ចការ​មួយ​លឿន​ពេក​សម្រាប់​រឿង​នេះ​»​។

ជាមួយ​គ្នា​នោះ​ដែរ ​លោក ​ឌឹ​ម សុវណ្ណ​រុំ ក៏​បាន​លើក​ឡើង​ថា​ ប្រសិនបើ​លោក​ក្លាយជា​អ្នក​នាំពាក្យ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ពិតមែន​នោះ លោក​នឹង​បោះ​បង់​ចោល​តួនាទី​ និង​អ្នកនាំពាក្យ​សាលា​ដី​ខ្មែរក្រហម​ និង​តួនាទី​នៅ​ស្ថាប័ន​ផ្សេង​ៗ​ទៀត។

លោក​បាន​គូសបញ្ជាក់​ថា​៖ «​បន្ទាប់​ពី​កិច្ច​នេះ​ ខ្ញុំ​ត្រូវធ្វើ​ដូច​ម្តេច ? ច្បាប់ គ​.​ជ​.​ប បាន​ចែង​ថា​ នៅ​ពេល​ដែល​បុគ្គល​ត្រូវ​តែងតាំង ឬ​បោះ​ឆ្នោត​រួច​ គឺ​សមាជិក​ត្រូវ​តែ​លាលែង​ពី​កិច្ច​ការ​ទាំងអស់​ដែល​កំពុង​ធ្វើ​ ហើយ​រក្សា​គោល​ជំហរ​ក្នុង​នាម​សមាជិក​ គ​.​ជ​.​ប​។ ខ្ញុំ​លា​លែង​​ដំណែង​ទាំងអស់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ