ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​ពន្ធ​របស់​ពន្ធដា និង​គយ​ខេត្តបន្ទាយមានជ័យ ខែកញ្ញា និង​តុលា​ឆ្នាំ​២០១៧

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ការ​ប្រមូល​ចំណូល​ពន្ធ​ពី​សាខា​ពន្ធដា និង​សាខា​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ អំឡុង​ខែកញ្ញា និង​តុលា ឆ្នាំ​២០១៧ នេះ ដោយ​យោង​តាម​របាយ​ការ​សាខា​ពន្ធដា​ខេត្ត…

ខេត្តបន្ទាយមានជ័យ ៖ ការ​ប្រមូល​ចំណូល​ពន្ធ​ពី​សាខា​ពន្ធដា និង​សាខា​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ អំឡុង​ខែកញ្ញា និង​តុលា ឆ្នាំ​២០១៧ នេះ ដោយ​យោង​តាម​របាយ​ការ​សាខា​ពន្ធដា​ខេត្ត ខែកញ្ញា ឆ្នាំ​២០១៧ ប្រមូល​ចំណូល​បាន​ចំនួន ២,៨៨២,៤៤៩,៨៣៥​រៀល បើ​ប្រៀបធៀប​នឹង​ខែកញ្ញា ឆ្នាំ​២០១៦ ប្រមូល​ចំណូល​បាន​ចំនួន ២,៨៣៧,០៥៤,៣១៨​រៀល កើន​ចំនួន ៤៥,៣៩៥,៥១៧​រៀល ស្មើនឹង​២% ។ ខែតុលា ឆ្នាំ​២០១៧ ប្រមូល​ចំណូល ៤,៣៦៥,៣៨៦,៥៦១​រៀល ប្រៀបធៀប​នឹង​ខែតុលា ឆ្នាំ​២០១៦ ប្រមូល​បាន ២,៦៦៧,៧១៨,៣២៨​រៀល កើន ១,៦៩៧,៦៦៨,២៣៣​រៀល ស្មើ​៦៤% ។

សាខា​គយ និង​រដ្ឋាករ​ខេត្ត ខែកញ្ញា ឆ្នាំ​២០១៧ ចំណូល​ប្រាក់​ពន្ធ​ដែល​អនុវត្ត​បាន​ចំនួន ៨៧,៩៥០,៧២៤,៧៦០​រៀល បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ចំនួន​២៦​លើក ប្រមូល​ពន្ធ​បាន ១៨០,៧៨១,១៦០​រៀល មុខទំនិញ​ដែល​ចំណូល​ខ្ពស់​មាន ១.​ស៊ីម៉ងត៍ ប្រាក់​ពន្ធ ២,៨៥២,៨៤១,៧៦០​រៀល ២.​ម៉ូតូ​ប្រាក់​ពន្ធ ១០,៨៣០,៩៣៩,១០០​រៀល ៣.​រថយន្ត ៤០,៨៧៤,១០៦,៨០០​រៀល ៤.​គ្រឿង​ឧបភោគបរិភោគ​ប្រាក់​ពន្ធ ៤,២១៤,៧២២,៣០០​រៀល ៥.​បរិក្ខារ​សំណង់​ប្រាក់​ពន្ធ ១,១៤៩,៩៦៨,៨០០​រៀល ។

ខែតុលា ឆ្នាំ​២០១៧ ចំណូល​ពន្ធ​មាន​ចំនួន ៨៥,០៨៣,៤៨៣,៤៥០​រៀល បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ចំនួន​២៦​លើក ប្រមូល​ពន្ធ​បាន ២០០,៦៤០,៤៥០​រៀល មុខទំនិញ​ដែល​ចំណូល​ខ្ពស់​មាន ១.​ស៊ីម៉ងត៍​ប្រាក់​ពន្ធ ១,៦៩២,២២៣,៩០០​រៀល ២.​ម៉ូតូ​ប្រាក់​ពន្ធ ១៣,៩០៣,៦៦៤,៣០០​រៀល ៣.​រថយន្ត ២៨,០៧៩,៧៣៧,១០០​រៀល ៤.​គ្រឿង​ឧបភោគបរិភោគ​ប្រាក់​ពន្ធ ៤,៥៤២,៩១៤,០០​រៀល ៥.​បរិក្ខារ​សំណង់​ប្រាក់​ពន្ធ ១,៣៨៥,៦៣៥,៩០០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ